ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ព្រះមហាក្សត្រ​៖ កម្ពុជា​កំពុង​មាន​ស្ថិរភាព​នយោបាយ​សន្តិសុខ​ជាតិ​ពេញលេញ និង​ត្រូវ​បាន​បន្ត​ធានា​ដោយ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧

ព្រះមហាក្សត្រ​៖ កម្ពុជា​កំពុង​មាន​ស្ថិរភាព​នយោបាយ​សន្តិសុខ​ជាតិ​ពេញលេញ និង​ត្រូវ​បាន​បន្ត​ធានា​ដោយ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ថា ខណៈ​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍ លើក​ទី​៧០ នៃ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ខ្មែរ ៩​វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង​ខួប​ទី​៧០ នៃ​ថ្ងៃ​បង្កើត​កងយោធពល​ខេមរភូមិន្ទ​នាពេលនេះ​គឺ​ស្របពេល​ដែល​ប្រទេស​កម្ពុជា​កំពុងមាន​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ ពេញលេញ​។​

​ព្រះករុណា​ព្រះបាទ​ជីវិត​លើ​ត្បូង បាន​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ៩​វិច្ឆិកា​នេះ ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ប្រជាជន​ខ្មែរ​គ្រប់រូប ហើយ​ប្រជាជន​ចងចាំ​ជានិច្ច​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុងឧត្តម​របស់​ព្រះករុណា ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត រួម​ដង្ហែ​ដោយ​យុទ្ធជន យុទ្ធ​នារី ខ្មែរ​អ្នកស្នេហាជាតិ និង​ប្រជារាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​។ ថ្ងៃ​៩ វិច្ឆិកា នេះ ក៏​ចំ​ថ្ងៃ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។​

​ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ទៀតថា​«​ខណៈ​ដែល​យើងទាំងអស់គ្នា ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍ លើក​ទី​៧០ នៃ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ខ្មែរ ៩​វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង​ខួប​ទី​៧០ នៃ​ថ្ងៃ​បង្កើត​កងយោធពល​ខេមរភូមិន្ទ​នាពេលនេះ គឺ​ក្នុង​ដំណាក់កាល ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​កំ ពុង​មាន​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ​ត្រូវបាន​ធានា​ពេញលេញ និង​ស្របពេល​ដែល​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា កំពុងតែ​ចាប់ផ្តើម​បំពេញ​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​តាម​តួនាទី​របស់​ខ្លួន​យ៉ាងសកម្ម​»​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ព្រះករុណា​ព្រះមហាក្សត្រ ព្រះអង្គ​ក៏​បាន​មាន​ព្រះរាជបន្ទូល​ផងដែរ​ថា រយៈពេល​កន្លងមកនេះ​មាតុភូមិ​កម្ពុជា និង​ប្រជាពលរដ្ឋ​យើង​មាន​ការប្រែប្រួល​មុខមាត់​ថ្មី​គួរ​ឲ្យ​កោតសរសើរ ខណៈ​ការដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ប​ច្ច​កោ​ណ ដំណាក់កាល​ទី​១ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ក្នុងការ​ប្រតិបត្តិ​តាម​មាគ៌ា​ដ៏​ល្អ​ប្រពៃ និង​មរតក​នយោបាយ ដ៏​ថ្លៃថ្លា របស់​សម្តេច​តេជោ ហ៊ុន សែន បាន​នាំមក​នូវ​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ មាន​កិ​ត្យា​នុ ភាព​ជាតិ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ ហើយ​យើង​ទាំងអស់គ្នា​កំពុងតែ​សប្បាយ​រីករាយ និង​ទទួលបាន​ផល​ជា វិជ្ជមាន ដែល​ផ្តើម​ចេញពី​កម្លាំង​កសាង និង​ការពារ​ជាតិ​មាតុភូមិ​ប្រកបដោយ​សុខដុមរមនា​របស់​ជ​ន​រួម ជាតិខ្មែរ​ទាំងមូល​ផងដែរ​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះដែរ ព្រះករុណា ព្រះមហាក្សត្រ​ព្រះអង្គ ក៏​បាន​មាន​ព្រះរាជបន្ទូល អំពាវនាវ​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​គ្រប់​មជ្ឈដ្ឋាន សូម​បន្ត​រូប​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ នៃ​ច្បាប់​រដ្ឋ​ដើម្បី​ចូលរួម​ចំណែក​នៃ​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ ខណៈ​ព្រះ អង្គ​រំពឹងថា មាតុភូមិ និង​ប្រជាជន​កម្ពុជា​គ្រប់​រូប​ពិត​នឹង​ទទួលបាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តីសង្ឈឹម​ខ្ពស់ នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដែល​ធានាបាន​ឯកភាព​ជាតិ​ដ៏​រឹងមាំ​ក្រោម​ទង់​ដ៏​ជាង​ជ័យ​នៃ​ការ​មហា សាមគ្គី​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត​នៃ​ព្រះពុទ្ធសាសនា និង​ក្រោម​បារមី​ព្រះមហាក្សត្រ ដែល​ជា​បុព្វបុរស​ជាតិ ជា​ព្រះ​ស្ថាបនិក​ដ៏​ល្បីល្បាញ នៃ​ការកសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណិត​ស្ថិតនៅ​ស្កឹមស្កៃ​គ្រប់ទិសទី ក្នុង ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​មាតុភូមិ ដែល​ជា​កេរ​មរតក​ជាតិ​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​យើង ដោយ​គ្មាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លានពាន​លើ​បូរណភាព​ទឹក​ដី​បាន​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល