ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅដល់​សាធារណរដ្ឋ​ប៉េកាំង ប្រទេស​ចិន​ប្រកបដោយ​សុវត្ថិភាព

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅដល់​សាធារណរដ្ឋ​ប៉េកាំង ប្រទេស​ចិន​ប្រកបដោយ​សុវត្ថិភាព

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៦ ខែតុលា ឆ្នាំ​២០២៣ នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ប្រកបដោយ​សុវត្ថិភាព​ហើយ ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​៣​។

​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្ដេច​អធិបតី និង​លោកជំទាវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ត្រូវបាន​ទទួល​ការស្វាគមន៍ រាក់ទាក់​ស្និទ្ធស្នាល​ជាទី​បំផុត​ពី​សំណាក់​មន្ត្រី​ថ្នាក់ដឹកនាំ នៃ​រដ្ឋាភិបាល​ចិន​និង​មន្ត្រី​ថ្នាក់​ដឹកនាំ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​ជា​ច្រើន​ផងដែរ​ក្នុង​នោះ​រួមមាន ឯកឧត្តម Tang Renjlan រដ្ឋមន្ត្រី​កសិកម្ម និង​កិច្ចការ​ជនបទ​, ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត​។

​ដំណើរ​អញ្ជើញ​ចូលរួម​វេទិកា​ខាងលើនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​។ វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ (3o BRF) សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ប្រព្រឹត្ត​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែតុលា​ឆ្នាំ​២០២៣ នៅ​រដ្ឋធានី​ប៉េកាំង ក្រោម​មូលបទ​ «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ប្រកបដោយ​គុណភាព​ខ្ពស់​៖ រួមគ្នា​ដើម្បី​ការអភិវឌ្ឍ និង​វិបុលភាព​រួម​»​។​

​នៅក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នេះ សម្ដេច​ធិបតី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ស្ដីពី​ «​សេដ្ឋកិច្ច​ឌីជីថល ជា​ប្រភព​នៃ​កំណើន​ថ្មី​»​។ អំឡុងពេល​ចូលរួម​វេទិកា​នេះ សម្តេច​ធិបតី នឹង​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ដាច់ដោយឡែក​ពីគ្នា ជាមួយ​ឥស្សរជន​បរទេស​ដទៃ​ទៀត​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល