ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​
0

តើ​បទល្មើស​ល្បែងស៊ីសង​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វីខ្លះ​ដល់​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ទើប​ហ៊ាន​បើក​លេង​ចំ​កណ្ដាល​ភូមិ បី​ដូច​ជា​សង្កាត់​ព្រែកប្រា​មួយ​នេះ​គ្មាន​សមត្ថកិច្ច​នគរបាល​មើល​ការខុសត្រូវ​និង​រៀបចំ​សម្រាប់​ធ្នាប់ អញ្ចឹង​ទើប​ឱ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីកដុះដាល​យ៉ាង​អនាធិបតេយ្យ និង​បំពាន​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

តើ​បទល្មើស​ល្បែងស៊ីសង​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វីខ្លះ​ដល់​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ទើប​ហ៊ាន​បើក​លេង​ចំ​កណ្ដាល​ភូមិ បី​ដូច​ជា​សង្កាត់​ព្រែកប្រា​មួយ​នេះ​គ្មាន​សមត្ថកិច្ច​នគរបាល​មើល​ការខុសត្រូវ​និង​រៀបចំ​សម្រាប់​ធ្នាប់ អញ្ចឹង​ទើប​ឱ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីកដុះដាល​យ៉ាង​អនាធិបតេយ្យ និង​បំពាន​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រាជធានី​ភ្នំពេញ​: ភូមិ​អូរអណ្ដូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ ​គឺ​ជា​ភូមិ​ពោរពេញ​ទៅដោយ​ភាព អាណាធិបតេយ្យ​ដែល​មាន​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ បាន​កើតឡើង​វិញ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​ធិបតី​ ​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​បទបញ្ជា​ឲ្យ​បិទ​ល្បែងស៊ីសង​តាម​អន​ឡា​ញ គ្រប់​ប្រភេទ ដោយសារ​ល្បែងស៊ីសង​ទាំងអស់​នេះ​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ។​

​តែ​ដោយសារ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំងអស់នេះ បាន​ផ្ដល់​ផលប្រយោជន៍​លាភសក្ការៈ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​មួយ​នេះ ទើប​បាន​មេ​កាង​ល្បែង​មួយ​ចំនួន​បាន​ក្លាយទៅជា​ដៃគូ​មិត្ត​ភក្កិ​របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​ដែនដី ហ៊ាន​បំពាន ដល់​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​បែប​នេះ​។​

​ដូច​ពាក្យចាស់​លោក​ពោលថា​ (​បើ​អា​ខ្មោច​ស្រុក​មិន​ឱ្យដៃ អា​ខ្មោច​ព្រៃ​ក៏​មិន​ហ៊ាន​)​មេ​កាង​ល្បែង​មិន​ខ្លាចញញើត​និង​សមត្ថកិច្ច​និង​មិន​ក្រែង​ញញើត​ច្បាប់​ ក៏​ដោយសារ​មូលហេតុ​មួយ​នេះ​ដែរ​!

​ចំណែកឯ​លោក​អធិការ​ខណ្ឌ​ច្បារអំពៅ​ ​វរសេនីយ៍ឯក ម៉ៅ សឿត អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ខ​ល​ជាច្រើន​ដង​មិន​លើក និង​លោក​វរសេនីយ៍ត្រី ស្វាយ តារា​ ​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រែកប្រា​វិញ​ ក្រុម​សារព័ត៌មាន​ខ​ល​សួរ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំងអស់​នេះ​បែ​រ​ជា​ឆ្លើយ​ឌឺ​ដាក់​ក្រុម​សារព័ត៌មាន​វិញ​ថា បង​ដឹង​ច្បាស់​ជា​ង​ខ្ញុំ​ទៀត មានន័យ​ថា​គាត់​ជា​មេ​ប៉ុស្តិ៍​ព្រែកប្រា​មួយ​ទាំងមូល​បែរជា​មិនដឹង ថា​មាន​ល្បែងស៊ីសង​បែប​អាណាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​របស់​លោក​គ្រប់គ្រង​អញ្ចឹងទេ បែរ​ទៅ​ជា​អ្នកសារព័ត៌មាន​បាន​ឃើញ​បានដឹង​ជាង​ម្ចាស់​ទឹក​ដី​ទៅទៀត ! នេះ​គេ​ហៅ​ថា​មនុស្ស​ដេក​លក់​ងាយ​នឹង​ដាស់ តែ​មនុស្ស​ដេក​មិន​លក់​ដាស់​មិន​ងាយ​ក្រោក​។​

​ល្បែងស៊ីសង​ខុសច្បាប់​និង​ចោរ​លួច​ចោរឆក់​ចោរប្លន់ ឬ​ក៏​បទល្មើស​ខុសច្បាប់​ទាំងអស់​គឺ​ជា​សត្រូវ​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ តែ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ​សង្កាត់​ព្រែកប្រា​នេះ​វិញ បែរ​ទៅ​ជា​បទល្មើស​ល្បែងស៊ីសង គឺជា​ដៃគូ​មិត្ត​ភក្កិដ៏​ល្អ​របស់​សមត្ថកិច្ចន​គ​របាល​ប៉ុស្តិ៍​និង​អធិការ​ខណ្ឌ​ទៅវិញ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ភូមិ​អូ​អណ្ដូង​១ សង្កាត់​ព្រែកប្រា សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ថា ទីតាំង​ល្បែងស៊ីសង​តាម​អន​ឡា​ញ ឬក៏​មាន់​ជល់​តាម​អន​ឡាញ​ជាច្រើន​កន្លែង​នេះ ក្បាលរឹង​ណាស់ ហ៊ាន​ដាក់ឲ្យ​ប្រជាពលរដ្ឋ​ចាក់ថ្នល់​ខុសច្បាប់ ម្នាក់ៗ​ចាញ់​រាប់លាន​សែន​រៀល ក្នុង​មួយ​ថ្ងៃៗ​ ​ប្រហែលជា​គេ​អាង​ខ្សែ គេ​ធំ​ហើយ​ឬ​ក៏​គេ​ត្រូវដង​ត្រូវផ្លែ​គ្នា​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​ប៉ុស្តិ៍​និង​អធិកា​រហើយ ទើប​វា​ហ៊ាន​និង​ព្រហើន​អញ្ចឹង​។​

​ប្រជាពលរដ្ឋ​និង​រង់ចាំ​មើល អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​សង្កាត់​អាច​មាន​ចំណាត់ការ ក្នុង​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ទាំងអស់នេះ​បាន​ដែរឬទេ​? ឬ​ក៏​ពួក​គាត់​បន្ត​ទុក​ជា​ឆ្នាំងបាយ​របស់​ពួកគាត់​បន្តទៅទៀត​ឬក៏​យ៉ាងណា​!

​បើ​មិន​អញ្ចឹង​ទេ​សូម​លុប​ពាក្យ​ថា​ ​ភូមិ ឃុំ មាន​សុវត្ថិភាព នេះ​ចេញ​ទៅ​បើ​ទុក​ពាក្យ​ទាំងអស់នេះ​ប្រើប្រាស់​បន្ត​ទៀត​គឺ​វា​ផ្ទុយ​ពី​ការអនុវត្ត​ន៏ របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ហើយ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ និង​ទទួល​នូវ​ការបកស្រាយ​បំភ្លឺ​គ្រប់​ហេតុផល រៀង​រាល់​ម៉ោង​ធ្វើការ សូម​អរគុណ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល