ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

អង្គការ​សុខភាព​ពិភពលោក (WHO) បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​

អង្គការ​សុខភាព​ពិភពលោក (WHO) បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា (Saia Mau Piukala) នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​បញ្ជាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​១​របស់​ឯកឧត្តម​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​សមិទ្ធផល​សំខាន់ៗ​ក្នុង​ការកែលម្អ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ដោយ​ជាក់ស្តែង​ឯកឧត្តម​បាន​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​បង្អែក​ចតុមុខ ដែល​ឯកឧត្តម​បាន​ឃើញ​អំពី​ភាព​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ផងដែរ​ថា សមិទ្ធផល​ទាំងអស់នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ប៉ុន្តែ​ជា​ការខិតខំ​ប្រឹងប្រែង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​ដ៏​វាយ​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាច្រើន​អាណត្តិ ក៏ដូចជា​នៅ​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា អង្គការ​សុខភាព​ពិភពលោក បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុងការ​ចែករំលែក​នូវ​បច្ចេកទេស ជំនាញ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​សុខាភិបាល​របស់​កម្ពុជា​កាន់តែ​រីកចម្រើន ជាពិសេស​ការទប់ស្កាត់​នឹង​ជំងឺឆ្លង ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​នាពេល​អនាគត​។ ក្នុង​ទិដ្ឋភាព​នៃ​វិស័យ​សុខាភិបាល​ក្នុង​តំបន់ ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា បានបញ្ជាក់​ថា ការចូលរួម​គ្នា​ជា​ធ្លុង​មួយ​របស់​ថ្នាក់ដឹកនាំ​ក្នុង​តំបន់ នឹង​ជួយ​ទប់ស្កាត់​ស្ថានភាព​ជំងឺ​ដែល​អាច​កើតមានឡើង ជា​ពិសេស​ប្រជាពលរដ្ឋ​ចំនួន ១,៩ ប៊ីលាន​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​នេះ នឹង​អាច​ទទួលបាន​នូវ​សេវា​សុខាភិបាល​មួយ ប្រកបដោយ​គុណភាព និង​តម្លៃ​សមរម្យ ហើយ​អង្គការ​សុខភាព​ពិភពលោក​នឹង​ចូលរួម​សហការ​គ្នា​រួម​ទាំង​កម្លាំងកាយ ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទទួលបាន​នូវ​សុខ​ភាព​កាន់តែ​ល្អប្រសើរ​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ ឯកឧត្តម​នាយក សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​អង្គការ​សុខភាព​ពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​ធិបតី សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការកសាង​នូវ​ប្រព័ន្ធ​សុខាភិបាល​មួយ​នៅ​កម្ពុជា ប្រកប​ដោយ​ភាព​ធន់ ដែន​នឹង​ផ្តល់​នូវ​សេវា​សុខាភិបាល​ក្នុង​តម្លៃ​សមរម្យ និង​មាន​គុណភាព​ខ្ពស់​។ បន្ថែម​លើ​នេះ សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការអភិវឌ្ឍ​មូលធន​មនុស្ស ក្នុង​នោះ​វិស័យ​សុខាភិបាល​ជា​អាទិភាព​គន្លឹះ​មួយ ជាពិសេស​ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​រឹងមាំ ប្រកប​ដោយ​បញ្ញា​ស្មារតី និង​ទទួលបាន​ការអប់រំ​ល្អប្រសើរ​។ សម្តេច​ធិបតី ក៏​បាន​គូស​រំលេច​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការកែលម្អ​មន្ទីរពេទ្យ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ មណ្ឌល​សុខភាព ក៏​ដូចជា​ការកសាង​នូវ​មន្ទីរពេទ្យ​តំបន់ ដែល​គ្រោង​នឹង​រៀបចំ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ ដោយ​ចាប់ផ្តើម​សាកល្បង​ដំណើរការ​មន្ទីរពេទ្យ​តំបន់​នៅ​ខេត្តសៀមរាប និង​ខេត្ត​កំពង់ចាម​។​

​សម្តេច​ធិបតី ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​កម្មវិធី​គោលនយោបាយ​អាទិភាព រាជរដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ការពង្រីក​ការផ្តល់សេវា​សុខាភិបាល​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល (Universal Health Coverage) ដែល​ផ្តោត​លើ​ការពង្រីក​ការ​គ្របដណ្តប់​នៃ​ប្រព័ន្ធ​គាំពារ​សុខភាព​សង្គម និង​ការពង្រឹង​សមត្ថភាព​ថែទាំ​បឋម នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក រួមជាមួយ​ការលើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព​។ ជាក់ស្តែង រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ចេញ​ឱ្យ​អនុវត្ត «​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥»​។

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​សាជាថ្មី​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ និង​សកម្ម​របស់​អង្គការ​សុខភាព​ពិភពលោក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ រួម​ទាំង​ក្នុង​អំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នា​ពេល​កន្លងមក​នេះ​។ សម្តេច​ធិបតី ក៏​បាន​ជូនពរ​ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព​៕

​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល