ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​ការកែសម្រួល​លក្ខណៈសម្បត្តិ នៃ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្ដរក្រសួង ដើម្បី​ពិភាក្សា​កែសម្រួល​លើ​លក្ខណសម្បត្តិ​មួយចំនួន នៃ​គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​គូសបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការលើក​កម្រិត​ចេញ​ជា គោលនយោបាយ​នេះ គឺ​ដោយសារ​មាន​សំណូមពរ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដូច្នេះ​ការងារ​នេះ​ត្រូវតែ ធ្វើឡើង​ជា​សមូហភាព ដោយ​មាន​ស្ថាប័ន​ទាំងអស់​ចូលរួម ដើម្បី​បាញ់​ឆ្ពោះ​ទៅ​មូលដ្ឋាន ។​

​សម្ដេច​បន្តថា ពេលនេះ​យើង​សរសេរ​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ហើយ​ការ​ថែម​សង្កាត់​នេះ គឺ​ដោយសារ​បណ្ដា​ក្រុង​តាម​ខេត្ត​ក៏​មាន​សង្កាត់​ដែរ ម្យ៉ាង​នៅ​រាជធានី​ភ្នំពេញ​ក៏​មាន​សង្កាត់​ដូច​គ្នា​ដែរ​។ សម្ដេច​បន្ត​ថា​គោល​នយោបាយ​នេះ បាន​សរសេរ​ច្បាស់ៗ គ្មាន​ពាក្យ​បង្ការ លុបបំបាត់ ឬ​កាត់​បន្ថយ​អ្វី​ទេ ។​

​សម្ដេច​បាន​ពន្យល់​ទៀត​ថា ការដាក់​ច្បាស់ៗ​នូវ​អ្វី​ដែល​ចង់បាន​ក្នុង​គោលនយោបាយ​នេះ គឺ​ដើម្បី​បញ្ចប់​ភាពស្រពិចស្រពិល ដូច្នេះ​គោលនយោបាយ​កែសម្រួល​នេះ បានកំណត់​ឱ្យ​ច្បាស់​តែម្ដង ដូច​ជា​ពាក្យ​គ្មាន​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស សកម្មភាព​លួច ឆក់ ប្លន់ ឬ គ្មាន​បទល្មើស​គ្រឿងញៀន​ជាដើម ដោយ​មាន​ផ្នែក​បន្ទាប់​ពន្យល់​យ៉ាង​លម្អិត​។​

​យោង​តាម​សេចក្ដី​ព្រាង គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព បានកំណត់​លក្ខណសម្បត្តិ​៨​យ៉ាង ដូចខាងក្រោម ៖
១. គ្មាន​បទល្មើស​គ្រប់​ប្រភេទ ពិសេស​សកម្មភាព​លួច ឆក់ ប្លន់​។
២. គ្មាន​បទល្មើស​គ្រឿងញៀន​។
៣. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ គ្មាន​ក្មេង​ទំនើ​ង​។
៤. មាន​អនាម័យ មាន​សោ​ភណ្ឌ​ភាពល្អ និង​បរិស្ថាន​ល្អ​។
៥. ឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ ករណី​ប្រធាន​សក្ដិ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ ប្រកបដោយ​ប្រសិទ្ធភាព​។
៦. ផ្ដល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​។

៧. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព និង ៨. គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​៕
​ប្រភព ៖ https://www.information.gov.kh

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល