ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហាក់​គ្មាន​វិធានការ​ទប់ស្កាត់ ចំពោះ​អ្នក​មាន​លុយ មាន​អំណាច​ចាក់ដី រំលោភ​យក​អូរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​

អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហាក់​គ្មាន​វិធានការ​ទប់ស្កាត់ ចំពោះ​អ្នក​មាន​លុយ មាន​អំណាច​ចាក់ដី រំលោភ​យក​អូរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​បន្ទាយមានជ័យ​៖ អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត នៃ​ខេត្ត​បន្ទាយមានជ័យ​ហាក់បីដូចជា​អសមត្ថភាព ក្នុង​ការទប់ស្កាត់ ទង្វើរ​របស់​អ្នកមាន​លុយ​មាន​អំណាច​កំពុងតែ​ចាក់ដី​រំលោភ​យក​អូរ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។​

កន្លងមក​សម្តេច​ប្រមុខ​ថ្នាក់ដឹកនាំ​ធ្លាប់​មានប្រសាសន៍ថា ព្រែក អូរ បឹង ស្ទឹង ទន្លេរ សមុទ្រ ជា​សម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ​មិន​អាច​មាន​បុគ្គល​ណា​ម្នាក់​កាន់កាប់​សាងសង់ ឬ​អាស្រ័យ​ផល​បានឡើយ​។​

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មាន​អ្នក​មាន​លុយ មានអំណាច កំពុងតែ​រំលោភបំពាន​ឥតឈប់ឈរ ម្ដងនេះ​ច្បាស់​ណាស់​នៅតាម​ខ្សែក្រវ៉ាត់​ព្រំដែន​ចែក​ខណ្ឌសីមា​ដោយ​អូរ​ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​គេ​រំលោភ​ចាក់ដី​យក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​មិន​ខ្លាច​ញញើត​ច្បាប់​ទាល់តែសោះ​។ ទង្វើរ​របស់​អ្នកមាន​លុយ​មាន​អំណាច ចាក់​ដី​រំលោភ​យក​អូរ​មក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​នេះ ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា អស់លោក​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​បាន​សើម​មាត់​សើ​មក​រហើយ ទើប​អសមត្ថភាព​ក្នុង​ការទប់ស្កាត់​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី ប្រជាពលរដ្ឋ​លើកឡើងថា ការ​លួច​ចាក់​ដី​រំលោភ​យក​អូរ​ពី​សំណាក់​អ្នកមាន​លុយ​មាន​អំណាច នៅក្នុង​ភូមិសាស្ត្រ ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចម្ងាយ​មិន​ឆ្ងាយ​ពី​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​កម្ពុជា​-​ថៃ ហើយ​ការចាក់​ដី​រំលោភ​លើក​ចំណី​អូរ​ដោយ​មិន​ខ្លាចញញើត​ច្បាប់​ខាងលើ​នេះ ប្រជាពលរដ្ឋ​សង្ស័យថា មានការ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ​ទើប​ដំណើរការ​ដោយ​រលូន​បែបនេះ​នោះ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​ប្រភពព័ត៌មាន និង​ប្រជាពលរដ្ឋ​ខាងលើ​នេះ​សារព័ត៌មាន​យើង​បាន​ធ្វើ​ការទំនាក់ទំនង​ទៅ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​តាមរយៈ​ទូរស័ព្ទ​។​

​លោក​អភិបាលក្រុង​លើកឡើងថា លោក​បាន​ដឹង​រឿង​នឹង​ហើយ លោក​បាន​ប្រាប់​រឿង​នេះ​ទៅ​ថ្នាក់ឃុំ – ភូមិ -​សង្កាត់​ផង​ដែរ ចំពោះ​ការហាមឃាត់​ការចាក់​ដី​រំលោភ​អូរ​ខាងលើនេះ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​អ្នក​ថា​បាន​ត្រឹមតែ​ថា រីឯ​អ្នក​ធ្វើ​នៅតែ​បន្ត​គឃ្លើន​ធ្វើ​ការចាក់ដី​រំលោភ​យក​អូរ​ដដែល​។​

​អ្នកសារព័ត៌មាន​សូម​លើក​យក​នូវ​ច្បាប់​ឬ​គោលការណ៍​គតិយុត្ត​ដែល​បាន​កំណត់​ថា តាម​អនុក្រឹត្យ​លេខ ៩៨ អ ន ក្រ .​ប ក​. ចុះ​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ ២០១៥ ការកាន់កាប់​ដែល​ជាប់​តំបន់​ច្រាំង​ឬ​ឆ្នេរ​មិន​ខុស​ច្បាប់​ទេ ប៉ុន្តែ​ត្រូវ​កាន់កាប់​ស្ថិត​លើ​រយៈ​ចម្ងាយ​តាមច្បាប់​ដែល​បាន​ចែង​ថា​អូរ​ចម្ងាយ​លើសពី ១០​ម៉ែត្រ​គិត​ពី​មាត​ច្រាំង​អូរ​។​

​អ្នកសារព័ត៌មាន​គ្មាន​សិទ្ធិ និង​អំណាច​ដើម្បី​ដោះស្រាយ ហើយក៏​មិន​បាន​ទៅ​ឈ្លោះប្រកែក​យក​ចាញ់​យកឈ្នះ​ជាមួយ​ស្ថាប័ន​ណាមួយ​ឡើយ គឺ​សារព័ត៌មាន​របស់​យើង​ផ្សាយ​តែ​រឿង​ពិត​ក្នុង​សង្គម និង​ផ្សព្វផ្សាយ ជូនដំណឹង​ឱ្យ​ថ្នាក់ដឹកនាំ​ជាតិ​បានដឹង​អំពី​សកម្មភាព​របស់​អ្នកមាន​លុយ​មាន​អំណាច​អាច​ធ្វើ​អ្វីៗ​ក៏បាន ដោយ​មិន​អនុវត្ត​ទៅតាម​បទដ្ឋាន​នៃ​ការអភិវឌ្ឍ​ជាតិ​ណាមួយ​នោះ​ឡើយ​។​

​សារព័ត៌មាន​សូម​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​គោលបំណង​ដើម្បី​ឲ្យមាន​ការគោរព​ច្បាប់​ជា​មូលដ្ឋាន​ដូចៗ​គ្នា​ទាំង​បុគ្គល​មាន​អំណាច​មាន​លុយ និង​អ្នកក្រីក្រ​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សូម​អរគុណ​.!!!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល