ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហេង សំរិន ចក សម្រេច​បំណងប្រាថ្នា ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ ខាងមុខ ក្នុង​អគារសិក្សា​ថ្មី​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​

​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហេង សំរិន ចក សម្រេច​បំណងប្រាថ្នា ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ ខាងមុខ ក្នុង​អគារសិក្សា​ថ្មី​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អគារសិក្សា​រចនាបទ​បែប​ខ្មែរ​ទំនើប របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ពេលនេះ បាន​សាងសង់​ជិត​រួចរាល់ ជូន​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ចក ដើម្បី​បង្ក​ភាពងាយស្រួល ដល់​ការសិក្សា​របស់​កូនចៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារសិក្សា​ថ្មី​នៅ​វិទ្យាល័យ ហេង សំរិន ចក នៅក្នុង​ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ សិស្សានុសិស្ស បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សំដែង​នូវ​សេចក្តី​រីករាយ ចំពោះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដែល​បាន​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ពួកគេ និង​បាន​សាងសង់​អគារសិក្សា​ថ្មី​១​ខ្នង មាន​រចនាបទ​ខ្មែរ​ទំនើប មាន​បរិស្ថាន​ស្អាត ខ្យល់អាកាស​ចេញចូល​ល្អ ដែល​បង្ក​ភាពងាយស្រួល​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងថា អគារសិក្សា​ថ្មី​នេះ​មាន​ភាពខុសប្លែក​ពី​គេ មាន​លក្ខណៈ​ជា​ខ្មែរ ហើយ​គិតគូរ​ជាពិសេស​លើ​បរិស្ថាន​ក្នុង​ការសិក្សា ដែល​នឹង​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស បាន​រៀនសូត្រ និង​ទទួលបាន​ចំណេះដឹង​កាន់តែ​ប្រសើរ​ថែម​ទៀត​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម​រុញ​លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ ថែរក្សា​ការពារ​នូវ​សមិទ្ធផល ដែល​មាន​ឱ្យបាន​គង់វង្ស និង​ចូលរួម​អនុវត្ត​នូវ​ភាព​ស្អាត កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដាំ​ដើមឈើ​ឱ្យបាន​ច្រើន ដើម្បី​បង្កើន​គម្រប​បៃតង និង​ប្រៃ​ក្លាយ​សាលារៀន គឺជា​ថ្នាល​បណ្តុះ​នូវ​ធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ មាន​គុណធម៌ ដើម្បី​ក្លាយជា​យុវជន​អ្នក​បន្តវេន​ដ៏​ល្អ​នាពេល​អនាគត​។​

​សូមបញ្ជាក់​ថា​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ផ្តល់​អគារសិក្សា​ថ្មី​១​ខ្នង ដែល​សាសង់​ឡើង​តាម​រចនាបទ​បែប​ខ្មែរ​ទំនើប មាន​ចំនួន ១៦​បន្ទប់ ជាន់​ផ្ទាល់​ដី ៨​បន្ទប់ និង​ជាន់​លើ​ចំនួន ៨​បន្ទប់ ធំ​ទូលាយ មាន​បរិយាកាស​ល្អ ផ្តល់​នូវ​ផាសុខភាព នៅ​វិទ្យាល័យ ហេង សំរិន ចក នៅក្នុង​ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ អគារសិក្សា​ថ្មី​នេះ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៣​។ តាម​គម្រោង​ការសាងសង់​នឹង​គ្រោង​បញ្ចប់ នៅក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៤ ខាងមុខ​។ សូមបញ្ជាក់​ថា វិស័យ​អប់រំ​ដែល​ជា​វិស័យ​គន្លឹះ និង​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ និង​កំណត់​យ៉ាងច្បាស់ នូវ​គោលនយោបាយ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ជាតិ ដែល​ក្នុងនោះ​រួមមាន “​មនុស្ស ទឹក ផ្លូវ ភ្លើង និង​បច្ចេកវិទ្យា​”៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល