ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

បែកធ្លាយ​គ្រឿងចក្រ​កំពុង​សម្រុកចូល​ឈូសឆាយ​ដី​ព្រៃ​ល្បុះ របស់​សហគមន៍ ជាច្រើន​ហិច​តា សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ប្រហែល​ជា​ម្ចាស់​គ្រឿងចក្រ​មាន​ខ្នងបង្អែក​ជា អ្នក​ធំ​នៅ​ពីក្រោយ​ហើយ​ទើប​បាន​ហ៊ាន​បែបនេះ​..​វគ្គ​១..

បែកធ្លាយ​គ្រឿងចក្រ​កំពុង​សម្រុកចូល​ឈូសឆាយ​ដី​ព្រៃ​ល្បុះ របស់​សហគមន៍ ជាច្រើន​ហិច​តា សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ប្រហែល​ជា​ម្ចាស់​គ្រឿងចក្រ​មាន​ខ្នងបង្អែក​ជា អ្នក​ធំ​នៅ​ពីក្រោយ​ហើយ​ទើប​បាន​ហ៊ាន​បែបនេះ​..​វគ្គ​១..

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ឧត្តរមានជ័យ​៖ បែកធ្លាយ​រឿង​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការ​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ​ដី​ព្រៃ​ល្បុះ របស់​សហគមន៍ ហើយ​ប្រជាពលរដ្ឋ​មួយចំនួន ក៏​នាំគ្នា​សម្រុក​លក់​ដី តែ​មិនដឹងថា ជា​ដី​មាន​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់ រឺ​ជា​ដី​ព្រៃ​សហគមន៍​នោះទេ ? ដោយ​មាន​បុគ្គល​ម្នាក់ អះអាង​ខ្លួន ជា​មន្ត្រី​យោធា នឹង ជា​ទីប្រឹក្សា​របស់​ក្រុមហ៊ុន បាន​ដំណើ​ការទិញ​ដី ឱ្យ​ក្រុមហ៊ុន​របស់​ជនជាតិ​ថៃ ដើម្បី​ដាំ​ដុះ​ដើម​ប្រេងខ្យល់ យកមក​ធ្វើ​ជា​ក្រដាស​រាប់ពាន់​ហិច​តា ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ទំហំ​ចំនួន​ប៉ុន្មាន​ហិច​តា នោះទេ រង​ចាំ​មើល​ថា​តើ​ក្រុមហ៊ុន​មួយ​នេះ មានច្បាប់ និង​អាជ្ញាប័ណ្ណ ស្តី​ពី​សារាចរណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល ឬ ក៏​អាជ្ញាប័ណ្ណ ក្រសួង​ពាក់​ពន្ធ័ គ្រប់គ្រាន់​ហើយ​នៅ​នោះ​ទេ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លងទៅ ក្រុមការងារ​អង្គភាព​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​នឹង​កន្លែង​ដោយ​យោង​លើ​ការរាយការណ៍​ពី បងប្អូន​ប្រជាពលរដ្ឋ យើង​បាន​អោយដឹងថា មាន​ក្រុមហ៊ុន​មួយ បាន​អះអាង​ថា ជា​ក្រុមហ៊ុន វិនិយោគ លើ​ដី​កសិកម្ម​ដាំ​ដើម​ប្រេងខ្យល់​ដែលមាន យីហោ (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​) ស្ថិត​នៅ​ចំនុច ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្តឧ​ត្តមាន​ជយ័ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ថៃ តែ​មាន​មេកា​ជា​ជនជាតិ​ខ្មែរ មេកា​ដែល​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង​នោះ មានឈ្មោះ លោក វុ​ធ កុសល្យ​។​

​ពេលនោះ​លោក វុ​ធ កុសល បាន​ប្រាប់​ដល់​អង្គភាព​យើង​ថា​ក្រុមហ៊ុន​មាន​ច្បាប់​ទិញ​ដី​ប្រមាណ​រាប់​ពាន់​ហិច​តា ដើម្បី​វិនិយោគ ហើយ មកដល់​ពេល​ឥឡូវ​មាន​ចំនួន ជាង​បី​ពាន់​រ៉ៃ ។ ​ហើយ​ប្លង់រឹង​ចំនួន​០៤​ប្លង់ ស្មើនឹង ២១៣.១៧៦ ហិកតា​ដែល​មាន លេខ​ក្បាលដី ÷ លេខ​៣៣៦ លេខ​.៣៣៧ លេខ​.៣៣៨. និង​លេខ​៣៣៩ ក៏​ប៉ុន្តែ​ខុស​ទីតាំង​គ្នា​ដាច់​ដោយឡែក​លើ​លិខិត​ស្នើ​សុំ​តាមរយះ​លោក​មេភូមិ ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៣ និង​ឯកសារ​ស្នើសុំ​ទៅ​លោក​មេឃុំ​លេខ ៤៣៩/២០២៣ ព្រមទាំង​លិខិតអនុញាត របស់​លោក​អភិបាលស្រុក​អន្លង់វែង លេខ ២៧៧/២០២៣ ស​ជណ ចុះ​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ ដែល​មាន​ក្បាលដី លេខ ៥៥៧.៥៥៨.៥៥៩..​និង​៥៦០ ហើយ​ចំពោះ ប្លង់​ទន់ និង​មិន​មាន​ប្លង់​ជាច្រើន​ទៀតផង​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ លើក​ថា ទីតាំង​ដី​ខាងលើ​ឥត​នេះ គឺ​ជនជាតិ​ថៃ បាន​ឱ្យ​មេការ​ជនជាតិ​ខ្មែរ​ម្នាក់​ដើរ​រៀបចំ​ដី​សហគមន៍​របស់​រដ្ឋ ហើយ​តម្លៃ​ដី​ទិញ​ក្នុង​មួយ​ហិច​តា​ចន្លោះ​ពី​៥​ពាន់​ដុល្លារ​ទៅ ៧​ពាន់ ដុល្លារ ប៉ុន្តែ​លោក​មេការ បាន​ធ្វើ​ការចាត់ចែង ទិញ​លក់​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ ពោល​គឺ​កឹបកេង​ថវិកា ជាដើម​។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ បុគ្គល​ដែល​តាំងខ្លួន​ជា​មន្ត្រី​យោធា នឹង ជា​ទីប្រឹក្សា​របស់​ក្រុមហ៊ុន ដែល​មិនទាន់​មាន​ការផ្ទេរសិទិ្ធ តួនាទី និង​ជា​មេការ​ផង​នោះ ក៏​គ្មាន​ចម្លើយ​អ្វី​ច្រើន​ដែរ ពោល​នៅពេលដែល​ក្រុមការងារ​ចង់ដឹង​ពី​ព័ត៍មាន​ស៊ើបសួរ​បញ្ជាក់នូវ​រឿងរ៉ាវ​ខាងលើនេះ ក៏​បាន​ធ្វើកា​រខ​ល​ទៅ​សម្ភាស លោក​ហើយ​លោក​បាន​ឆ្លើយថា​សួរ​នេះ​លើស​ហើយ ? ហើយ​ក៏​បិទ​ទូរ​សព្ទ​បាត់ទៅ !​។​

​តើ​រឿង​ក្រុមហ៊ុន វិនិយោគ លើដី កសិកម្ម​ដាំ​ដើម​ប្រេងខ្យល់ ដែល​មានឈ្មោះ (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​)​តើ​មាន​អ្វី​នៅ​ពីក្រោយ ខណៈ​លិខិត​ស្នើ​សុំ​កែប្រែ​ដី​នោះ ខុស​ពី​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​មាន​ប្លង់រឹង​ស្រាប់​។​

​ជា​ចុងក្រោយ បងប្អូន​ប្រជាពលរដ្ឋ និង​លោក​មេភូមិ​ចាស់​ធ្វើ​ការស្នើសុំ ដល់​មន្ត្រី​ថ្នាក់ដឹកនាំ ទាំងអស់ ជួយ​ពិនិត្យមើល​រឿង​នេះ​ផង​ទាន ! អង្គភាព​យើងខ្ញុំ រង់ចាំ​ការបំភ្លឺ ពី​មន្ត្រី​ជំនាញ ក៏​ដូចជា​ក្រុមហ៊ុន រៀង​រាល់​ម៉ោង​ធ្វើការ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល