ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

​ឯកឧត្តម ហ៊ុន ម៉ា​នី នាំយក​អំណោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ចែក​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់​៨០០​គ្រួសារ នៅ​ខណ្ឌ​ដង្កោ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​​ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រជាមានិត ចិន​ប្រចាំ​កម្ពុជា រួម​ទាំង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី បាន​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន​៨០០​គ្រួសារ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ៨០០​គ្រួសារ នៅ​ខណ្ឌ​ដង្កោ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ ដែល​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ទីតាំង​ចំនួន​២ ក្នុង​នោះ​ចំនួន ២៧៥​គ្រួសារ នៅក្នុង​សង្កាត់​ក្រាំង​ពង្រ និង ៥២៥​គ្រួសារ​ទៀត នៅ​តំបន់​ទី​ទួល​សុវត្ថិភាព ក្នុង​បុរី​ពិភព​ថ្មី​គួរ​ស្រូវ​២ ដោយ​អំណោយ​ទាំងនោះ​រួមមាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងថា ក្រោម​ការដឹកនាំ​និង​បញ្ជា​ផ្ទាល់​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​បាន​ណែនាំ​នឹង​ជំរុញ​ឱ្យ​កងកម្លាំង​ទាំងអស់ ធ្វើយ៉ាងណា​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ឱ្យ​មក​កាន់​ទី​ទួល​សុវត្ថិភាព​បាន​ទាន់ពេលវេលា​។​

​អភិបាល​រាជធានី បានបញ្ជាក់​ថា នៅពេល​ដែល​បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​កាន់​ទី​ទួល​សុវត្ថិភាព​បាន​ដោយ​ជោគជ័យ​ហើយ អាជ្ញាធរ និង​រាជរដ្ឋាភិបាល​នៅតែ​បន្ត​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​បន្តទៀត ដូចជា​ការផ្តល់​អំណោយ​មនុស្សធម៌ ជាមួយនឹង​ការចែក​អាហារ​ហូប​ចុក​គ្រប់គ្រាន់ ខណៈ​ដែល​ការសង្គ្រោះ​ប្រជាពលរដ្ឋ​នេះ គឺ​ធ្វើឡើង​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ ឬ​គណបក្ស​ណា​នោះឡើយ ពោល​ឱ្យតែ​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ គឺ​ជួយ​ទាំងអស់​ជាមួយនឹង​ការផ្ដល់​អំណោយ​ជូន​ពួកគាត់​ផងដែរ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ស្ថិតនៅ​ក្នុង​ស្ថានភាព​ម​ហ​ន្ត​រាយ​នេះ កងកម្លាំង​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ក្រោម​ការចង្អុលបង្ហាញ​ជាប់​ជា​ប្រចាំ​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​មាន​ម្ចាស់ការ​ខ្ពស់​សហការ​រួមគ្នា​ដោយ​ធ្វើការ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​រងគ្រោះ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព និង​បាន​ផ្គត់ផ្គង់​ម្ហូបអាហារ ទឹក​សុទ្ធ បង្គន់​អនាម័យ និង​ទីកន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​សមរម្យ ពោល គឺ​ពុំ​មាន​អ្នកណា​ម្នាក់​ត្រូវ​រងគ្រោះ​បាត់បង់​ជីវិត​នៅ​ឡើយ​»​។​

​ឯកឧត្តម វ៉ាង វិន​ធាន បាន​ថ្លែងថា ប្រទេស​ចិន​-​កម្ពុជា មាន​ទំនាក់ទំនង និង​ជា​បងប្អូន​ជាមួយ​គ្នា​យ៉ាង​ល្អ ចេះ​ជួយ​យកអាសារ​គ្នា​ទៅ វិញ​ទៅ​មក ហើយ​ក្នុងស្ថានភាព​កម្ពុជា​រង​គ្រោះ​ដោយ​គ្រោះធម្មជាតិ​នេះ រដ្ឋាភិបាល​ចិន សូម​ចូលរួម​រំលែក​ទុក្ខ និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​កម្លាំង​សរុប មធ្យោបាយ​សរុប ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​មក​កាន់​ទី​ទួល​សុវត្ថិភាព ដែល​ធានា​ឱ្យ​ប្រជាពលរដ្ឋ​មាន សុវត្ថិភាព និង​រស់នៅ​សមរម្យ​នៅ​តំបន់​ទី​ទួល​សុវត្ថិភាព​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កំពុង​ជួបប្រទះ​នូវ​គ្រោះ​ជំនន់​ទឹកភ្លៀង ត្រូវ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព និង​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ទឹកជំនន់ ជា​ពិសេស​កុមារ​តូចៗ ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ បន្ថែម​ពី​នេះ​ត្រូវ​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ រក្សា​អនាម័យ​ស្អាត បរិភោគ​ទឹក​ដាំ​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បានល្អ ជៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​។​

​សូមបញ្ជាក់​ថា ចាប់ពី​តាំងពី​ថ្ងៃ​ទី​១៣ ខែ​តុលា​មក គ្រោះ​ទឹកជំនន់​ដែល​បណ្តាល​មក​ទឹក​ទឹកស្ទឹង ព្រែក​ត្នោត បាន​បង្ក​ឱ្យ​មាន​ការលិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅក្នុង​ខណ្ឌ​ដង្កោ ខណ្ឌ​កំបូល និង​មួយ​ផ្នែក​ទៀត នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ភ្លាមៗ​នោះ ឯកឧត្តម ឃួ​ង ស្រេង ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សម្តេច​តេជោ ហ៊ុន សែន បាន​នាំយក​ជំនួយ​មនុស្សធម៌​មាន​គ្រឿង ឧបភោគ​បរិភោគ​ជាច្រើន​មុខ​រួម​ទាំង​ថវិកា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ជា​បន្ត​បន្ទាប់ ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុងអំឡុងពេល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល