ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

បើទោះជា​ការផលិត​អំបិល​មិន​គ្រប់​ផ្ទៃដី ប៉ុន្តែ​ទិន្នផល​អំបិល​ប្រចាំឆ្នាំ​ពុំ​មាន​ការថយចុះ​នោះទេ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ថ្វី​ត្បិត​ការផលិត​អំបិល​តាម​សហគមន៍​និមួយៗ​ធ្វើ​មិន​បាន​គ្រប់​ផ្ទៃដី​នៃ​ផែនការ ប៉ុន្តែ​ទិន្នផល​ដែល​ទទួលបាន​ប្រចាំឆ្នាំ​មិន​បាន​ថយចុះ​នោះទេ ហើយ​អបិល​ដែល​ផលិត​បាន​ក៏​អាច​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​គ្រប់គ្រាន់​ផង​ដែរ​។​

​នេះ​ជា​ការលើកឡើង​របស់ លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២១​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា ផ្ទៃដី​សម្រាប់​ផលិត​អំបិល​មាន​សរុប ៣,៧២១.០២​ហិកតា មាន​ក្រុម​ផលិត​១៧៩​ក្រុម ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២០ យើង​ផលិត​បាន​ត្រឹម ២,៨៥៧.២៣ ហិកតា និង​មាន​ក្រុម​ផលិត​តែ​១៣៩​ក្រុម ដោយ​ទទួលបាន​ទិន្នផល​សរុប ៨៣,៩៦៩.០៦៣ តោន ដោយ​យើង​បាន​លក់​ចែកចាយ​ជា​បន្តបន្ទាប់ ហើយក៏​បាន​ស្តុក​ទុក​អំបិល​នៅក្នុង​ឃ្លាំង​ចំនួន ១២,៦០១.៥៧៣ តោន​ផងដែរ​។​

​លោក​ប្រធាន​បានឲ្យដឹង​ទៀតថា ក្នុងចំណោម​ផ្ទៃដី​ផលិត​អំបិល​សរុប​ខាងលើ យើង​បាន​បែងចែក​ជា ៦​មណ្ឌល រួមមាន​៖ ទី​១-​មណ្ឌល​បឹង​រូង​១ ,​ទី​២-​មណ្ឌល​បឹង​រូង​២ ,​ទី​៣-​មណ្ឌល​សេះស , ទី​៤-​មណ្ឌល​បឹង​ទូក ,​ទី​៥-​មណ្ឌល​ត្រើយ​កោះ ,​និង ទី​៦-​មណ្ឌល​កំពង់ត្រាច​។​

​លោក​បាន​បន្ថែមថា ក្នុង​ឆ្នាំ​២០២០ បើទោះជា​ការផលិត​អំបិល​មិន​បាន​គ្រប់​ទំហំ​ផ្ទៃដី​សរុប​ក៏ពិតមែន តែ​ទិន្នផល​អំបិល​មាន​ការកើនឡើង​លើស​ពី​ឆ្នាំ​២០១៩ ហើយ​ការផលិត​អំបិល​នេះ​គឺ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ទូទាំងប្រទេស ដោយ​ពុំ​មាន​ការខ្វះខាត ថែមទាំង​បាន​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដើម្បី​ត្រៀម​បង្ការ​ផ្គត់ផ្គង់​បន្ត ដោយ​មិន​បាន​ទិញ​ពី​ប្រទេសជិតខាង​មក​ស្តុក​ទុក​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល