ទាន់ហេតុការណ៍
ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​
0

​ប្រជាពលរដ្ឋ ត្រូវ​ជឿទុកចិត្ត​លើ​ការខិតខំ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ពិតប្រាកដ​ជូន​បងប្អូន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ អ្វី​ដែល​ជា​សំណូមពរ ជា​បញ្ហា​ប្រឈម​ទុក្ខ​កង្វល់ និង​តម្រូវការ​ពិតប្រាកដ ជាក់ស្ដែង របស់​ប្រជាពលរដ្ឋ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន​សែន តែង​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​រដ្ឋបាល​ខេត្ត ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវតែ​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

​មានប្រសាសន៍​ក្នុង​ដំណើរ​ចុះ​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ ដែល​មាន​ការពាក់ព័ន្ធ​បញ្ហាដីធ្លី ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច នៅក្នុង​ឃុំ​មួយចំនួន ក្នុង​ស្រុក​ឈូក ខេត្ត​កំពត នៅ​សាលាឃុំ​ត្រពាំង​ភ្លាំង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា​ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា រាល់​ដំណោះស្រាយ ដែល​ប្រជាពលរដ្ឋ ជួប​បញ្ហា​ប្រឈម សំណូមពរ ទុក្ខលំបាក​និង​តម្រូវការ​ពិតប្រាកដ​គឺ​អាជ្ញាធរខេត្ត ក្នុងនាម​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវតែ​មាន​កិច្ច​អន្តរាគមន៍ ជួយ​សម្របសម្រួល​ដោះស្រាយ​ទៅ​តាម​អ្វី​ជាក់ស្ដែង​ដោយ​អនុវត្ត តាម​គោលការណ៍​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​។​

​ជាក់ស្ដែង​ពាក់ព័ន្ធ​ដីធ្លី​ដែល​បងប្អូន​ប្រជាពលរដ្ឋ មាន​បញ្ហា​ប្រឈម ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ដែល​តែងតែ​មាន​ការតវ៉ា​កន្លងមក ក្នុង​នាម​រដ្ឋបាល​ខេត្ត ដែល​ជា​អាជ្ញាធរ​គ្រប់គ្រង​ផ្ទាល់ តែងតែ​ធ្វើ​ការដោះស្រាយ​ជូន​បងប្អូន ប៉ុន្តែ​ក៏​ត្រូវការ ធ្វើ​អង្កេត​វាយតម្លៃ​ស្ថិតិ​ឲ្យបាន​ពិតប្រាកដ ផ្អែក​តាម​លក្ខណៈ​ច្បាប់ ដើម្បី​ធ្វើ​សំណើ​ដាក់ជូន​រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់ជូន​។ ហើយ​ដើម្បី​ឱ្យ​ការដោះស្រាយ​នេះ​មាន​ភាពច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ក្រុម​ការងារ​រដ្ឋបាល​ខេត្ត ចុះ​មក​ដល់​ទីតាំង​និង​ជួប​ប្រជាពលរដ្ឋ ផ្ទាល់​នាពេលនេះ​គឺ​ទី​១​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ភូមិសាស្ត្រ ជាក់ស្ដែង និង​ទី​២ ចង់បាន​នូវ​សំណូមពរ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​ប្រឈម កន្លងមក តើ​នៅ​មាន​ចំណុច​ណា​ខ្លះ​ដែល​ត្រូវ​យកទៅ​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជឿ​ទុកចិត្ត​លើ​ការខិតខំ របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការដោះស្រាយ ជូន​បងប្អូន​។​

​ទោះបី​យ៉ាងណា​ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សូ ងួន ចូលរួម​ជាមួយ​ក្រុមការងា​រ​រដ្ឋបាល​ខេត្ត​បន្តធ្វើ​អង្កេត ស្ថិតិ​នូវ​បញ្ហា​ប្រឈម សំណូមពរ​តម្រូវការ របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ជាក់លាក់​ពិតប្រាកដ ដើម្បី​បាន​ជា​មូលដ្ឋាន​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​ទៀត​។​

​សូមបញ្ជាក់​ថា ជា​លទ្ធផល​តាម​ការធ្វើ​អង្កេត​អត្តសញ្ញាណ ដោយ​រដ្ឋបាល​ស្រុក​ឈូក ទៅ​លើ​ប្រជាពលរដ្ឋ​ចូល​កាន់កាប់​នៅលើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា​សូ ងួន មាន​ចំនួន​៩០ គ្រួសារ ក្នុងនោះ ក្រុមហ៊ុន​បាន​ទទួលស្គាល់​និង​ត្រៀម​បម្រុង​ដី​ចំនួន​៨០​ហិច​តា​កាត់ឈ្វៀ​ល ជូន​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​សល់​ពី​ការវាស់វែង​ជំនាន់​បទបញ្ជា​០១​របស់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេជោ ឆ្នាំ​២០១២ ស្មើ​នឹង​ចំនួន​៤០​គ្រួសារ ចំណែក​នៅសល់​ជាង​៥០​គ្រួសារ​ទៀត អភិបាលខេត្ត បាន​ឲ្យ​ក្រុមហ៊ុនរក្សា​ពួកគាត់ នៅលើ​ដី​នោះ​ដដែល​សិន​។

​ចំណែក​បញ្ហា​ប្រឈម​ដីធ្លី​នៅ​តំបន់​ដទៃ​ទៀត អភិបាលខេត្ត​សម្រេច​ឲ្យ​ក្រុម​ការងារបន្ត​ចុះ​អង្កេត វាយតម្លៃ​ជាក់ស្ដែង​ឲ្យបាន​ជាក់លាក់​ផងដែរ ដើម្បី​រដ្ឋបាល​ខេត្ត​បាន​ជា​មូលដ្ឋាន​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល