ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

​ខេត្ត​កំពត​នៅ​តែ​ទទួល​អ្នកទេសចរ​បាន​ជិត​៧​ម៉ឺន​នាក់​មក​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពត ៖ ទោះបី​កម្ពុជា យើង​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវី​ដ​១៩ និង​ទំនន់​ទឹកភ្លៀង តាម​បណ្ដា​រាជធានី ខេត្ត​មួយចំនួនធំ​ក៏ពិតមែន​ប៉ុន្តែ ក្នុង​រយៈពេល​៣​ថ្ងៃ​នា​ឱកាស​បុណ្យ​ម​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំនេះ ខេត្ត​កំពត នៅ​តែ​ទទួលបាន​អ្នកទេសចរ​ជិត​៧​ម៉ឺន​នាក់​មក​កម្សាន្ត ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​២៥​រាជធានី ខេត្ត​ទូទាំង​ប្រទេស​។

​ការលើក​ឡើង​ឲ្យដឹង​ដូចនេះរ​បស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្នុងឱកាស កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​តុលា កាលពី​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា​ឆ្នាំ ២០២០ របស់​រដ្ឋបាល​ខេត្ត​កំពត​។

​លោក ជាវ តា​យ បាន​លើកឡើង​ទៀត​ថា បើទោះជា​បុណ្យអុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​នៅ​ឆ្នាំ​២០២០​នេះ មិន​ត្រូវ​បាន​ប្រា​រព​ធ្វើឡើង ដោយសារ​ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ថែម​ទាំង​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង មិនទាន់រ​សា​ត់​ទៅ​ឆ្ងាយ​ផង​នោះ ប៉ុន្តែ​ចំនួន​ភ្ញៀវទេសច​មក​កម្សាន្ត​នៅ​ខេត្ត​កំពត ហាក់​មិន​មាន​ការ​ថមថយ​នោះទេ បើ​ប្រៀបធៀប​និង​ឆ្នាំ​មុន ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី ០១ ខែវិច្ឆិការ ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត សរុប​ចំនួន​៦៩.១០១ នាក់ ក្នុងនោះ​ទេសចរ​ជាតិ ចំនួន ៦៨.៥១៣​នាក់ ទេសចរ​អន្តរជាតិ​ចំនួន ៥៨៨​នាក់​។ ដោយឡែក​សភាព​ការណ៏​ទូទៅ តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា បាន​ដំណើរការ​ដោយ​រលូន​ពុំមាន​បាតុភាព​អ្វី កើត​ឡើង​គួ​ឲ្យ​កត់សំគាល់​និង នាំឲ្យ​មាន​បាតុភាព​អ្វី​នោះដែរ​។

​លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ធ្វើ​ការកត់សម្គាល់​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេចបាន​នា​រយៈពេល​កន្លងមកនេះ គឺ​ដោយសារ​ផ្ដើមចេញ​ពី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញ​បរិបូណ៍ និង​មាន​ការខិតខំ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ព្រមទាំង​អនុវត្ត​ការងារ​បាន​ល្អ របស់​បណ្ដា​មន្ទីរ អង្គភាព​ជំនាញ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ខេត្ត​ដែល​បាន​រួម​សហការ​គ្នា ក្នុង​កិច្ចអភិវឌ្ឍន៍ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​រង​ឥទ្ធិពល​ដោយ​គ្រោះធម្មជាតិ ពិសេស​ដោយ​ជំនន់​ទឹកភ្លៀង​ឆ្នាំនេះ លោក​អភិបាលខេត្ត ក៏​បាន​ឱ្យដឹង​ដែរ​ថា ខេត្ត​កំពត​ពុំមាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​មាន​រង​ផលប៉ះពាល់​តិចតួច លើ​ដំណាំ​ស្រូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន នៅក្នុង​ស្រុក​ចំនួន​ពីរ​តែ​ប៉ុណ្ណោះ គឺ​ស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស​។ ហើយ​បញ្ហា​នេះ​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​យកចិត្តទុកដាក់​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចូលរួម​សហការ​គ្នា​ស្ដារ​ឡើង​វិញ​ទាំង​វិស័យ​កសិកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល