ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

រដ្ឋមន្ដ្រី​កសិកម្ម សំ​ណាំ​ពោត ត្រូវបាន​ចាត់ថ្នាក់​ជា​ដំណាំ​គោល​ទី​៣ បន្ទាប់​ពី​ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី ដែល​មាន​សក្ដានុពល​សម្រាប់ចេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ÷​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដំណាំ​ពោត ត្រូវបាន​ចាត់ថ្នាក់​ជា​ដំណាំ​គោល​ទី​៣ បន្ទាប់​ពី​ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី ដែល​មាន​សក្តានុពល​សម្រាប់​នាំចេញ និង​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ផលិត កម្ម​ចំណី​សត្វ អាហារ​មនុស្ស និង​ផលិតផល​ផ្សេងៗ​។ បច្ចុប្បន្ន កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ពោត​សរុប​ចំនួន ១៥៤ ៥៩៨​ហ​.​ត និង​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៧៣៥ ៥៥១​តោន​/​ឆ្នាំ (​របាយរណ៍​របស់​អគ្គនាយកដ្ឋា​នកសិក​ម្ម​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០)​។​
​
ឆ្វេងយល់​ពី​សក្តានុពល​នៃ​ដំណាំ​ពោត នៅ​ឆ្នាំ​២០១៤ នៅ​ស្ថានីយ​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក ខេត្ត​កណ្តាល អគ្គនាយកដ្ឋាន​កសិកម្ម​បាន​សហការ​ជាមួយ​មជ្ឈម​ណ្ឌ​ល KOPIA ប្រចាំ​កម្ពុជា​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រក​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​មួយ​ដើម្បី​ចូលរួម​បង្កើន​ផលិតកម្ម​ពូជ​ពោត​ក្នុងស្រុក និង​កាត់បន្ថយ​ពូជ​ពោត​នាំចូល​ពី​បរទេស​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ការស្រាវជ្រាវ​សម្រេច​ទទួលបាន​លទ្ធផល គឺ​ប្រភេទ​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​មួយ​មានឈ្មោះ​ថា “CHM01” ដែល​មាន​លក្ខណសម្បត្តិ​គឺ​៖ – ធន់​នឹង​ជំងឺ​បួស (Downy Mildew- DM) – ផ្តល់​ទិន្នផល​ប្រមាណ​ជា ៨,៦០​តោន​/​ហ​.​ត ខ្ពស់​ជា​ប្រភេទ​ពូជ​ពោត​អ៊ីប្រ៊ីត​ដែល​នាំចូល​ពី​បរទេស – ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ – មាន​អាយុកាល​ខ្លី​ជាង​ប្រភេទ​ពូជ​អ៊ីប្រ៊ីដ​ផ្សេងៗ​ចំនួន​ពី​១០-១៥​ថ្ងៃ (១០០​ថ្ងៃ​ដាំ​ដុះ​នៅ​រដូវប្រាំង និង​១០៥ ថ្ងៃ​ដាំ​នៅ​រដូវ វស្សា​) – មាន​គ្រាប់​ធំ ពណ៌​ទឹកក្រូច​ចាស់​។ ដើម្បី​បញ្ជាក់ឲ្យ​កាន់តែច្បាស់​អំពី​លទ្ធផល​ស្រាវជ្រា​វដែល​បាន​អនុវត្ត​នៅក្នុង​ស្ថានីយ ជាពិសេស​ដើម្បី​វាយតម្លៃ​អំពី​ភាព​សម ស្រប​នៃ​ក្សេត្រ​បរិស្ថាន​របស់​ពូជ ទិន្នផល គុណភាព ភាព​ធន់​ទាំង​ជំងឺ និង​ការប្រែប្រួល​អាកាស ធាតុ​នៅ​តំបន់​ផ្សេងៗ​គ្នា នៅ​ឆ្នាំ​បន្តបន្ទាប់ ២០១៧ ២០១៨ និង ២០១៩ អគ្គនាយកដ្ឋាន​កសិកម្ម​បាន​យក​ពូជ​ពោតនេះ ទៅ​ដាំ​ដុះ​ពិសោធន៍ បន្សាំ​នៅតាម​បណ្តា​ចម្ការ​របស់​កសិក​រ​នៅ​ខេត្ត​បាត់ដំបង កំពង់ចាម ត្បូងឃ្មុំ និង​កណ្ដាល​ចំនួន​ជាង ២០០​កន្លែង ទាំង​ក្នុង​រដូវវស្សា និង​រដូវប្រាំង ហើយ​លទ្ធផល​ទទួលបាន​មាន​លក្ខណ​ប្រហាក់ប្រហែល​លទ្ធផល​នៅ​ក្នុង​ស្ថានីយ​។ យោង​លើ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ទាំង​ពីរ​កន្លែង នៅ​ខែ​ឧសភា កន្លងមក ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ចុះ​បញ្ជិកា​ជា​ពូជ​ពោត​អ៊ីប្រ៊ីត​កម្ពុជា​ដំបូង​គេ​ដែល​មានឈ្មោះ​ថា CHM01 សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​។ ក្នុងនាម​ដៃគូ​សហការ​ស្រាវជ្រាវ នាយក​មជ្ឈមណ្ឌល KOPIA បាន​ចូលរួម​អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ច​សហ​ប្រតិ បត្តិ​ការ និង​ការសម្រេច​បាន​នូវ​សមិទ្ធផល​គួរ​ជាទី​មោទនៈ​នេះ​។​

​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ អគ្គនាយកដ្ឋាន​កសិកម្ម បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​អគ្គនាយកដ្ឋាន​កសិកម្ម និង​មជ្ឈមណ្ឌល KOPIA ប្រចាំ​នៅ​កម្ពុជា​លើ​គម្រោង​កិច្ចសហប្រតិបត្តិកា​រប​ច្ចេកទេស​ស្ដីពី “​ផលិតកម្ម និង​ការផ្សព្វផ្សាយ​គ្រាប់ពូជ​ពោត​អ៊ីប្រ៊ីត (CHM01) នៅ​ប្រទេស​កម្ពុជា​។ គម្រោង​នេះ នឹង​ត្រូវ​យកទៅ​អនុវត្ត​ក្នុង​គោលបំណង​៖
១- ពង្រឹង​សមត្ថភាព​របស់​អ្នកសិក្សា​ស្រាវជ្រាវ និង​ការបង្កើត​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​។​
២- បង្កើត​ជា​ទម្រង់ ឬ​គំរូ​មួយ​សម្រាប់​ផលិតកម្ម និង​ចែកចាយ​គ្រាប់ពូជ​ពោត​អ៊ីប្រ៊ីត CHM01 ជូន​កសិករ​។​
៣- ធ្វើ​ការបង្ហាញ និង​ផ្សព្វផ្សាយ​ពូជ​ពោត​អ៊ីប្រ៊ីត​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​តាម​បណ្តា​ខេត្ត​សំខាន់ៗ​ជា​សាធារណៈ​សម្រាប់​ឲ្យ​កសិករ​មាន​ការយល់ដឹង និង​ទទួលយក​កាន់តែ​ទូលំទូលាយ ហើយ​គម្រោង​នេះ​ក៏​នឹង​បញ្ចូល​ផងដែរ​លើ​ការពង្រីក​ផលិតកម្ម​គ្រាប់ពូជ ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ពោត​ថ្មី​នេះ នៅ​ស្ថានីយ​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក និង​នៅ​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ ខេត្ត​កំពង់ចាម​។​

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល