ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​ឯកឧត្ដម​បណ្ឌិត សុខ ប្រសិទ្ធ អនុញ្ញាតឱ្យ​លោក​បណ្ឌិត ហោ គន្ធា ចូលជួប​ពិភាក្សា​ការងារ

​ឯកឧត្ដម​បណ្ឌិត សុខ ប្រសិទ្ធ អនុញ្ញាតឱ្យ​លោក​បណ្ឌិត ហោ គន្ធា ចូលជួប​ពិភាក្សា​ការងារ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ នៅ​ក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែមិថុនា ២០២៤ ឯកឧត្ដម​បណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បានអនុញ្ញាត​ឱ្យ លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា និង​លោក​បណ្ឌិត ឃីម រដ្ឋា អនុប្រធាន ចូលជួប​សួរសុខទុក្ខ និង​ពិភាក្សា​ការងារ ជុំវិញ​ករណី​បងប្អូន អ្នកសារព័ត៌មាន​មាន​បញ្ហា នៅ​ខេត្ត​មណ្ឌល​គី​រី​។​

​ឯកឧត្ដម​បណ្ឌិត បាន​ធ្វើ​ការណែនាំ និង​បង្ហាញ​ពី​ប្រភព​បញ្ហា ក៏​ដូច​ជា​ដំណោះស្រាយ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន ដែល​បាន​ជួប​បញ្ហា និង​បងប្អូន​អ្នកសារព័ត៌មាន​ទូទៅ ក្នុងន័យ​អប់រំ និង​ដេ​ី​ម្បីការ​ពារ​សុវត្ថិភាព​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ពេល​ចុះ​អនុវត្ដ​ការងារ ព្រមទាំង​កេីនរំលឹក​ផងដែរ​ថា សូមឱ្យ​បងប្អូន​គោរព​ឱ្យបាន​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​។​

​ឯកឧត្ដម​បណ្ឌិត បាន​បន្ដទៀតថា ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន តែងតែ​យកចិត្ដទុកដាក់​ជាមួ​យ​បងប្អូន​អ្នកសារព័ត៌មាន​គ្រប់ៗ​គ្នា និង​ធ្វើ​យ៉ាងណា​លេីក​កម្ពស់​វិស័យ​សារព័ត៌មាន​នៅ​ក​ម្ពុ​ជា ឱ្យមាន​ភាព​រីក​ចំ​រេ​ី​ន ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប និង​ចីរភាព​។​

​ក្រោយពី​ទទួលបាន​ការចង្អុលបង្ហាញ លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សូម​កោតសរសើរ និង​គោរព​អរគុណ​ជា​អ​ណែ​ក ចំពោះ ឯកឧត្តម​បណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការ និង​ជា​ពិសេស ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​គិតគូរ និង​យកចិត្ដទុកដាក់​បំផុត មកលេី​បងប្អូន​អ្នកព័ត៌មាន ទាំង​ជាតិ និង​អន្ដរជាតិ​។​

​មុន​នឹង​បញ្ចប់ ឯកឧត្ដម​បណ្ឌិត បានអនុញ្ញាត​ថតរូប​អនុស្សាវរីយ៍​ផងដែរ​។​

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល