ទាន់ហេតុការណ៍
ឯកឧត្តម Marco Rubio រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ​រដ្ឋ​អាម៉េរិក បានចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​ចំពោះ​សេចក្តីប្រកាស​របស់​ប្រទេស​កម្ពុជា និង​ថៃ បន្ទាប់​ពី​ការឈាន​ដល់​បទ​ឈប់​បាញ់​ - ឯកឧត្តម​បណ្ឌិត សួន រិនឌី និង​លោកជំទាវ បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​
0

សកម្មភាព​និង​អំពើ​ល្អ​របស់​សមាជិក​គណបក្ស គឺជា​ការ​បន្ត​នាំនូវ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ចំពោះ​គណបក្ស​ប្រជាជន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ស្វែងរក​បញ្ហា ប្រឈម សំណូមពរ​និង​ការដោះស្រាយ នៅក្នុង​មូលដ្ឋាន​ជាមួយ​មន្ត្រី​បង្គោល​គណបក្ស​ប្រជាជន​និង​មន្ត្រី​អាជ្ញាធរ​ឃុំ សង្កាត់ ក្នុងស្រុក​ទឹល​ឈូ​និង​ក្រុង​កំពត​សរុប​ចំនួន ៩៤​នាក់ ក្នុងនោះ​មក​ពី​ស្រុក​ទឹកឈូ​ចំនួន​៥៣​នាក់​និង​ក្រុង​កំពត​ចំនួន​៤១​នាក់ កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ឆ្នាំ​២០២០ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​មានប្រសាសន៍​បញ្ជាក់​ថា ស្ដែង​ចេញ​ពី​សកម្មភាព​និង​អំពើ​ល្អ​របស់​សមាជិក​គណបក្ស គឺជា​ការ​បន្ត​នាំមក​នូវ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ខ្លាំង​ក្លា​ថែមទៀត ក្នុង​ដំណើរ​កិច្ចការ​ដឹកនាំ ការពារ និង​អភិវឌ្ឍ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​បន្ត​ទៅមុខ​ទៀត​។

​ពិសេស​នៅ​ពេល​ខាងមុខ​នេះ ការបោះឆ្នោត ជា​សាកល ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ឆ្នាំ​២០២២​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ គឺជា​ការងារ​សំខាន់​ចាំបាច់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដណ្ដើម ឈាន​យក​ភាពជោគជ័យ​បន្តទៀត ក្នុង​ការដឹកនាំ និង​កិច្ច​អភិវឌ្ឍ សេដ្ឋកិច្ច​សង្គម​កម្ពុជា និង​ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​មាន​ភាព​កាន់តែ ប្រសើរឡើង​ថែមទៀត ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត បាន​បន្តទៀតថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​តែមួយគត់ ដែល​តែងតែ​មាន​ភាពស្មោះសរ រួមសុខ​រួមទុក្ខ​នៅ​ជាប់​ជាមួយ​ប្រជាជន និង​ដោះស្រាយ​រាល់​ការលំបាក​សំណូមពរ បញ្ហា​ប្រឈម បញ្ហា​ធំៗ ក្នុង​ដំណើរការ​កសាង ការពារ​និង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ជូន​ប្រជាជន​និង​ប្រទេសជាតិ​គ្រប់​កាលៈទេសៈ​កន្លងមក​។​

​ដូច្នេះ​ដើម្បី​បន្ត ដណ្ដើម​ភាព​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​នោះ មន្ត្រី​គណបក្ស និង​ជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់​ថ្នាក់ បន្ត​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​ដឹកនាំ គ្រប់គ្រង​ទាំង​រចនាសម្ព័ន្ធ​ក្នុង​បក្ស និង​បង្កើន វិធានការ​ដោះស្រាយ​រាល់​សំណូមពរ​ការលំបាក បញ្ហា​ប្រឈម​តម្រូវការ​នៅក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ និង​គណបក្ស​ឲ្យបាន​សម្រេច​លទ្ធផល​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​ពិសេស​នៅ​ចំពោះ​មុខ​នេះ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ លើកកម្ពស់ អំពើ​ល្អ និង​គុណភាព​សេវាសាធារណៈ បង្កើន​ការទប់ស្កាត់​បទល្មើស​នា​នា ពិសេស​បញ្ហា​បទល្មើស​គ្រឿងញៀន និង​បង្កើន​ការយកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៏ដូចជា​បញ្ហា​តម្រូវការ​ខ្វះខាត​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុងស្ថានភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩​។

​ប្រធាន​គណបក្ស​ខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ បង្កើន​ស្មារតី រួមគ្នា​ថែរក្សា​សុខសន្តិភាព អរគុណ​សន្តិភាព គិតគូរ​ពី​ផលប្រយោជន៍​របស់​ប្រជាជន និង​គណបក្ស ពង្រឹង​គុណភាព មន្ត្រី​ឲ្យបាន​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែម​ទៀត ដោយ​សមាជិក ម្នាក់ៗ​ត្រូវ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន លើកកម្ពស់​ការចូលរួម​ពង្រឹង​សមត្ថភាព​និង​អនុវត្ត​ការងារ​ប្រកប​ដោយ​គុណធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន ប្រជាជន​និង​ជូន​ជាតិ​មាតុភូមិ​និង​គណបក្ស​ឱ្យបាន​សម្រេច​លទ្ធផល​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​ឧបត្ថម្ភ ដល់​សមាជិក គណបក្ស​ក្រុម​កំពត​និង​ស្រុក​ទឹកឈូ​ដែល​មាន​ការចួលរួម​សរុប​ចំនួន​៩៤​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​៥ ម៉ឺន​រៀល​នឹង​ឧបត្ថម្ភ​គណបក្ស​ស្រុក​ទឹកឈូ និង​ក្រុង​កំពត​ចំនួន​១​លាន​រៀល​ស្មើ​គ្នា​ផង​ដែរ​៕ សេង ណា​រិទ្ធ​

———————————————————

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក ដែល​មាន​ជំ ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​-​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ មេញ្ជា​ការរង​, នាយរង​សេនាធិការ​, មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​បងប្អូន​នាយ​អាវុធហត្ថ​ជាច្រើនរូប​ទៀត បាន​ចុះ​ទៅ​សួរសុខទុក្ខ លោក​វរសេនីយ៍ត្រី ស៊ុន សា​រ៉ា​ឌី​ន មេបញ្ជាការរង​ខណ្ឌទួលគោក ដែល​មាន​ជំងឺ​ដុះសាច់ច្រមុះ​ចាក់​ចូល​ខួរក្បាល ដោយ​បាន​ធ្វើ​ការវះកាត់​រួច កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ ក្នុង​ខណ្ឌ​ច្បារអំពៅ​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ថវិកា​ចំនួន ៨​លាន​រៀល ស្មើនឹង ២០០០$ ភេសជ្ជៈ ០៦​កែស ផ្លែឈើ​ស្រស់ ០១​កន្ត្រក ប្រគល់ជូន​អ្នកជំងឺ ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕

—————————————

​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន​កំពុង​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​ពេញបន្ទុក​

(​ខេត្តតាកែវ​)÷​ថ្មីៗ​នេះ​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្ន​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន កំពុង​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​សារធាតុ​គីមី​យ៉ាងគំហុក​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ភ្នំ​ដិន បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន យ៉ាង​រលូន​។

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅ​ទៀត​ឡើយ​ព្រោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បណ្តោយ​ឲ្យ​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ភ្នំ​ដិ​ន បានឲ្យដឹងថា ក្រៅពី​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ហូរ​ចូល​តាម​ច្រក​ភ្នំ​ដិន យ៉ាង​ពេញបន្ទុក​គឺ​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​សារធាតុ​គីមី និង​កាក​សំណល់​ផ្សេងៗ​ក៏​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​តាម​អំពើ​ចិត្ត​ដែរ​។

​ឈ្មួញ​ធំៗ​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រក​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ ចូល​ដល់​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​ចូល​ដល់​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ព្រោះ​មាន​ការឃុបឃិត​ពី​មេ​គយ​ចល័ត​ក្នុង​ខេត្ត​ទាំង​២​នេះ​។

​ប្រភព​ស្និទ្ធ​នឹង​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន បានឲ្យដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក កែវ ផាន ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​គ្មាន​ញញើត​អ្វីៗ​ទាំងអស់​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ពួក​គាត់​កាន់តែ​ច្រើនឡើងៗ​។ ផ្ទុយ​ទៅ​វិញ​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ក្លែង​ប្រភេទ​និង​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​សារធាតុ​គីមី ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​ទេ ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​ជា​បន្ទាន់​ផង​ដែរ​។

​ដោយសារ​ថា ករណី​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ប្រភេទ​បន្លែ​ផ្លែឈើ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ចាត់វិធានការ​បង្ក្រាប​ច្រើន​លើក​មក​ហើយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល