ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

​ល្បី​ខ្លាំង​លោក គង់ មង្គល ប្រធាន​សហគមន៍​បឹង​ជ្រាវ​ចាស់ ដាក់​គ្រឿងចក្រ ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ (​តំបន់ហាមឃាត់​)​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ទុក​លក់​ខ្ទង់លាន​ដុល្លារ តើ​អាជ្ញាធរ​និង​ជំនាញ​ណា​ខ្លះ​បាន​ដឹង និង​មាន​វិធានការ​ទប់ស្កាត់​?

​ល្បី​ខ្លាំង​លោក គង់ មង្គល ប្រធាន​សហគមន៍​បឹង​ជ្រាវ​ចាស់ ដាក់​គ្រឿងចក្រ ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ (​តំបន់ហាមឃាត់​)​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ទុក​លក់​ខ្ទង់លាន​ដុល្លារ តើ​អាជ្ញាធរ​និង​ជំនាញ​ណា​ខ្លះ​បាន​ដឹង និង​មាន​វិធានការ​ទប់ស្កាត់​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តសៀមរាប​៖ តើ​ពិត​ឬទេ​? ដែល​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តាញ​សង្គម​មួយ​ចំនួន​ធ្លាប់​ល្បី​ខ្លាំង​ហើយ​ថា លោក គង់ មង្គល ជា​ប្រធាន​សហគមន៍​បឹង​ជ្រាវ​ចាស់ ដែល​សម្បូរ​ទៅដោយ​រឿងអាស្រូវ ល្បី​ឈ្មោះ​ខាង​ដើរ​ឈូសឆាយ​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ និង​រំលោភ​ឈូសឆាយ​យក​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ (​តំបន់ហាមឃាត់​) ស្ថិតនៅក្នុង​ខេត្ត​សៀមរាប ហើយ​មាន​បណ្ដាញសារព័ត៌មាន​ជាង​១០​អង្គភាព​បាន​នាំគ្នា​ធ្វើ​សេចក្តីបំភ្លឺ​ថា​ដី​ដែល​លោក គង់ មង្គល បានធ្វើការ​ឈូសឆាយ​នោះ​មាន​ទំហំ​៧៧​ហិកតា ដែល​ជា​កម្មសិទ្ធិ​ឯកជន​របស់លោក គង់ មង្គល ជា​ដី​ដែល​កាន់កាប់​អាស្រ័យ​ផង​តាំងពី​ឆ្នាំ​១៩៩២ របស់​បុគ្គល​ដែល​សំបូរ​ទៅដោយ​រឿងអាស្រូវ​ប្រចាំ​ខេត្ត​សៀមរាប​នោះ​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​កន្លង​ទៅ​ក្រុម​ការងារ​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ផ្តិត​យក​រូបភាព​សកម្មភាព​ជន​ឆ្លៀត​ឱកាស​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ចំណុច​ទំនប់​៧៨ នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប យ៉ាង​អនាធិបតេយ្យ​រាប់​រយ​ហិកតា ទោះ​ជា​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល ចាត់វិធានការ​ក្ដៅគគុក និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងណាក៏ដោយ នេះ​បើ​តាម​ប្រភព​ពី​ពលរដ្ឋ​បាន​បង្ហើប​ថា​ដី​ដែល​ធ្វើការ​ឈូសឆាយ​នោះ​ជា​ដី​កម្មសិទ្ធិ​ឯកជន​របស់​លោក គង់ មង្គល មាន​ចំនួន​៧៧​ហិកតា តែ​ពួកគាត់​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ស្ថិតនៅ​ក្នុង​បង្គោល​តំបន់​៣(​តំបន់ហាមឃាត់​)​ទៅវិញ តើ​លោក គង់ មង្គល មាន​អំណាច​ធំ​ប៉ុណ្ណា​?​។​

​ប្រភព​បាន​បង្ហើប​ទៀតថា ការឈូសឆាយដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ខាងលើ គឺ​គ្រោង​ឈូសឆាយ​រាប់រយ​ហិកតា​បន្ថែមទៀត ដើម្បី​យក​ដី​ព្រៃ​តំបន់​៣​នេះ​លក់ ពី​បុគ្គល​អ្នកមាន​លុយ​មាន​អំណាច​មួយចំនួន ដោយ​យក​លេស​ថា​មាន លិខិត​កាន់កាប់​ស្រប​ច្បាប់​ចំនួន ៧៧​ហិកតា របស់​ឈ្មោះ គង់ មង្គល នេះ​ជា​ល្បិច​កន្ទេរ​ធំ​បន្លំ​ដេក មាន​ឱកាស​គឺ​ត្របាក់​តែម្ដង​។​

​ប្រជាពលរដ្ឋ​ហាក់​អស់ជំនឿ លើ​មន្ដ្រី​អជ្ញាធរ​ក្នុង​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចំពោះ​ចំណាត់ការ​ទប់ស្កាត់ និង​អភិរក្ស​ដីព្រៃ​លិច​ទឹក ដែល​ជា​សម្បត្ដិ​របស់​រដ្ឋ ក្នុង​បង្កបង្កើនផល​នេសាទ ទុក​បម្រុង​សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ទឹកដី​ខេត្ដ​សៀមរាប​។​

​ប្រជា​ពរល​ដ្ឋ​ម្នាក់​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ថា ជន​ខិលខូច​មួយ​ក្ដាប់​តូច និង​អ្នកមានអំណាច​មួយ​ចំនួន​តូច ប្រើល្បិច​ខ្ពស់ ដី​មួយ​ចំអាម ច្បាម​យក ១​ហិកតា ដី​៧៧​ហិកតា ឈូស​យក​រាប់​រយ​ហិកតា ហើយ​ពោល​ថា ឱ្យ​តែ​ដី​ដែល​គេ​ឈូសឆាយ​នោះ សុទ្ធតែ​មាន​ច្បាប់​ហើយ កុំ​ចំ​បាច់​ឆ្ង​ល់អី នៅ​ឱ្យ​ស្ងៀម​ទៅ​កុំ​ខ្វល់​។​

​ជុំវិញ​ការលើកឡើង​ខាងលើ​នេះ​ដែរ​អង្គភាព​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅកាន់​លោក​គង់ មង្គល តាម​លេខ​ទូរស័ព្ទ​ដើម្បី​សុំ​ការបកស្រាយ​បំភ្លឺ​បន្ថែម​តែ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន និង​បាន​ព្យាយាម​ផ្ញើ​សារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ទៅ​លោក​ដែរ​តែ​មិន​ឃើញ​លោក​ចូល​មើល​។​

​បើ​យោ​តាម​កំណត់ហេតុ​ចុះ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៥​ស្តី​ពី​ការចុះ​ជួបជុំ​ពិនិត្យ​ស្ថានភាព​ទន្ទ្រាន និង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប របស់​ឯកឧត្តម សរ គឹម​សាន្ត អគ្គ លេខាធិការ​នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប ការចុះ​ជួបជុំ​ពិនិត្យ ស្ថានភាព​ទន្ទ្រាន និង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន កិច្ចសហការ​ចូលរួម​ពី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ស្នងការ​នគរបាល​ខេត្ត អភិបាលរងក្រុង ចៅសង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មន្ទីរ​បរិស្ថាន ការិយាល័យ ភូមិបាល​ស្រុក ដែល​មាន​សមាសភាព​ចូលរួម​សរុប ចំនួន ២៤​នាក់ ដូច​មាន​ជូន​ភ្ជាប់​នូវ​បញ្ជី​វត្តមាន ។​

​ទិដ្ឋភាព​ទូទៅ នៃ​កិច្ចប្រជុំ​ដោះស្រាយ បាននាំគ្នា​ពិនិត្យ​មើល​ដល់​ទីតាំង​ជាក់ ស្តែង​ដែល​ដល់​តំបន់​ឈូសឆាយ​នៅ​តំបន់​២ និង​ករណី​ការឆេះ​ព្រៃ​នៅ​តំបន់​ជាក់ស្តែង​នៅ​តំបន់​ព្រំ​សង្កាត់​ជ្រាវ​ជា មួយ​ឃុំ​កណ្តែក ។​

​កិច្ចប្រជុំ​បាន​លើកយក​បាតុភាព​នេះ​យកមក​ពិភាក្សា​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

១. ចុះ​ពិនិត្យ​ជាក់ស្តែង​ដោយ​មិន​មាន​ការ​ទន្ទ្រាន​ដី​ថ្មី​នៅ​តំបន់ ៣ ទេ ប៉ុន្តែ​មាន​ការ​ឈូសឆាយ​នៅក្នុង តំបន់​២ ដែល​បាន​កាត់​ឆ្កៀល​

២. ចំណុច​ដែល​មាន​ការទន្ទ្រាន​ដី​ថ្មី​ចំនួន ២៣.៨៣ ហិកតា នៅក្នុង​តំបន់​៣ ដែល​បញ្ជាក់​ដោយ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​លិខិត​លេខ​១១៧៧ ដន​ស​/​ខុទ្ទកាល័យ ចុះ​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ ២០២៤) វា​ជា​ដី​បាត​បឹង​ចាស់​នោះទេ​

៣.​ពិតជា​មាន​ស្លាកស្នាម​ភ្លើង​ឆេះ​ព្រៃ​ពិតប្រាកដ​មែន​ដែល​ស្ថិតនៅ​ព្រំប្រទល់​សង្កាត់​ជ្រាវ ជិត​ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក្រុង​សៀមរាប​

៤. ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ថ្មី បង្កា​កុំឱ្យ​ភ្លើង​ឆេះ​ព្រៃ និង​ពង្រឹង​ការអនុវត្ត អនុក្រឹត្យ​លេខ ០៨៣ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ ២០២៣​។ កិច្ចប្រជុំ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ដប់​មួយ និង​សាមសិប នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ប្រកប​ដោយ​ការយកចិត្ត ទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ។​

​ចម្ងល់​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​បាន​លើកឡើង​ថា​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប ការចុះ​ជួបជុំ​ពិនិត្យ ស្ថានភាព​ទន្ទ្រាន និង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​មិន​បាន​បញ្ជាក់ថា​ទីតាំង​ដី​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​នៅក្នុង​បង្គោល​តំបន់ ៣(​តំបន់ហាមឃាត់​)​ដែល​លោក គង់ មង្គល ប្រធាន​សហគមន៍​បឹង​ជ្រាវ​ចាស់​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​យ​កឡះ​ថា​មាន លិខិត​កាន់កាប់​ស្រប​ច្បាប់​ចំនួន ៧៧​ហិកតា ស្ថិតនៅ​ត្រង់​ចំណុច​ណា​ឲ្យ​ពិតប្រាកដ​និង​មិន​បាន​កំណត់ឲ្យ​ជាក់លាក់​ណាមួយ​នោះ​ទេ​.​នេះ​បើ​យោង​ទៅតាម​កំណត់ហេតុ​ក៏ដូចជា​ចម្ងល់​របស់​ប្រជា​ពលរដ្ឋ​នឹង​មហាជន​។​

​មតិ​មហាជន​មាន​ចង្ងល់​ថា​ប្រសិនបើ​ការចុះ​កាត់​ឆ្វៀល​នោះ​ជូន​ប្រជាពលរដ្ឋ​មែន​?​ថា​តើ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ជាក់ស្តែង​នោះ​នៅឯណា ?​ហើយ​ប្រសិនបើ​ដី​ដែល​អាស្រ័យ​ផល​មែន​ហេតុអ្វី​មក​ធ្វើការ​ឈូសឆាយ​ក្នុង​បង្គោល​តំបន់​បី ដីព្រៃ​លិច​ទឹក​ទៅ​វិញ ? ដី​ក្នុង​តំបន់​ខាងលើ​នោះ​តាំងពី​ដូនតា​មក​ហើយ​ជា​ដី​ព្រៃ​លិច​ទឹក ។​

​ជុំវិញ​ក្រោយពី​អន្តរក្រសួង​បាន​ធ្វើ​ការចុះ​ដល់​ទីតាំង​ខាងលើ​នឹង​មាន​កំណត់​ហេតុ​ដែល​បាន​ចុះ​ដោយ​អន្តរក្រសួង​កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤​កន្លងទៅ​នេះ​ក្រុមការងារ​នៃ​ការចុះ​អង្កេត​នូវ​អង្គហេតុ​ខាងលើ​បាន​លួចខ្សិ​បប្រាប់​ដល់​ក្រុម​ការងារ​យើង​ថា​កំពុង​ធ្វើ​ការស៊ើបអង្កេត​ជា​បន្ត​ទៀត​លើ​ករណី​ដី​៧៧​ហិកតា ដែល​មាន​ប្រភព​ពី​បណ្តាញ​ព័ត៍មាន​ថា និង​មាន​ឯកសារ​ច្បាស់ៗ​ថា​ជា​ដី​ស្របច្បាប់​របស់​លោក គង់ មង្កល ដែល​លោក ក្អោប រ៉​ន ចៅសង្កាត់​ជ្រាវ ជា​អ្នក​ធ្វើ​ការអះអាង​ក្តែងៗ​តាម​បណ្តាញ​សង្គម​ព័ត៍មាន​ថា​បុគ្គល​ឈ្មោះ គង់ មង្គល់ បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩២.​ហើយ​និង​រង់ចាំ​បំភ្លឺ​នៅ​ពេល​ក្រោយ​។​

​ប្រជាពលរដ្ឋ​សូម​ធ្វើការ​សំណូមពរ​ដល់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មន្ត្រី​ជំនាញ និង អាជ្ញាធរ​អន្តរក្រសួង​ព្រមទាំង​អជ្ញាធរ​ខេត្ដ​សៀមរាប ជួយ​ដាក់​ការស៊ើបអង្កេត ស្រាវជ្រាវ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ផង​ទាន ! ដើម្បី​ធានា​អោយបាន នូវ​ការថែរក្សា​ការពារ​ដី​ព្រៃ​លិច​ទឹក​តំបន់​បី​អោយមាន​ប្រសិទ្ធភាព​ផង​! ដើម្បី​ជា​ប្រយោជន៍ ដល់​សង្គមជាតិ ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​អង្គភាព​សារព័ត៌មាន យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ ពី​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មក​ប្រជាពលរដ្ឋ​វិញ ឬ​រាយការណ៍​ជួន​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​អោយ​លោក​បាន​ជ្រាប​នៅ​រាល់​បញ្ហា អសកម្ម​ផ្សេងៗ​មួយចំនួន ឬ​រិះគន់​ក្នុងន័យ​ស្ថាបនា​តែប៉ុណ្ណោះ ។

អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រង់ចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សូម​អរគុណ​.!!!​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល