ទាន់ហេតុការណ៍
រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​» - លោក បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក អ៊ិន យឿន ទីប្រឹក្សា លោក បណ្ឌិត ហោ គន្ធា អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដង្ហែ​អង្គ​ផ្កា សាមគ្គី មក​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ព្រះឥន្ទ្រ​ទេព​ - លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ​អង្កា​ចីរភាព បរិស្ថាន​កម្ពុជា នាំយក​អំណោយ ចូលរួម​រំលែក​ទុក្ខ ក្រុមគ្រួសារ​ប្អូនស្រី អ៊ឺន ចាន់ណា​រី ដែល​បាន​លាចាក​លោក​ទៅ ដោយ​រោគាពាធ​ - ឈ្មោះ គ្រី ប៉េង​លេង ហៅ ថាត់ ម្ចាស់​អាជីវកម្ម Mr. LENG KTV បាន​រត់គេចខ្លួន​បាត់ ក្រោយ​រង​ការចោទប្រកាន់ ពី​បទ​ឃុបឃិត​ត​ផ្តល់​ទីតាំង ឱ្យ​ក្រុម​ឧក្រិដ្ឋជន លួច​បង្កប់​ស្គេម​អន​ឡាញ - លោក បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ​អង្គការ​ចីរភាព បរិស្ថាន​កម្ពុជា នាំយក​អំណោយ ជូន​ប្រជាពលរដ្ឋ​មាន​ការខ្វះខាត​ចំនួន​០២​គ្រួសារ
0

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​÷​ល្បែង​ខុសច្បាប់​ក្នុង​ខេត្ត​បង្ក្រាប​ដូច​ភ្លៀងរលឹម​

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​÷​ល្បែង​ខុសច្បាប់​ក្នុង​ខេត្ត​បង្ក្រាប​ដូច​ភ្លៀងរលឹម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម​៖ លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​លើកឡើង​ថា​ល្បែងស៊ីសង​ខុស​ច្បាប់​តាម​អន​ឡាយ ជល់​មាន់ កន្ទុយលេខ អាប៉ោង លោក​បាន​ធ្វើ​ការបង្ក្រាប​ដូច​ភ្លៀងរលឹម វា​ជា​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល និង​ជា​គោលការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ គោលការណ៍​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ធ្វើ​ជា​រៀងរាល់ថ្ងៃ ដូច​ភ្លៀងរលឹម ឃាត់​តែ​រហូត​ហើយ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ហើយ​ថ្មីៗ​នេះ​កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​នឹង​ឃាត់ខ្លួន​ក្រុម​អ្នក​បើក​ល្បែង​អន​ឡាញ​បញ្ជូនទៅ​តុលាការ​។​  លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​បាន​ប្រកាន់​ជំហរ​មិន​រាថយ​ឡើយ​គឺ ធ្វើ​ដូច​ភ្លៀងរលឹម មិនមែន​ធ្វើ​មួយ​ប្រ៉ា​វហើយ​ឈប់​នោះទេ ឱ្យតែ​បានឃើញ​គឺ​ធ្វើ​ហើយ​។

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ ២០២៣ កន្លងទៅ «​លោក​បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​របស់​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​កងមាស , កម្លាំង​របស់​ប៉ុស្តិ៍នគរបាល និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ រក​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​ទូរទស្សន៍​) ចំនួន​១២​ទីតាំង ក្នុង​ភូមិសាស្ត្រ​ស្រុក​កងមាស ។

​ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​យើង បាន​ចុះ​ដល់ទី​តាំង​លក់​បាយ គុយទាវ កាហ្វេ និង​ភេសជ្ជៈ ក្នុងនោះ ពួកគាត់​បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​យើង​ឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ ពួកគាត់​បាន​បើក ទូរទស្សន៍ ដាក់​បញ្ចាំង​ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ ពិតប្រាកដ​មែន សមត្ថកិច្ច​យើង​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​មិនឲ្យ​មាន​ការលួចលាក់​លេងល្បែង​ស៊ីសងខុស​ច្បាប់​ជា​ដាច់ខា​ត និង​បាន​ចាត់ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន មាន​ការឃ្លាំមើល​ជាប់​ជា​ប្រចាំ​ផង​ដែល​»​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា មាន​ទីតាំង​លេង​ល្បែងស៊ីសង​ប្រភេទ​អន​ឡា​ញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ បង្កប់​នៅ​តាម​ហាង​កាហ្វេ តាម​តា​រ៉ាង​បាល់ កន្លែង​បុក​ប៊ីយរ័ ជាច្រើន​កន្លែង ស្ថិតនៅ​ស្រុក​កងមាស​ ​ខេត្ត​កំចាម កំពុង​បើកទទួល​ក្រុម​អ្នកញៀន​ល្បែង​អោយ​ចូល​លេង​យ៉ាង​គគ្រឹក​គ្រេង នឹង​បង្ករ​ការភ័យខ្លាច​ដល់​ពូក​គាត់ ខណៈ​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​គ្មាន​ឆន្ទៈ​ក្នុង​ការចុះ​បង្ក្រាប​នៅ​ល្បែងស៊ីសង​  ដែល​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សតិអារម្មណ៍​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​កង​មាស នៃ​ខេត្ត​កំពង់ចាម​។

​ជាក់ស្តែង​កាលពី​ថ្ងៃអាទិត្យ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ អ្នកសារព័ត៌មាន​យើង បាន​ចុះ​ទៅ​តាម​ទីតាំង​ដែល​ពលរដ្ឋ​រាយការណ៍​  ឃើញ​ថា​ដូច​អ្វី​ដែល​ពូក​គាត់​រាយការណ៍​ពិតមែន ហើយ​ក៍​បាន​ថត​ផ្តិត​យក​រូបភាព​ដើម្បី​ចុះ​ផ្សាយ​ជូន​ជា​ដំណឹង​ដល់​ថ្នាក់ដឹកនាំ អោយ​លោក​បាន​ជ្រាប​ពាក់ព័ន្ធ​នឹង​ល្បែង​នេះ​ផង​ដែរ​។

​តើ​ឯកសារ​ទៅ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ឱ្យ​ក្រសួង​មហាផ្ទៃ​អនុវត្ត​ទូទាំង​ប្រទេស​យ៉ាងណាក្តី តែ​មន្ត្រី​មួយចំនួន​តូច​មិនទាន់​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឡើយ ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ ចំពោះ​សុខ សុវត្ថិភាព​របស់​ពួកគាត់ ពីព្រោះ​ទីណា​មាន​ល្បែងស៊ីសង​ទីនោះ​នឹង​ក្លាយជា​តំបន់​អសន្តិសុខ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​កា​រ​ភ័យខ្លាច​ជា​កន្លែង​ដែល​បង្កើត​ភាវ​កម្ម​ផ្សេងៗ​មាន​អំពើ​ឆក់​.​ប្លន់​.​សម្លាប់​ជាដើម​។

​ករណី​ខាងលើ​នេះ​សូម​លោក​ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគ​បាល​ខេត្ត​កំពង់ចាម ជួយ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​នៃ​ស្រុក​កងមាស ខេត្ត​កំពង់ចាម ដោយ​សេរី​បែបនេះ​?

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ រៀង​រាល់​ម៉ោង​ធ្វើការ​..​សូម​អគុណ​៕
​ប្រភព​ពី​លោក គ្រង រដ្ឋា​  ចាងហ្វាង រដ្ឋា អភិវឌ្ឍន៍ ញូ​ស៍​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល