ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន​លើកទឹកចិត្ត​ដល់​គ្រូពេទ្យ​កំពុង​បេសកកម្ម​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​ប៉ៃលិន​) ៖ ​នៅ​រសៀល​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០២១​នេះ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​ចុះ​សំណេះសំណាល លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ប្រឆាំង​កូវី​ដ​១៩ ដែល​កំពង់​បំពេញ​បេសកកម្ម​របស់​ខ្លួន​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ផ្ទះសំណាក់​គ្រូបង្រៀន ក្នុង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃ​លន​។​

​ក្នុង​ឱ​កាល​នោះ​ដែរ លោកជំទាវ បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ឲ្យ​យកចិត្តទុកដាក់​ក្នុង​ពិនិត្យ​ព្យាបាល​ជូន​បងប្អូន​ពលករ​ដែល​ទើប​នឹង​ឆ្លង​ដែន​មកពី​ប្រទេស​ថៃ ព្រមទាំង​ធ្វើ​យ៉ាងណា​ឲ្យ​គោរព​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល អ្នក​ដែល​ទើបនឹង​មក​ពី​ក្រៅ​ប្រទេស​ត្រូវ​នៅ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​ចំនួន​១៤ ចំពោះ​អ្នក​ដែល​ឆ្លង​ជំងឺ​គឺ​ត្រូវ​នៅ​បន្ត​ព្យាបាល​រហូត​ជាសះស្បើយ ទើប​អាច​ចេញពី​មណ្ឌល​ចត្តា​ឡី​ស័កបាន ពី​ព្រោះ​កាលណា​បើ​យើង​ធ្វេសប្រហែស​នោះ គឺ​វា​អាច​មាន​ការឆ្លង​ចូល​ដល់​សហគមន៍​គឺ​មាន​ហានិភ័យ​ខ្លាំង​បំផុត​។

​លោកជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ចំពោះ​ការលះបង់​ដ៏​ធំធេង​សម្រាប់​ការចូលរួម​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​លើកទឹកចិត្ត​ដល់​គ្រូពេទ្យ​ឲ្យ​ថែរក្សា​ការងារ​សុខ​ភាព និង​សុវត្ថិភាព​ខ្លួនឯង​ជាមុន មុននឹង​ចូល​ព្យាបាល​ជូន​អ្នកជំងឺ បើ​យើង​រួមគ្នា​យើង​នឹង​ឆ្លង​ផុត​គ្រា​ដ៏​លំបាក​នេះ​ជាមួយគ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល