ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

អភិបាល​ខេត្ត​កំពត​ប្រាប់​ឲ្យ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង និង​ប្រមូល​ចំណូល​លើ​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ តាម​ការបញ្ជាក់​របស់​មន្ត្រី​ជំនាញ​ថា ឆ្នាំ​២០២០​កន្លងទៅ ការគ្រប់គ្រង និង​ការប្រមូល​ចំណូល​សួយ​សារ​ពី​ការធ្វើ​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ នៅក្នុង​ខេត្ត អនុវត្តបាន​៩៧​ភាគរយ​នៃ​ផែនការ ស្មើនឹង​ជាង​៤​លាន​៩​សែន​ដុល្លារ​។ តែ​ទោះជា​យ៉ាងនេះក្តី អភិបាល​ខេត្ត​កំពត ជំរុញ​ណែនាំ​ឲ្យ​អាជ្ញាធរ មន្ទីរជំនាញ ពាក់ព័ន្ធ​សហការ​គ្នា​ឲ្យបាន​ល្អ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការប្រមូល​ថវិកា​ជូន​រដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។

​តាម​ការបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​គណ​:​កម្ម​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ នៅ​ខេត្ត​កំពត​កាលពី​រសៀល​ថ្ងៃ ទី​១១ ខែ​មករា ឆ្នាំ​២០២១ លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បានឲ្យដឹងថា សម្រាប់​ឆ្នាំ ២០២០ កន្លង​ទៅ​ផែនការ​ប្រមូល​ចំណូល មាន​ជាង​៥​លាន​ដុល្លារ អនុវត្ត​បាន​ជាង​៤​លាន​៩​សែន​ដុល្លា ស្មើនឹង​៩៧​ភាគរយ​។ ក្នុងនោះ​ប្រាក់​ចំណូល​សម្រាប់​ខេត្ត​អនុវត្តបាន​ចំនួន​ជាង​៨៥០​លាន​រៀល គឺ​ស្មើ​១០១​ភាគរយ​នៃ​ផែនការ​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ដែរ​ថា ប្រាក់​ចំណូល​ពី​សួយ​សារ​លើ​អាជីវកម្ម​រ៉ែ​ដែល​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​ថ្នាក់​ក្រសួង និង​ថ្នាក់​ខេត្ត បាន​បែងចែក​សម្រាប់​រដ្ឋ ខេត្ត និង​ប្រាក់​អំណោយ​លើកទឹកចិត្ត​ដល់​មន្ត្រី​អនុវត្ត​។​

​ឯកឧត្តម ជាវ តា​យ​អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ថវិកា​៥០ ភាគរយ ពី​ការប្រមូល​ចំណូល​សួយ​សារ​លើ​អាជីវកម្ម​រ៉ែ​ដល់​ថ្នាក់​ខេត្ត​។ ហើយ​តាម​ការបញ្ជាក់​របស់​ឯកឧត្តម​អភិបាលខេ​ត្ត​ថា ថវិការ​ទាំងនោះ​យក​ទៅ​អភិវឌ្ឍ​ខេត្ត និង​ផ្តល់​ជូន​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ជា​ការលើកទឹកចិត្ត​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ណែនាំ និង​ជំរុញ​ដល់ អាជ្ញាធរ មន្ទីរជំនាញ ពាក់ព័ន្ធ ត្រូវ​សហការ​គ្នា​អោយបាន​ល្អ ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុង​ការប្រមូល​ចំណូល​សួយ​សារ លើ​អាជីវកម្ម​រ៉ែ​គ្រប់​ភេទ ជូន​រដ្ឋ និង ខេត្ត​សម្រាប់​យកមក​អភិវឌ្ឍ​មូលដ្ឋាន ឲ្យបាន​កាន់តែ​ល្អប្រសើ​រជាង​នេះ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល