ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កណ្ដាល ប្រចាំឆ្នាំ​២០២០

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កណ្ដាល ប្រចាំឆ្នាំ​២០២០ ដែល​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត អភិបាលក្រុង​-​ស្រុក​ទាំង​១១ កងកម្លាំង​ទាំង​បី មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ទីចាត់ការ​ចំណុះ​សាលាខេត្ត​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សំដែង​នូវ​ការកោតសរសើរ ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ជាមួយ​អាជ្ញាធរ​ក្រុង​-​ស្រុក និង​មាន​សាមគ្គីភាព​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការអនុវត្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​ខេត្ត​នា​ពេលកន្លងមក​។

​ទន្ទឹមនឹងនេះ​ដែរ​ឯកឧត្តម​អភិបាលខេ​ត្ត ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​ក្នុងស្រុក​-​ក្រុង និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នានា ដែល​នៅ​មាន​សេសសល់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​។ បន្ត​ចុះ​ដល់​មូលដ្ឋាន​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ដើម្បី​យល់ច្បាស់​ពី​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដោយ​ត្រូវ​កែប្រែ​ឥរិយាបថ​ពី​អ្នកគ្រប់គ្រង ឱ្យទៅ​ជា​អ្នក​ផ្ដល់ ឬ​បម្រើ​សេវា​រដ្ឋបាល ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ការឆ្លើយតប​ដោយ​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថ​ទាំង​៤ គឺ​ឆន្ទះ​ម្ចាស់ការ ភក្ដីភាព មនសិកា​វិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ​។ ត្រូវ​ខិតខំ​បង្ក្រាប​ល្បែងស៊ីសង បងតូច​បងធំ និង​បទល្មើស​នានា ដែល​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល សំដៅ​រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណ​: ជូន​ប្រជាពលរដ្ឋ តាមរយ​:​ការអនុវត្ត​នូវ​គោលនយោបាយ​”​ភូមិ ឃុំ មាន​សុវត្ថិភាព​” និង​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែ​រ​។​a

                          

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល