ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ជា​ឱកាស​ល្អ សម្រាប់​កម្ពុជា ក្រសួង​បរិស្ថាន រៀបចំ​ពិធី​តាំងពិព័រណ៍ និង​ចែក​ដើមឈើ​ដោយ​ឥតគិតថ្លៃ

ជា​ឱកាស​ល្អ សម្រាប់​កម្ពុជា ក្រសួង​បរិស្ថាន រៀបចំ​ពិធី​តាំងពិព័រណ៍ និង​ចែក​ដើមឈើ​ដោយ​ឥតគិតថ្លៃ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ បើតាម ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ប្រាប់​មក​អង្គភាព​សារព័ត៌មាន​យើង​នៅ​ថ្ងៃទី ០១ ខែ​កក្ដ​ដា នេះ​ថា គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០២៤​នេះ ក្រសួង និង​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស បណ្ដុះ​កូនឈើ​បាន​ចំនួន ១,៣៤២,៦៧៩ ដើម​រួច​ហើយ និង​មាន​ជាច្រើន​ប្រភេទ សម្រាប់​ធ្វើ​ការចែកជូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ រដ្ឋបាល​ខេត្ដ និង​ប្រជា​សហគមន៍ នៅ​គ្រប់​តំបន់ ក្នុងឱកាស​តាំងពិព័រណ៍ រយៈពេល ០៣ ថ្ងៃ ខាងមុខនេះ នៅ​ទីធ្លា​ខាងមុខ ទីស្ដីការ​ក្រសួង​បរិស្ថាន ចាប់ពី​ថ្ងៃ​ទៅ​១០ ដល់​ថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ​២០២៤ រាប់​ពី​វេលា​ម៉ោង ៨:០០ នាទី​ព្រឹក រហូតដល់ ម៉ោង ៥:០០ នាទី​ល្ងាច សូម​បញ្ជាក់​ផង​ដែរ​ថា ការចែកជូន​នូវ​កូនឈើ​គ្រប់​ប្រភេទ គឺ​ឥតគិតថ្លៃ​។

​ឯកឧត្ដម បាន​បន្ដ​ប្រាប់​ទៀត​ថា ព្រឹត្ដិការណ៍​ពិព័រណ៍​នេះ ជា​ការផ្ដួចផ្ដើម​គំនិត​ដោយ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ដែល​ស្រប​ទៅតាម​យុទ្ធសាស្ដ្រ​ច​ក្រា​វិស័យ​បរិស្ថាន លើ​អទិភាព​ចំនួន​បី ១. ភាព​ស្អាត ២. ភាព​បៃតង ៣. និង​ចីរភាព​។ ទិសដៅ​លើ​ភាព​បៃតង គឺជា​ការដាំ​ស្ដារឡើងវិញ នូវ​ដើមឈើ​គ្រប់​ប្រភេទ ដូចជា ដើមឈើ​លំអ ហូប​ផ្លៃ និង​ព្រៃឈើ ជាដើម​។

​ឯកឧត្ដម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា បើ​តាម​ប្រសាសន៍​របស់ ឯកឧត្ដម​បណ្ឌិត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ថ្លៃ​ង​ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​ក្រសួង​កន្លងទៅ​ថា ការតាំងពិព័រណ៍ ក្រោម​ប្រធានបទ «​ពន្លក​បៃតង​» នេះ គឺ​មាន​គោលបំណង ផ្សព្វផ្សាយ​អំពី យុទ្ធនាការ​ដាំ​ដើមឈើ ជាង​១​លាន​ដើម ដល់​សា​ធារ​ជន​, លើកកម្ពស់​ការយល់ដឹង និង​ការចូលរួម​ពី​សាធារណជន​លើ​ការងារ​បណ្ដុះ ការដាំ​ដើមឈើ និង​ដាំ​ស្ដា​ព្រៃឈើឡើងវិញ​, លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់ និង​គុណ​តម្លៃ​កេ​សរកូល​ព្រៃ និង​រុក្ខជាតិ​នៅ​កម្ពុជា​សំដៅ​ជំរុញ​ឱ្យមាន​ការចូលរួម និង​ថែរក្សា​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ពី​សាធារណជន និង​អ្នកពាក់ព័ន្ធ​, ពង្រឹង​កិច្ច​សហការ រវាង​ស្ថាប័ន និង​វិស័យ​ឯកជន ជាពិសេស គឺ​ការកសាង​បណ្ដាញ​អ្នក​ស្រឡាញ់​រុក្ខជាតិ ដើមឈើ ជាពិសេស ប្រភេទ​កេ​សរកូល​ព្រៃ ដើម្បី​ចូលរួម និង​គាំទ្រ ដល់​ការការពារ និង​ការអភិរក្ស​កេ​សរកូល​ព្រៃ​កម្ពុជា​, ផ្ដល់​ឱកាស​ដល់​វិស័យ​ឯកជន ចូលរួមចំណែក​ក្នុង​កិច្ចការពារ អភិរក្ស​ធនធានធម្មជាតិ និង​ការគ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា និង​ផ្សព្វផ្សាយ​អំពី​ភាព​សំបូរបែប​នៃ​កេ​សរកូល​ព្រៃ រុក្ខជាតិ គ្រឿងទេស បន្លែ និង​ផ្លែឈើ​ដែលមាន និង​កំពុង​មាន​វត្ដ​មាន​នៅ​កម្ពុជា​។

​ក្នុងឱកាស នៃ​ថ្ងៃ​រៀបចំ​ពិធី​តាំងពិព័រណ៍​ដើមឈើ និង​ចែក​ដើមឈើ ខាងមុខនេះ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​មានការ​រំពឹង​យ៉ាង​មុតមាំ​ថា នឹង​មាន​ការចូលរួម ទស្សនា និង​មក​ទទួលយក​ដើមឈើ យ៉ាងច្រើន​កុះករ ពី​សំណាក់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ កម្មករ កម្មា​ការី និង​ប្រជាពលរដ្ឋ​ទូ​ទាំង​នៅ​តាម​សហគមន៍ ដើម្បី​ជា​ការចូលរួម​ដាំ​ស្ដារឡើងវិញ នៅ​តាម​ទី​អារាម គេហដ្ឋាន សាលារៀន និង​ទីសាធារណៈ នូវ​ដើមឈើ​ជាច្រើន​ប្រភេទ សំដៅ​ឲ្យ កម្ពុជា​នឹង​ឆ្ពោះទៅ​កាន់​ភាព​បៃតង ៦០% នា​ឆ្នាំ​២០៥០ ខាងមុខ​។

​ជា​ចុងក្រោយ ឯកឧត្ដម រដ្ឋលេខាធិការ សូមឱ្យ​បងប្អូន ក្មួយៗ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ដ្រីរាជការ គ្រប់​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស មក​ចូលរួម​ទស្សនា និង​មក​ទទួលយក​ដើមឈើ គ្រប់​ប្រភេទ នៅ​តាម​ស្ដង់​ពិព័រណ៍​យកទៅ​ដាំ ដើម្បី​កម្ពុជា ជា​ប្រទេស​គំរូ​បៃតង ក្នុង​តំបន់ និង​នៅលើ​ឆាក​អន្ដរជាតិ​។
​ចូលរួម​ទស្សនា​ដោយ​សេរី​!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល