ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

អភិបាល​ខេត្ត​កំពត​ក្រើនរំឭក​មន្ទីរ​អង្គភាព​ឲ្យ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ អភិបាល​ខេត្ត​កំពត​បា​ន​ក្រើនរំលឹក​ដល់​មន្ទីរ អង្គភាព​ជំនាញ​មួយចំនួន​ឲ្យ​បន្ត​ខិតខំ​យកចិត្តទុកដាក់​សហកា​រ​ជាមួយនឹង​អាជ្ញាធរ​ក្រុង​ស្រុក អនុវត្ត​កា​ងារ​របស់ខ្លួន ឲ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ ពិសេស​ពាក់ព័ន្ធ​លើ​វិស័យ​ផលិត​ទឹកស្អាត វិស័យ​អគ្គីសនី វិស័យ​ដីធ្លី វិស័យ​អប់រំ វិស័យ​ទេសចរណ៍ និង​ការងារ​បម្រើ​សេវា​រដ្ឋបាល សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​តាម​បណ្ដា​មូលដ្ឋាន​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈ​អភិបាល ខេត្ត ដើម្បី​ពិនិត្យ​លើ វឌ្ឍនភាព​ការងារ​ប្រចាំ​ខែ​កញ្ញា និង​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ តាមរយៈ Video Conference ពី​បណ្ដា​រដ្ឋបាល​ក្រុង​ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ណែនាំ​ឲ្យ​ជំនាញ សហការគ្នា​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​បំពេញ​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយនេះ លោក​បាន​លើកយក​ចំណុច​មួយចំនួន ដូចជា ត្រូវ​ថែរក្សា​ប្រភពទឹក ដើម្បី​ផ្គត់ផ្គង់​លើ​បណ្ដាញ​ផ​លលិត​ទឹកស្អាត​នៅក្នុង​ខេត្ត​កំពត ទាំង​១៦​មូលដ្ឋាន ថែទាំ​បណ្ដាញអគ្គីសនី​តាម​បណ្ដា​មូលដ្ឋាន​។ ដោយឡែក​នៅក្នុង​ខេត្ត សូមឲ្យ​អាជ្ញាធរ​សហការ​ជាមួយ​អង្គភា​ព​អគ្គិសនី ធ្វើ​អន្តរាគមន៍​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ចៀសវៀង​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​។ មន្ទីរអប់រំ​ត្រូវ​យកចិត្តទុកដាក់​ណែនាំ​ដល់​សាលា​គ្រប់​កម្រិត​អំពី​បញ្ហា​អនាម័យ ដើម្បី​បញ្ចៀស​នូវ​ជំងឺឆ្លង​ផ្សេងៗ​។ ចំពោះ​ការដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​វិស័យ​ដីធ្លី សូម​ឲ្យ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ ពិសេស​ត្រូវ​ខិតខំ​ជំរុញ​ការបម្រើ​សេវា​រដ្ឋបាល សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​តម្លាភាព​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។

​ក្នុងឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បង្កើន​ស្មារតី​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន រៀបចំ​សោភ័ណ្ឌភាព តាម​បណ្ដា​មូលដ្ឋាន របស់​ខ្លួន​ឲ្យបាន​ស្អាតល្អ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ កាន់តែ​ច្រើន​បន្ថែមទៀត ព្រោះ​វា​ជា​ប្រភព​ចំណូល​សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​។ ជាមួយ​ឱកាស​នោះ​ដែរ​លោក​អភិបាលខេត្ត​ក៏​បាន​ធ្វើ​ការកត់សម្គាល់​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេចបាន និង​បាន​សម្ដែង​ការកោតសរសើរ​ដល់​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​កង​កម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ដែល​បាន​រួម​សហការ​គ្នា​ធ្វើឲ្យ​លទ្ធផល​ការងា​ររបស់​រដ្ឋបា​ល​ខេត្ត​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ ២០២០​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ពិសេស​បើ​ទោះបី​កម្ពុជា​យើង និង​និយាយ​ដោយឡែក​សម្រាប់​ខេត្ត​កំពត​ទទួលរង​ឥទ្ធិពល​វិបត្តិកូ​វីដ​១៩​ក្ដី ខេត្ត​កំពត​ក៏​អាច​សម្រេច​លើ​ការងារ​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ ដែល​ជា​ប្រភព​អភិវឌ្ឍ​ខេត្ត​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល