ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​
0

ខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី “​រុក្ខ​ទិវា ៩​កក្កដា​”

ខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី “​រុក្ខ​ទិវា ៩​កក្កដា​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល​ខេត្តំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៤ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ បន្ត​កិច្ច​សហប្រតិបត្តិការ តាម​គ្រប់​រូបភាព ក្នុង​ការថែរក្សា ធនធាន​ព្រៃឈើ និង​ដាំ​កូនឈើ​ឲ្យបាន​ជា​អតិបរមា ព្រោះ​ដើមឈើ​ដែល​ដុះដាល រីកចម្រើន​ច្រើន វា​ជា ពហុ​ប្រយោជន៍ និង​បាន​បំពេញ​នៅ​លើ​ដី​ទំនេរ​ឱ្យមាន​គម្រប​ព្រៃឈើ ។ ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​រុក្ខទិវា ៩​កក្កដា នៅ​បរិវេណ​សាលាបឋមសិក្សា ហ៊ុន ណេង ស្ថិតក្នុង​ភូមិ​ទ័ព ឃុំ​សូភាស ស្រុក​ស្ទឹងត្រង់ ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម ខ្លូត ផន ប​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ទាំង​បី អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​អ្នកគ្រូ យុវជន សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការរក្សា នូវ​លំនឹង​បរិស្ថាន ដែល​មាន​មុខងារ​ជា​ច្រើន​ដូចជា រក្សា​និយតកម្ម​ប្រភពទឹក ការពារ​ទី​ជម្រាល ការពារ ការហូរ​ច្រោះ ទាក់ទាញ​ទឹកភ្លៀង បន្សុទ្ធ​ខ្យល់អាកាស ផ្តល់​ផល អនុផល​ព្រៃឈើ​សំរាប់​ប្រើប្រាស់ រក្សា ជីវចម្រុះ និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និង​ជា​ទីជម្រក​ដ៏​សុខសាន្ត​សម្រាប់​សត្វ​គ្រប់​ប្រភេទ ដែល​មាន​ជីវិត​នៅលើ​ភពផែនដី​យើង​នេះ​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ការគ្រប់គ្រង​ព្រៃឈើ ទាំង​ព្រៃ ធម្មជាតិ ទាំង​ព្រៃដាំ និង​ការអភិវឌ្ឍ​ក្នុង​វិស័យ​ព្រៃឈើ ត្រូវ​មាន​ការចូលរួម​ជា​ចាំបាច់​ពី​គ្រប់​ភាគី​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ​មូលដ្ឋាន ជា​ចលករ​យ៉ាង​សំខាន់​សម្រាប់​កិច្ចសហការ​ក្នុង​ការអភិវឌ្ឍ​វិស័យ ព្រៃឈើ​។ នៅ​តាម​វត្ត​អារាម សាលារៀន សួនច្បារ មាន​ដើមឈើ​ច្រើន​នោះ វា​នឹង​ធ្វើ​ឲ្យក្លាយ​ទៅ​ជា​ទី រមណីយដ្ឋាន ក្លាយជា​តំបន់​ទេសចរណ៍ និង​សាលារៀន​មាន​ទីធ្លា​ប្រកប​ដោយ​ម្លប់ឈើ​ត្រឈឹង​ត្រឈៃ ជាទី​មនោ​រម្យ​សម្រាប់​សិស្សានុសិស្ស សម្រាក រៀនសូត្រ និង​លេង​កំសាន្ត​ថែមទៀត​ផង​។​

​ជាមួយគ្នា​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏​បាន​អំពាវនាវ​ដល់​ព្រះ​សង្ឈ អង្គភាព​នានា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ គ្រប់​គ្រឹះស្ថានសិក្សា ទី​អារាម​ទាំងអស់ និង​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប មេត្តា​យកចិត្តទុកដាក់​បន្ត​បង្កើន​ការបណ្តុះ និង​ដាំ​ពូជឈើ​ល្អៗ​គ្រប់​ប្រភេទ ឲ្យបាន​កាន់តែ​ច្រើន​ឡើង​ជា​បន្តបន្ទាប់​នៅ​លើ​ដី​ទំនេរ ទី​ទួល ទី​ទំនាប តាម​ទី​អារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និង​តាម​ទីសាធារណៈ​ផ្សេងៗ​ឲ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​បង្កើន​គម្រប​ពណ៌​បៃតង ដ៏​ស្រស់ត្រកាល​នៅលើ​ទឹកដី​ខេត្ត​កំពង់ចាម​ផងដែរ ។​

​បើតាម លោក ស៊ឹម ថា​វរៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ចាម បានឱ្យដឹងថា ការ​ប្រារព្ធ​ពិធី រុក្ខទិវា​ឆ្នាំនេះ​បាន​កំណត់​យក​ទីតាំង​នៅ​បរិវេណ​សាលាបឋមសិក្សា ហ៊ុន ណេង ស្ថិតក្នុង​ភូមិ​ទ័ព ឃុំ​សូភាស ស្រុក​ស្ទឹងត្រង់ ដើម្បី ប្រារព្ធ​ពិធី រុក្ខ​ទិវា ថ្នាក់​ខេត្ត ដែល​បាន​ជ្រើសរើស​យក​ប្រភេទ​ឈើ​ល្អៗ មាន​តម្លៃ​សម្រាប់​ដាំ​ដុះ និង​ចែក​ជូន​ប្រជាពលរដ្ឋ​យម​ទៅ​ដាំ​នៅ​កន្លែង​ផ្សេងៗ​សរុប​ចំនួន​ចំនួន ២ ៤៨៣ ដើម ជា​ប្រភេទ នាងនួន ធ្នង់ គគីរ ក្ងោក ស្មៅ ព្រីង និង​មាន​កូន​ឈើ​សំរាប់​ចែកចាយ​ដល់ ប្រជាពលរដ្ឋ​មូលដ្ឋាន​ចំនួន ៤២០​ដើម ក្នុងនោះ​មានៈ កូន ឈើ ធ្នង់ បេង ស្តៅ ព្រីង ខ្នុរ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល