ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

​ពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​មន្ទីរពេទ្យបង្អែក​ស្រុក និង​ប្រធាន​មណ្ឌល​សុខភាព​ក្នុង​ស្រុក​ល្វាឯម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​÷​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​ កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​និង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក សែម សោ​ត្ថី ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក កន សុខកាយ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ល្វាឯម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​សួ​សុខទុក្ខ​ជាមួយ​គ្រូពេទ្យ ដែល​កំពុង​បំរេ​ី​ការងារ​នៅ​មន្ទីរពេទ្យប​ង្អែ​ក​ស្រុក និង​ប្រធាន​មណ្ឌល​សុខភាព​ទូទាំង​ស្រុក និង​បាន​នាំ​យក​សម្ភារៈ​ប្រើ​ប្រាស់​មួយចំនួន​ទៀត​ ដើម្បី​បំរើ​ក្នុង​វិស័យ​សុខាភិបាល ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សម្រាប់​បែងចែក​ទៅ​តាម​បណ្តា​អង្គភាព​របស់​ខ្លួន ក្នុង​គោលបំណង​លើក​ក​ម្ព​ស់​វិស័យ​សុខាភិបាល​ក្នុង​ស្រុក​ល្វាឯម​ទាំង​មូល​។​

មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​, អភិបាលរង​ស្រុក​, នាយក នាយករង​រដ្ឋបាល​សាលាស្រុក​, ប្រធាន អនុប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​, ប្រធាន​មណ្ឌល​សុខភាព​ក្រុមគ្រូពេទ្យ​កំពុង​បំរើ​ការងារ​នៅក្នុង​មន្ទីរពេទ្យបង្អែក សរុប​ចំនួន​៤៥​នាក់​។​

ក្នុង​ពិធី​សំណេះសំណាល​នេះ​ផងដែរ លោក​ប្រធាន​ក្រុមប្រឹក្សា និង​លោក​អភិបាលស្រុក បាន​ថ្លៃ​អំណរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ ដែល​បាន​ខិតខំ​បំពេញ​រាល់​សេវា​បំរើ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក ជា​ពិសេស​ការអនុវត្ត និង​ការការពារ​ចំពោះ​ស្ថានភាព​ចំពោះ​ជំងឺ​កូវី​ដ​១៩​ដែល​បាន​ទប់ស្កាត់ បាន​យ៉ង​ល្អ​ប្រ​សើរ​ ។ បន្ថែម​ពី​នេះ​ទៀត ​បាន​នាំ​យក​សម្ភារៈ​មួយចំនួន​រួមមាន​៖ ម៉ាស់ ចំនួន​៨,០០០​ម៉ាស់​, ស្រោមដៃ​ការពារ ១០​កេស ស្មើ១០០​ប្រអប់​, របាំងមុខ​ការពារ ចំនួន​៣០០ ព្រម​ទាំង​ថវិកា​ឧបត្ថម្ភ​ដល់​គ្រូពេទ្យ​កំពុង​បំរើការងារ​ក្នុងស្រុក​ក្នុង​ឪ​កាស​ឆ្លង​ឆ្នាំ​សកល​២០២១ ចំនួន​១៤៣​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ឧបត្ថម្ភ​ចំនួន​៨០,០០០​រៀល ស្មើ​និង ១១,៤៤០,០០០​រៀល ព្រម​ទាំង​ថវិកា​ទិញ​សម្ភារៈ​ចំនួន ៣,៤០០,០០០​រៀល និង​ឧបត្ថម្ភ​ដល់​មណ្ឌល​ចត្តា​ឡីស័​កស្រុក ចំនួន​១,០០០,០០០​រៀល និង​បាន​ឌ​ប​ត្ថ​ម្ភការ​បំពាក់​អំពូល​សូ​ឡា​ (​ដំណើរ​ការដោយ​ពន្លឺព្រះអាទិត្យ​) សម្រាប់​បំភ្លឺ​ពេលយប់​ចំនួន​១០​គ្រឿង ជូន​ដល់​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ផងដែរ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល