ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ក្នុង​វេទិកា​ «​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​» លើក​ទី​១៩

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ក្នុង​វេទិកា​ «​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​» លើក​ទី​១៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧​ត្រូវ​នឹង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​នៃ​វេទិកា «​រាជរដ្ឋាភិបាល -​ផ្នែក ឯក ជន​» លើក​ទី​១៩​។

​ក្នុងជំនួប​ដ៏​មាន​សារៈសំខាន់​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ដាក់​ចេញ​កិច្ច​អន្តរាគមន៍​ជា​ច្រើន ដើម្បី​លើកកម្ពស់​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ឆ្លើយតប​នឹង​វិបត្តិ​ទាំងឡាយ ក៏ដូចជា​រក្សា​បាន​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ វេទិកា​នេះ​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី មាន​តួនាទី​ស្នូល​ការពារ​សមិទ្ធផល​ចាស់ និង​បង្កើត​សមិទ្ធផល​ថ្មី ក្នុងនោះ​រាជរដ្ឋាភិបាល​ហ៊ាន​ស្តាប់ ហ៊ាន​ថា ហ៊ាន​ទទួលខុសត្រូវ និង​ហ៊ាន​វះកាត់​។ សម្តេច​ធិបតី បានបង្ហាញ​វឌ្ឍនភាព​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​រួមមាន​៖ កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល ដាក់ឱ្យ​ប្រើប្រាស់​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​២០២៣-២០២៨​។ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា រាជរដ្ឋាភិបាល​ដាក់​ឱ្យ​មូលនិធិ​សមធម៌​សុខាភិបាល ៤៩​ម៉ឺន​គ្រួសារ ស្មើ​ជិត ២​លាន​នាក់ ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ដោយ​មិន​ថ្លៃ​។

​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ដាក់​ឱ្យ​មាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​។​រៀបចំ​គណៈកម្មាធិការ​ជាតិ​ចំនួន​៣ សម្រាប់​កែទម្រង់រដ្ឋបាល​សាធារណៈ វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​។ រៀបចំ​ដំណើរការ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​បាន​កំណត់ឡើង​ដោយ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០២៣​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​យល់​ច្បាស់​អំពី​បន្ទុក​អនុលោមភាព ដែល​វិស័យ​ឯកជន​តែង​លើកឡើង​។ ដូច្នេះ​រាជរដ្ឋាភិបាល​នឹង​លុបបំបាត់ និង​កែសម្រួល​លើ​អនុលោមភាព​មួយចំនួន​។ ប៉ុន្តែ​វិស័យ​ឯកជន​មិន​មែន​ត្រូវ​តែ​មិន​ទទួលបន្ទុក​អនុលោមភាព​ទាំងអស់​នោះ​ទេ​។​

​សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន អោយ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​អនុលោមភាព ដោយ​មិន​ត្រូវ​ចាត់​ទុក​បញ្ហា​អនុលោមភាព ជារ​បាំង​ឧបសគ្គ​នោះឡើយ​។ តែ​រាជរដ្ឋាភិបាល នឹង​ប្រឹងប្រែង​ដោះស្រាយ​បន្ទុក​អនុលោមភាព​មួយចំនួន​។​រាជរដ្ឋាភិបាល​មិន​ខ្លាច​នឹង​បោះបង់​ចំណូល​មួយ​ចំនួន​នោះឡើយ បើសិន​ការបោះបង់​បង់​នោះ​ជួយ​សម្រួល និង​គាំទ្រ​ដល់​វិស័យ​ឯកជន​បាន​លូតលាស់​។​

​សម្តេច​ធិបតី បាន​មានប្រសាសន៍​ទៀតថា វិស័យ​ឯកជន​បាន​លើកឡើង​នូវ​បញ្ហា​ស្មុគស្មាញ និង​ការ​ត្រួតគ្នា នៃ​បទដ្ឋាន​គតិយុត្ត​មួយចំនួន​។ សម្តេច​បាន​ណែនាំ​ឱ្យ​ការតាក់តែង​លិខិត​បទដ្ឋាន​គតិយុត្ត​ទាំងឡាយ ត្រូវ​មាន​ការ​ពិគ្រោះ​ជាមួយ​វិស័យ​ឯកជន ហើយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ហើយ​ទុក​អន្តរកាល​យ៉ាងតិច​៦​ខែ មុន​នឹង​អនុវត្តន៍​។​

​សម្តេច​បាន​ថ្លែងថា ក្នុង​មួយ​ឆ្នាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចុះ​ធ្វើ​អធិការកិច្ច​រួមគ្នា​តែ​ម្តង​គត់​នៅ​តាម​រោងចក្រ សហគ្រាស លើកលែងតែ​មាន​ការប្តឹង​ផ្តល់​ពី​កម្មករ និយោជិត​។ ក្នុង​នីតិកាល​ទី​៧ រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​ការបង្កើត​ពន្ធ​ថ្មី ហើយ​ពន្ធ​មាន​ស្រាប់​មិន​ដំឡើង​អត្រាពន្ធ​នោះឡើយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការយកពន្ធ​លើ​អចលនទ្រព្យ អនុវត្តន៍​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​ទាំង​២៧ នៅ​ទូទាំង​ប្រទេស​។ ដី​មិន​ប្រើប្រាស់​ដែល​តម្រូវ​ឱ្យ​បង់ពន្ធ គឺ​គិត​ចាប់​ពី​ទំហំ ៥​ហិកតា​ឡើងទៅ​។​ការយកពន្ធ​លើ​ដីធ្លី​មិន​ប្រើប្រាស់ ដើម្បី​បញ្ចៀស​ការ​យក​ដី​ទៅ​ទុក​ចោល​មិន​ប្រើប្រាស់​ជា​ប្រយោជន៍​សេដ្ឋកិច្ច​។ សម្តេច​ធិបតី​បាន​ថ្លែងថា ដំណាំ​៥​មុខ​ទៀត មិន​ជាប់ពន្ធ​រួមមាន​៖ មៀន​ប៉ៃលិន ស្វាយ វា​រី​វ​ប្បធ​កម្ម ការ​ចិញ្ចឹមសត្វ និង​ផលិតផល​ដូងប្រេង​ក្នុងស្រុក​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រសាសន៍​ទៀតថា បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ចំនួន​៣ ខណៈ​ក្រុមហ៊ុន​ចិន​មួយទៀត គ្រោង​វិនិយោគ​លើ​ការផលិត​សំបក​កង់​រថយន្ត​នេះ​ទៀត ជាមួយ​ទុន​ប្រមាណ ៥០០​លាន​ដុល្លារ​។​

​វត្ត​មាន​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ទាំងនេះ បាន​ជួយ​ដល់​ការដាំ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា​។​សម្តេច​ធិបតី​បានប្រកាសថា រដ្ឋ​មិន​ចង់​ដើរតួ​ជា​ប៉ូលិស​ជាមួយ​វិស័យ​ឯកជន​នោះ​ទេ តែ​រដ្ឋ​ចង់​ធ្វើ​ជា​អ្នកគាំទ្រ​។ សម្តេច​ធិបតី​ក៏​បាន​ប្រកាស​ឲ្យ​ក្រសួង​សាធារណការ សិក្សា​ត្រួតពិនិត្យ ដើម្បី​កែសម្រួល​ច្បាប់​កំណត់​ទម្ងន់​ដឹក​ពី​៤០ ទៅ​៤៥​តោន​។

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​មិន​អាច​បញ្ចុះ​តម្លៃ​ពន្ធ​សម្រាប់​ការនាំ​ចូល​ឡាន​ដឹក​ទំនិញ​នោះទេ​។ រាជរដ្ឋាភិបាល សម្រេច​ដាក់​ចេញ​យុទ្ធសាស្ត្រ​ទស្សនា​សៀមរាប ឆ្នាំ​២០២៤ ដើម្បី​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។​សម្តេច​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ រួមគ្នា​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ហើយ​មិន​ត្រូវ​ប្រកួត​នឹង​គ្នា​ឯង​នោះទេ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ រៀបចំ​ឥណទាន​ឡើង​ជូន​វិស័យ​ទេសចរណ៍​នៅ​សៀមរាប និង​ឥណទាន​សម្រាប់​អចលនទ្រព្យ​។​សម្តេច​ក៏​បាន​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​ធនាគារ​រៀបចំ​ឡើង​វិញ ចំពោះ​អ្នកទិញ​ដីធ្លី​ផ្ទះសម្បែង​ដែល​រង​ផលប៉ះពាល់​ដោយសារ​សេដ្ច​កិច្ច​។​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បានប្រកាស​ពី​យន្តការ​អនុគ្រោះ​ដល់​អ្នកវិនិយោគ​ជនបរទេស អាច​ទទួលបាន​ទិដ្ឋាការ​រយៈពេល​យូរ​។​

​សម្តេច​ធិបតី​ក៏​បាន​ប្រកាស​យន្តការ​ពិសេស​ដល់​ជនបរទេស មាន​សិទ្ធ​ជួល​អចលនទ្រព្យ​មាន​រយៈពេល​យូរ​ពី​១៥ ដល់ ៥០​ឆ្នាំ និង​មាន​សិទ្ធិ​បន្ត​៥០​ឆ្នាំ​ទៀត​។​សម្តេច​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ខិតខំ​ជំរុញ​វិធានការ​ដែល​បាន​ដាក់​ចេញ​ខាងលើ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល