ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

បាញ់ ៤ គ្រាប់ មិន​ផ្ទុះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

បាញ់ ៤ គ្រាប់ មិន​ផ្ទុះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ កម្លាំង​អធិការដ្ឋាន​ន​បាល​ស្រុក​ថ្ពង បាន​ចុះ​ធ្វើការ ល្បាត​ពេលយប់​ក្នុង​ភូមិសាស្ត្រ​ស្មុគស្មាញ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់​ឯង​ហើយ​មាន​កាំភ្លើង​រុំ​ក្រ​ម៉ា ខណ​:​ដែល​នគរបាល​ហៅ​សួរនាំ បែរ​ជា​បើក​ម៉ូតូ​ព្យាយាម​រត់គេច មិនតែប៉ុណ្ណោះ​បាន​អា​ម៉េ​កាំភ្លើង រួចហើយ​ក៏​បាញ់​មក​លើ​សមត្ថកិច្ច​ចំនួន ៤ គ្រាប់ សំណាង​ល្អ​គ្រាប់ មិន​ផ្ទុះ ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន ស្ថិត​នៅ​ចំណុច​ភូមិ​ឡ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។​

​បើ​យោងតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច​បានឱ្យដឹងថា នៅវេលា​ម៉ោង​២៣​និង​២៥ យប់​ថ្ងៃ​ទី​០៤ ខែ វិច្ឆិកា ឆ្នាំ​២០២៣​កំលាំ​អន្តរាគមន៍​ស្រុក​ថ្ពង​ដែល ដឹកនាំ​ផ្ទាល់ ដោយ លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុន​អធិការដ្ឋាន​នគរបាល​នគរបាល​ស្រុក​ថ្ពង ដោយ​ប្រើ​មធ្យោបាយ​ម៉ូតូ​ច្រើន​គ្រឿង​បាន​ចុះ​ល្បាត​ក្នុង​ភូមិសាស្ត្រ ឃុំ​យាអង្គ និង​ឃុំ​ប្រាំបី​មុម ពេល​មកដល់​ចំណុច​ភូមិ​ឡ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កំលាំង​បានឃើញ​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ស្លៀកខោ​ពណ៌​ត្រេអ៊ី អាវយឺត​ពណ៌​ត្រេអ៊ី ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1HZ-0656 លើ​ផ្លូវ​លេខ​៤៤​បើកបរ ពី​ទិស​ខាងលិច​ទៅ​ទិស​ខាងកើត ដោយ​មាន​ដាក់​កាំភ្លើង​រុំ​ក្រ​ម៉ា បើកបរ​យ៉ាង​លឿន​ឃើញ​កម្លាំង​សមត្ថកិច្ច​ព្យាយាម​រត់គេច​។​

​លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុន អធិការដ្ឋាន​នគរបាល​នគរបាល​ស្រុក​ថ្ពង បាន​និយាយ​ឱ្យដឹងទៀតថា បន្ទាប់ពី​មាន​បទបញ្ជា ណែនាំ​ចង្អុលបង្ហាញ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក​អធិការរង​នគរបាល​ស្រុក​ថ្ពង​បាន​ដេញ​ប្រផាប់​ចាប់ប្រភី​ងដល់​រហូត​ផ្លូវបំបែក ជនសង្ស័យ​បាន​បើក​ម៉ូតូ​គេច​ចូល​តាម​ផ្លូវ​បេតុង​ចូលទៅ​ភូមិ​ព្រៃវែង ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ លុះ​ដល់​ប្រឡាយទឹក​ជន​ស្ស័​យបាន​ឈប់​ម៉ូតូ​ទាញ​កាំភ្លើង អា​ម៉េ​បញ្ចូល​គ្រាប់​លើក​ទី​១ បាញ់​សំដៅ​មក​លើ​សមត្ថកិច្ច​មិន​ផ្ទះ​រួច​អា​ម៉េ​បញ្ចូល​គ្រាប់​៤​ដង​បាញ់​សំដៅ​មក​សម្ថ​កិច្ច​ដដែល​ប៉ុន្តែ​មិន​ផ្ទះ រួច​បោះ​កាំភ្លើង​នោះ​ចោល​រួច​ជិះ​ម៉ូតូ​ត្រឡប់​បក​មក​ក្រោយ​វិញ​។ លុះ​មកដល់​ស្ពាន​ទី​០៣ ចន្លោះ​គីឡូម៉ែត្រ​១០៨ -១០៩ ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​នោះ​បាន​។​

​យោងតាម​របាយការណ៍​សមត្ថកិច្ច​បានឲ្យដឹង​ថា​ជនសង្ស័​យ មានឈ្មោះ​ប៉ុល សុីណាត ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រយាស ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន សមត្ថកិច្ច​នគរបាល​ដកហូត​វត្ថុតាង​បាន​រួម​មាន​÷
១-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​ឆ្នាំ​២០២០​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1HZ-0656
២-​អាវុធ​១​ដើម​ម៉ាក​អាការ​សេ​កូ លេខ​១៩៧១៦៥៧២៣ និង​គ្រាប់ ចំនួន​១៧ គ្រាប់​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ថ្ពង​បាន​សាកសួរ និង កសាង​សុំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល