ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

ខេត្ត​កំពត​បិទ​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី​ការ​ផ្ដល់​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ សិក្ខាសាលា​ថ្នាក់​តំបន់​ដែល​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន នៅ​ខេត្ត​កំពត​ស្ដីពី​ការ​ផ្ដល់​បច្ចេកទេស​ក្នុង​ការអនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ទាប់ពី​បាន​ដំណើរការ អស់​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ ២០២០ ត្រូវបាន​ធ្វើ​ពិធី​បិទ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ភាវ សុ​វ​ទ្ធី អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព​តំណាង​ក្រសួង​បរិស្ថាន​។​

​លោក ភា​វ សុ​វ​ទ្ធី បានឲ្យដឹងថា រយៈពេល​៣​ថ្ងៃ​នៃ​អង្គ​សិក្ខាសាលា​គឺ​បាន​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន​និង​ជោគជ័យ​ដែល​មាន​សិក្ខាកាម​ចូលរួម​ជា​មន្ត្រី​អាជ្ញាធរ​ក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ​មកពី​ខេត្ត​ចំនួន​៤​គឺ​ខេត្ត​កំពត ព្រះសីហនុ តាកែវ និង​ខេត្ត​កែប​សរុប​ចំនួន​៩០​នាក់​។ គឺ​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​ចំណេះដឹង​សំខាន់ៗ​ពាក់ព័ន្ធ​បច្ចេកទេស​និង​លើកទឹកចិត្ត​អ្នក​អនុវត្តន៍​មុខងារ​វិស័យ​បរិស្ថាន​ឲ្យបាន​ទូលំទូលា​យ និង​សិក្សា​ស្វែងរក​បញ្ហា​ប្រឈម​ដំណោះស្រាយ​និង​សំណូមពរ​ក្នុង​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្រុង​ស្រុក​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត បាន​សម្ដែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​នៃ​អង្គ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ក្នុង​ការអនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ពី​ក្រសួង​បរិស្ថាន​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ការងារ សំដៅ​រួមចំណែក​លើកកម្ពស់​សោភ័ណភាព​ក្រុង ស្រុក និង​គាំពារ​សុខមាលភាព​សាធារណៈ និង​ការរស់នៅ​ដោយ​ចីរភាព ស្រប​ទៅ​នឹង​គោលបំណង​ជា​ចម្បង​នៃ​ស្មារតី​អនុក្រឹត្យ​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ធានា​នូវ​សោភ័ណភាព និង​គាំពារ​សុខមាលភាព​សាធារណៈ និង​បរិស្ថាន​។​

​លោក ជាវ តា​យ ក៏​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នៃ​អង្គ​សិក្ខាសាលា​នេះ​ដែរ សិក្ខាកាម​ទាំងអស់ ពិតជា​នឹង​បាន​យល់​ច្បាស់​អំពី​គោលនយោបាយ លិខិត​បទដ្ឋាន​គតិយុត្ត និង​បែបបទ​នីតិវិធី ដែល​ជា​មូលដ្ឋាន​រឹងមាំ​ក្នុង​ការអនុវត្ត​មុខងារ និង​ភារកិច្ច​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ក្នុងនាម​ជា​មន្ត្រី​សាធារណៈ មាន​កាតព្វកិច្ច​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​ដើម្បី​កម្ពុជា​ឆ្ពោះ​ទៅ​សម្រេច ចក្ខុវិស័យ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល