ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន - លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ ខែ​ឧសភា ឆ្នាំ​២០២៦ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជន​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា សហការ​ជាមួយ សហការ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម - កម្ពុជា​-​អ៊ីស្រាអែល ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - លោក ធឹ​ម សំអាន អភិបាល នៃ គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជា​ការពារ​សង្កាត់​គោក​រកា ចំនួន ២៨ នាក់ - បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - សម្ដេច​ធិបតី​៖ រាជរដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ លើ​ផលិតផល​ស៊ីម៉ងត៍​ក្នុងស្រុក​សម្រាប់​រយៈពេល ២ ឆ្នាំ​ទៀត​ - អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង ៥០០​នាក់ ប្រារព្ធ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ស្រុក​កូន​មុំ​ - អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​រកឃើញ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ចំនួន ៣១​ទីតាំង ខ័ណ្ឌ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​តួ​ក​គី​យ៉េ​ថ្មី ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តួ​ក​គី​យ៉េ​-​កម្ពុជា ឱ្យ​កាន់តែ​ស៊ីជម្រៅ​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ក្នុង​ព្រះរាជ​ពិធី «​រុក្ខ​ទិវា ៩​កក្កដា​» នៅ​ខេត្ត​តាកែវ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ក្នុង​ព្រះរាជ​ពិធី «​រុក្ខ​ទិវា ៩​កក្កដា​» នៅ​ខេត្ត​តាកែវ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជ​ពិធី «​រុក្ខ​ទិវា​៩​កក្កដា​» ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​បន្ទាយ​អង្គរ ស្ថិតនៅ​ភូមិ​ខ្នា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​យាង និង​អញ្ជើញ​ដង្ហែរ​អង្គ​ព្រះមហាក្សត្រ​យាង​ចូលរួម ក្នុង​ព្រះរាជ​ពិធី​ដ៏​ឧត្តុង្គឧត្តម​នេះ មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,​សម្តេច​មហា​រដ្ឋសភាធិកា​របតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​,

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ , ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ក្រោយ​ពី​របាំ​ថ្វាយព្រះពរ និង​សិល្បៈ​យី​កេ សំដែង​ថ្វាយ​ទត និង​ទស្សនា ក្នុង​ខ្លឹមសារ​អប់រំ មហាជន ប្រជាជន ឱ្យ​ចូលរួម​ស្រឡាញ់ និង​ថែរក្សា​ព្រៃឈើ លុបបំបាត់​ការកាប់បំផ្លាញ​ដែល​ជា​បច្ច័យ​អាក្រក់​បង្ក​នូវ​គ្រោះ​ធម្មជាតិ មហន្តរាយ​ធ្ងន់ធ្ងរ បំផ្លាញ​នូវ​សេចក្តីសុខ​ដល់​ជីវិត​មនុស្ស​សត្វ​លើ​ភពផែនដី និង​របាយការណ៍​របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​តាកែវ បង្ហាញ​សក្តានុពល​កសិកម្ម​របស់​ខេត្ត ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្វាយ​របាយការណ៍​បញ្ជាក់​ថា ពិធី​រុក្ខទិវា ៩ កក្កដា ឆ្នាំ​២០២៤​ឆ្នាំនេះ មាន​កូន​ឈើ​ធ្នង់ គ្រញូង និង​ក្ងោក សរុប​ចំនួន ៣ ០០០​ដើម នឹង​ត្រូវ​ដាំ​នៅលើ ទីតាំង​ទំហំ ៣​ហិកតា​នៅ​ស្ដានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​បន្ទាយ​អង្គរ ស្ថិតក្នុង​ភូមិ​ខ្នារ ស្រុក​ត្រាំកក់​។ ឯកឧត្តម​បន្តថា សម្រាប់​ឆ្នាំ​២០២៤​នេះដែរ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទើប​បាន​បញ្ចប់​ការដាំ​កូនឈើ​ចម្រុះ ចំនួន ១៦ ៥០០​ដើម នៅលើ​ផ្ទៃដី​ទំហំ ១០​ហិកតា​ផ្សេងទៀត នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​សុក្រ​ម ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់​។ គិត​ត្រឹម​ឆ្នាំនេះ ពិធី​រុក្ខទិវា​បាន បង្កើត​ជា​សួន​រុក្ខទិវា​សរុប​ទំហំ ៤៧៥​ហិកតា នៅតាម​បណ្តា រាជធានី​-​ខេត្ត​ចំនួន​១៤ ហើយ​ព្រឹត្តិការណ៍​រុក្ខទិវា​ក៏​បាន​បង្កើត​ជា ចលនា​ស្រឡាញ់​ព្រៃឈើ និង​ដាំ​កូន​ឈើ​ជា​ច្រើន​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស ដោយ​បាន​បង្កើត​ជា​ចម្ការ​ឈើ​ជាង ៨​ម៉ឺន ហិកតា និង​សួន​សាធារណៈ​ឬ​ឯកជន​ជាច្រើន នៅ​តាម​សាលារៀន វត្ត​អារាម រមណីយដ្ឋាន និង​សួន​ឯកជន​នានា​។ ជាង នេះ​ទៀត រដ្ឋបាល​ព្រៃឈើ​ក៏បាន បណ្តុះ និង​ដាំ​កូនឈើ បាន​ជាង ២០,៥០​លាន​ដើម​ផងដែរ តាមរយៈ​ថវិការដ្ឋ​គិត​ត្រឹម​ឆ្នាំ ២០២៤​នេះ ជាមួយ​នឹង​សមត្ថភាព​បណ្តុះ​កូនឈើ​ដើម្បី​ដាំ និង​ចែក​ចំនួន ៥០​ម៉ឺន​ដើម​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​កូនឈើ​ជា ច្រើន​លាន​ដើម​ផ្សេងទៀត ត្រូវ​បាន​បណ្តុះ និង​ដាំ​ដោយ​ប្រជាពលរដ្ឋ​ជា​លក្ខណៈ​ឯកជន ដោយ​មិន​រាប់បញ្ចូល​ឈើ​ហូប​ផ្លែ ឬ​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​។​

​នៅក្នុង​ឱកាស​ដ៏​មហា​ថ្លៃថ្លា​វិសេសវិសាល​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង បាន​មាន ព្រះរាជ​បណ្តាំ ផ្ញើ​សួរ​សុខ ទុក្ខ សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត និង ព្រះរាជទាន​ពរ បវរ​មហាប្រសើរ​ពី​សម្តេច ព្រះមហាក្សត្រី ព្រះ វរ​រាជ មាតា​ជាតិខ្មែរ សម្តេច ម៉ែ សម្តេច​យាយ​សម្តេច​យាយ​ទួត ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត មក ប្រគេន ព្រះ​ថេរា នុ ត្ថេ​រៈ គ្រប់​ព្រះអង្គ និង​ជូន​សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោក តា លោកយាយ មា​មីង បងប្អូន និង​ក្មួយៗ ជនរួមជាតិ​ទាំងអស់ សូម​បាន​ប្រកប ដោយ​សេចក្តីសុខ សេចក្តីចម្រើន និង មាន សុភមង្គល​គ្រប់ ប្រការ​ត​រៀង​ទៅ ។​

​ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ថា​ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​ផ្តួចផ្តើម​រៀបចំ​ពិធី​”​រុក្ខ​ទិវា​” និង សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ យាង​ជា​ព្រះរាជាធិបតី​ក្នុង​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា ខេត្ត​នានា​ចាប់តាំងពី សម័យ​សង្គមរាស្ត្រនិយម មក ដើម្បី​បំផុស និង​លើកទឹកចិត្ត​ឱ្យ​កូនចៅ ជាទី​ស្រឡាញ់រ​បស់​ព្រះអង្គ ចូល រួម​ថែរក្សា ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​នៅ​ទូទាំង ប្រទេស ហើយ​រាជរដ្ឋាភិបាល​កម្ពុជា កន្លងទៅ​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ ឈ្លាសវៃ និង​ដ៏​ឆ្នើម របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ និង បច្ចុប្បន្ន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​បន្ត​រៀបចំ​ជា​រៀង រាល់ ឆ្នាំ​ចាប់ពី ឆ្នាំ​១៩៩២​មក ។​

“​រុក្ខ​ទិវា​” ជា​វប្បធម៌​ដ៏​ប្រសើរ ដែល ព្រះ ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ អាជ្ញាធរ​ជាតិ​គ្រប់​ថ្នាក់ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅ​ទូទាំង ប្រទេស​បាន​ចូលរួម​ដាំ​ដើមឈើ ដោយ​មាន​ទស្សន រួម​គឺ ការចូលរួម​ដាំ​ដើម ឈើ និង​ការពារ​ព្រៃឈើ គឺជា​ការជួយ​ខ្លួនឯង ទាំង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ទាំង​សុវត្ថិភាព​ពី​គ្រោះធម្មជាតិ ទាំង​ក្តី​សង្ឃឹម​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង ។​

​ព្រះករុណា​ជា​អម្ចាស់​បាន​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជា​មិត្ត និង​អង្គការ​ជាតិ​-​អន្តរជាតិ នានា​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ការងារ​ដាំ​ដើមឈើ និង​ការថែរក្សា​ការពារ ធនធាន​ព្រៃឈើ​សត្វព្រៃ និង​សូម​អំពាវនាវ​ឱ្យ​បន្ត​សកម្មភាព​ដ៏​ថ្លៃថ្លា​ទាំងនេះ ដើម្បី​ជួយ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល ។​

​ព្រះអង្គ​ក៏​បាន សូម​ឧទ្ទិស​ឱ្យ​ពិធី “​រុក្ខ​ទិវា​” នេះ ស្ថិតក្នុង​បេះដូង​របស់​ប្រជាជន កម្ពុជា គ្រប់ៗ​រូប និង​ក្លាយជា​ប្រពៃណី​នៃ​ការរួម​សាមគ្គី​គ្នា​ដាំ​ដើមឈើ​គ្រប់​ប្រភេទ និង​ការថែរក្សា ការពារ និង​អភិវឌ្ឍ​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​ដែល​ជា​មរតក​ជាតិ​របស់ យើង​ឱ្យ​បាន​គង់ វង្ស​រហូត​ត​ទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល