ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

កម្លាំង​ប៉ុស្តិ៍​សំរោង​ធំ​បាន​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) និង​នាំ​ខ្លួន​ជនសង្ស័យ​មួយរូប​

កម្លាំង​ប៉ុស្តិ៍​សំរោង​ធំ​បាន​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) និង​នាំ​ខ្លួន​ជនសង្ស័យ​មួយរូប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០២២​វេលា​ម៉ោង​១៣.៤៥​នាទី នៅ​ចំណុច​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ឈ្មោះ ទ្រី​ស វណ្ណា ហៅ​ខ្នា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​០១) /​លេខ​៥០២/២៣​ចុះ​ថ្ងៃ​ទី​០៨/០៨/២០២៣​ចេញ​ដោយ​លោក ជា សុខ​ហៀ​ង ចៅក្រម​ស៉ើបសួរ​នៃ​សាលាតំបូង​ខេត្ត​កណ្តាល​) (​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)

​វត្តុតាង​ចាប់​យក​រួមមាន ៖
១/​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០២ កញ្ចប់​(​ធំ​០១.​តូច​០១)(​ទំងន់​៤៩,៨៩​ក្រាម​)
២/​សម្ភារៈ​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​គ្រឿងញៀន​ស្រុក​កៀនស្វាយ​បាន​ចុះ​ស្រាវជ្រាវ​រក​មុខសញ្ញា​ដែល​មាន​ដីកា​បង្គាប់​អោយ​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល ។​

​ពេល​ជិះ​ល្បាត​ដល់​ចំណុច​ភូមិ​ស្ទឹង​២​ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល​ក៍​ជួបប្រទះ​មុខសញ្ញា​ឈ្មោះ​ទ្រី​ស​វណ្ណា​(​ហៅ​ខ្នា​)​ភេទ​ប្រុស​កំពង់​នៅ​តាម​ផ្លូវលំ​ពេលនោះ​កំលាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ទ្រី​ស​វណ្ណា​(​ហៅ​ខ្នា​) ភេទ​ប្រុស​ហើយ​សមត្ថកិច្ច​បាន​ធ្វើកា​រ​ឆែកឆេរ​នៅ​លើ​ខ្លួន​ឈ្មោះ​ទ្រី​ស វណ្ណា​(​ហៅ​ខ្នា​)​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្សយ័​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​០២​កញ្ចប់​(​ធំ​០១​កញ្ចប់​និង​តូច​០១) បន្ទាប់​មក​កំលាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ​ដើម្បី​ធ្វើ​ការសាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ទ្រី​ស វណ្ណា (​ខ្នា​) ភេទ​ប្រុស បាន​សារភាព​ថា ថ្នាំញៀន​ចំនួន​០២​កញ្ចប់​(​ធំ​០១​កញ្ចប់​និង តូច​០១)​ខាងលើ​ពិតជា​របស់ខ្លួន​ប្រាកដ​មែន ដោយ​ខ្លួន​បាន​ទិញ​ពី​ឞ​នុស្ស​ប្រុស​ម្នាក់​(​មិន​ស្គាល់​ត្រកូល​)(​មិន​ស្គាល់​ទីលំនៅ​) តំលៃ​៥៥០​ដុល្លា (​ប្រាំ​រយ​ហាសិប​ដុល្លា​) វេរ​លុយ​តាម​វី​ង​ទៅអោយ​លេខ​ទូរ​សព្ទ័ (….) ដើម្បី​យក​មក​លក់​បន្ត ។

​បន្ទាប់ពីរ​សួរនាំ​រួច ជនសង្ស័យ​រួមទាំង​វត្ថុតាង​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល