ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

ក្រសួង​កសិកម្ម ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​សាក​វប្បកម្ម​ឲ្យបាន​សមស្រប​តាម​ស្ដង់ដារ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​(CamGAP)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កាលពី​ថ្ងៃ​ទី​១៤ ខែតុលា កន្លងមក អគ្គនាយដ្ឋាន​កសិកម្ម​បាន​ចុះ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ត្រូ​ភី​ខេ​ម ហ្វ្រូ​ត​អេ​ន វេជី​ថេប៊​ល ឯ​.​ក ដែល​មាន​លោក​ឧកញ៉ា ហ៊ុន ឡាក់ ជា​អគ្គនាយក​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ បង្កើត​ភាព​ជា​ដៃគូ​ក្នុង​ទិសដៅ​ចំបង​គឺ​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​សាក​វប្បកម្ម​ឲ្យបាន​សមស្រប​តាម​ស្តង់ដារ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) ដែល​មាន​ស្រាប់ និង​ជា​ពិសេស​កៀរគរ​វិស័យ​ឯកជន​ឲ្យចូល​រួមកា​ន់តែ​សកម្ម​ទ្វេ​ឡើង​ដើម្បី​ជំរុញ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម ធានា​បាន​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​សុខភាព​សាធារណ ហើយ​ទាំងអស់​គឺ​ដើម្បី​ចូលរួម​អនុវត្ត​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ឲ្យបាន​ពេញលេញ​។

ក្នុងខណ​:​នោះ ក៏​មាន​ការចុះ​កិច្ច សន្យា​រវាង​ក្រុមហ៊ុន ត្រូ​ភី​ខេ​ម ហ្វ្រូ​ត​អេ​ន វេជី​ថេប៊​ល ឯ​.​ក ជាមួយ​តំណាង​ក្រុមហ៊ុន តំណាង​សមាគម សណ្ឋាគារ​កម្ពុជា សមាគម​ចុងភៅ​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា កម្មវិធី​អន​ឡា​ញ សហព័ន្ធ​ទេសចរណ៍​កម្ពុជា ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ​។

កិច្ចសន្យា​នេះ​មាន​ឆន្ទ​:​រួម មួយ​គឺ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​អ្នក​បរិភោគ ងាក​មក​ប្រើប្រាស់​បន្លែ​សុវត្ថិភាព ដើម្បី​សុខភាព និង​ជា​ពិសេស​ជួយ​លើកតម្កើង​ផលិតផល​ក្នុងស្រុក បង្កើត​ការងារ​នៅ​មូលដ្ឋាន បង្កើន​ប្រាក់​ចំណូល​ដល់​អ្នក​ផលិត និង​កាត់បន្ថយ​ការ​នាំចូល​។​

​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ស្តីពី​តម្លៃ​បន្លែ​ចុះ​ថោក និង​ពុំ​មាន​ទីផ្សារ​ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញសារព័ត៌មាន​សង្គម​ដូចជា​៖
១. សារព័ត៌មាន​វី​អូ​ឌី​ខ្មែរ (VOD-Khmer) បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ថា​៖ «​ប្រជា​កសិករ​មួយចំនួន​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ត្អូញត្អែរ​ថា​បន្លែ​របស់​ពួកគាត់​ប្រឈម​នឹង​ការ​ឈូស​ចោល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បើសិន​នៅតែ​ពុំ​មាន​ទីផ្សារ​សម្រាប់​លក់ ស្របពេល​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ជំងឺ​កូវី​ដ​-១៩ និង​ការនាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ច្រើន​»​។​
២. គណនី​ហ្វេ​សប៊ុក​ផេក​របស់​សារព័ត៌មា​ន i-111.com បង្ហោះ​នា​ថ្ងៃទី​១១ ខែ​ធ្នូ ថា​៖ សាឡា​ត់ ៣០​តោន គ្រោង​នឹង​ភ្ជួរ​ចោល​នៅ ៥​ថ្ងៃ​ទៀត ម្ចាស់​ប្រកាស​ឱ្យ​ទៅ​កាត់​យក​ហូប ឬ​យក​ទៅ​លក់​ដោយ​ឥត​គិត​លុយ ព្រោះតែ​…

​ឆ្លើយតប​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ក្រុមហ៊ុនត្រូ​ភី​ខេម ហ្វ្រូ​ត​អេ​ន វេជី​ថេប៊​ល ឯ​.​ក បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ជួប​ជាមួយ​កសិករ​នៅ​គោលដៅ​ទាំ​ពីរ​ខាងលើ​។ ក្រុម​ការងារ​បាន​ជួប​ប្រជុំ​ពិភាក្សា​អំពី​គ្រប់​លក្ខខណ្ឌ​សំខាន់ៗ​ដែល​ក្រុមហ៊ុន និង​ក្រុម​ផលិត​បន្លែ​អាចធ្វើ​កិច្ចសហការ​ជា មួយ​គ្នា​បាន​នៅ​ថ្ងៃ​ខាង​មុខ​។ ជំនួប​ពិភាក្សា​នេះ ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
១- អន្តរកាល​នេះ​ក្រុមហ៊ុន​បាន​ឯកភាព​ប្រមូល​ទិញ​យក​បន្លែ​គ្រប់​ប្រភេទ​របស់​កសិករ​ទាំងអស់​
២- ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​ប្រមូល​ទិញ​បន្លែ​ទាំងអស់ ព្រម​ទាំង​លើក​បាន​លើកទឹកចិត្ត និង​ណែនាំ​ឲ្យ​កសិករ​ទាំងអស់​គួរ​បង្កើត​បណ្តុំ​អ្នក​ផលិត​បន្លែ ដើម្បី​ងាយស្រួល​ទទួល​បាន​ការ​បណ្តុះ បណ្តាល​បច្ចេកទេស ស្តង់ដារ​ផលិត ការផ្សព្វផ្សាយ ការធ្វើផែនការ​ផលិត​កម្ម ការទទួល​បាន​ធាតុ​ចូល​កសិកម្ម​ក្នុង​តម្លៃ​សមស្រប ទទួលបាន​ព័ត៌មាន​ទីផ្សារ និង​ការប្រកួតប្រជែង​។​
៣- ក្រុមហ៊ុន​សំណូមពរ​ឲ្យ​កសិករ​គួរ​ផលិត​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដារ​ស្តីអំពី “​ការអនុវត្ត​កសិកម្ម​ល្អ (GAP)” ហើយ​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមហ៊ុន ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​អាច​កើតមាន​ជាយថាហេតុ​ឲ្យបាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព​។​
៤- លោក តៃ សុង តំណាង​ឲ្យ​កសិករ​ចូលរួម​ប្រជុំ​ទាំងអស់​បាន​សម្តែង​នូវ​អំណរ​សាទរ សប្បាយ រីករាយ​ជា​អនេក និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ជួយ​ទិញ​បន្លែ និង​ចុះកិច្ចសន្យា​ទិញ​បន្លែ​ពី​ក្រុម​កសិករ លោក​បាន​សន្យាថា​នឹង​ជួយ​ផ្សព្វផ្សាយ​ដល់​កសិករ​ជិត​ឆ្ងាយ​ឲ្យចូល​រួម​បង្កើត​បណ្តុំ​អ្នក​ផលិត​បន្លែ​តាម​ការណែនាំ​របស់​ក្រុមហ៊ុន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល