ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម​អភិបាលខេត្ត​កណ្តាល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៧ ទិវា​អតីតយុទ្ធជន​កម្ពុជា​

ឯកឧត្តម​អភិបាលខេត្ត​កណ្តាល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៧ ទិវា​អតីតយុទ្ធជន​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ថ្លែង​នៅក្នុង ពិធី​អបអរសាទរ​ខួប​លើក​ទី​១៧ ទិវា​អតីតយុទ្ធជន​កម្ពុជា នៅ​សាលាខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤​នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ទិវា នេះ​ឡើង គឺ​ដើម្បី​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប​ចងចាំ​នូវ​ពលី​កម្ម​ដ៏​ធំធេង និង​មិន​អាច​កាត់ថ្លៃ​បាន របស់​យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន ដែល​បាន​លះបង់​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ​នៅ​គ្រប់ ដំណាក់កាល និង​គ្រប់​កាលៈទេសៈ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់បន្ថែម​ថា ការ​ប្រារព្ធ​ទិវា​នេះ​ក៏ បាន​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​អតីតយុទ្ធជន របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ជាតិ ចំពោះ​អតីតយុទ្ធជន និង​ការគិតគូរ​ដោះស្រាយ​ជីវភាព ទាំង​សម្ភារៈ ថវិកា ជា​បន្តបន្ទាប់​ចំពោះ​អតីតយុទ្ធជន ដែល​បាន​ពលិកម្ម​ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​នៅ​គ្រប់​ដំណាក់កាល​នៃ​ប្រវត្តិសាស្ត្រ ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ប្រសា​ស​ន៏​ថា អនុវត្តតាម​សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ សមាគម​អតីតយុទ្ធជន​កម្ពុជា ក្នុងឱកាស ខួប​លើក​ទី​១៧ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១​មិថុនា ឆ្នាំ​២០២៤ បានបង្ហាញ​ថា ថ្នាក់ដឹកនាំ​សមាគម​អតីត យុទ្ធជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់ បាន​និង​កំពុង​បន្ត​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ចំពោះ អតីតយុទ្ធជន និង​គ្រួសារ សំដៅ​ចូលរួម​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការដឹកនាំ និង​ជម្រុញ​សកម្មភាព​ការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា ឱ្យ​ទទួលបាន​ជោគជ័យ ជាពិសេស ដើម្បី​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ សក្តិសម នឹង​គុណបំណាច់​ដ៏​ធំធេង​របស់​អតីត យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន ជា​គំរូ​វីរភាព​ស្នេហា​ជាតិ ដ៏​ឧត្តុង្គឧត្តម ក្នុង​បុព្វហេតុ​ការពារជាតិ មាតុភូមិ ដែល​បាន​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​។​

​នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន អង្គការ​ដៃគូ​អភិវឌ្ឍ សូមមេត្តា​ជួយ​ផ្តល់​ការគាំទ្រ​ដល់​សមាគម​អតីតយុទ្ធជន កម្ពុជា​ខេត្ត​កណ្តាល ដើម្បី​ចូលរួម​ដោះស្រាយ ការលំបាក​របស់​បង​ប្អូន​អតីតយុទ្ធជន ស្រប​តាម​ទស្សនៈ​ថា ខ្មែរ​ជា​ប្រទេស​តូច តែ​មាន​បេះដូង​ធំ​ទូលាយ ដែល​ជា​ប្រពៃណី​របស់​ប្រជា ពលរដ្ឋ​ខ្មែរ តែងតែ​មាន​ទំនុកចិត្ត​ជួយ​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ឆ្លង​សាមគ្គី​ជាតិ ជាពិសេស​ក្នុង​គ្រប់​ស្ថានភាព​លំបាក​។​

​លោក លី សុធី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កណ្ដាល បានឱ្យដឹងថា គិត​ត្រឹម​ខែ​ឧសភា​ឆ្នាំ​២០២៤​នេះ សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ទូទាំង​ខេត្ត​កណ្ដាល​សរុប​មាន​ចំនួន ២៧៣០​នាក់ លើ​ស្ថិតិ​សរុប ៥៥៦១​នាក់ ក្នុងនោះ​និវត្តន៍​ជន ១០១៤​នាក់ ជន​បាត់បង់​សមត្ថភាព​ការងារ ៣៤​នាក់ ជនពិការ ៩២៤​នាក់ គ្រួសារ​ពលី ៦៩៩​នាក់ គ្រួសារ​មរណៈ ៥៩​នាក់​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល