ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

​ឯកឧត្តម លឹម គៀនហោ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​សណ្តរ​ទំនប់​ស្ទឹង​ព្រែក​ត្នោត និង​ផ្នែក​ខាងក្រោម​បន្ត​ប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណ​:​បន្ថែម​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ស្រុក​កណ្តាលស្ទឹង​៖ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ឯកឧត្តម​លឹម គានហោ បាន​ចុះ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ស្ថានភាព​ទឹក ដើម្បី​សម្រួល​លំហូរ​បរិមាណ​ជំនន់​ទឹកភ្លៀង នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​ត្រៀមលក្ខណ​:​កែលម្អ​បន្ថែម​ជាមុន នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​រាជធានី​-​ខេត្ត​ទាំង​៣​ខាងលើ នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​ស្ថានភាព​ទឹក​ជាក់ស្តែង​នៅពេលនេះ គឺ​កម្ពស់​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា មាន​កម្រិត​កម្ពស់​ទ្វារ​ទឹក​ខាងមុខ ៦,៥៤ ម៉ែត្រ​ហូរ​លើ​ទ្វារ​ទឹក​កម្ពស់ ១,៧៤ ម៉ែត្រ ,​កម្ពស់​ទ្វារ​ទឹក​ក្រោយ ៩,៤៥​ម៉ែត្រ ។ កម្ពស់​ទឹក​នេះ​ធៀប​នឹង​ព្រឹក​មិញ បាន​កើន​កម្ពស់​ទឹក ០,២០​ម៉ែត្រ បន្ថែម ដោយសារ​មាន​ការបើកទ្វារ​ទឹក​នៅ​សំណង់​ទ្វារ​ទឹក​លាំង​ជ្រៃ នៃ​ខេត្ត​កំពង់ស្ពឺ​។​

​គួរបញ្ជាក់​ថា​៖ នៅ​ទីនោះ ឯកឧត្តម​លឹម​គៀនហោ បាន​ណែនាំ​ក្រុមការងារ ជំនាញ ត្រូវ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង តាមដាន​ស្ថានភាព​លំហូរ​ទឹក តាម​ច្រកទ្វារ​ទឹក​អាង​៧​មករា ច្រកទ្វារ​ទឹក​ទឹកថ្លា ទំនាប​ផ្លូវជាតិ​លេខ​៣ និង​តាម​បណ្តោយ​សណ្តរ​ទំនប់​ស្ទឹង​ព្រែក​ត្នោត បិត​ភ្ជិត​រូង​នាគ និង​លើក​បាវ​ខ្សាច់ លើកកម្ពស់​ទំនប់​នៅ​សណ្តរ​ផ្នែក​ខាងជើង ក្នុង​សង្កាត់​ព្រៃ​សរ សាក់​សំពៅ ប្រទះ​ឡាង និង​ទួល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ក្រុមការងារ​អន្តរាគមន៍​ក្រសួង បោះ​ទីតាំង​ចំនួន ០៤​ទីតាំង តាម​សណ្តរ​ទំនប់ ដើម្បី​សម្រួល​បរិមាណ​លំហូរ​ជំនន់​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ឲ្យមាន​តុល្យភាព​បន្ថយល្បឿន​ទឹ​កហូរ​បុក​ខ្លាំង​។​
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល