ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សម្អាតផ្ទះ និង​សម្អាត​បឹង ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សម្អាតផ្ទះ និង​សម្អាត​បឹង ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សម្របសម្រួល​ជំរុញ អនុវត្ត និង​ត្រួតពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្មី ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សម្អាតផ្ទះ និង​សម្អាត​បឹង ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ឱ្យខាងតែបាន​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​ជំរុញ អនុវត្ត និង​ត្រួតពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានបញ្ជាក់​ថា ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ការងារ​អាទិភាពរ​បស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដោយ​ត្រូវតែ​ឈាន​ដល់​ការ​បោសសម្អាត​គ្រឿងញៀន​នៅ​កម្ពុជា ពិសេស​ការដាក់ចេញ​នូវ​បទបញ្ជា​ម៉ឺងម៉ាត់ ០១​បប «​សម្អាត​ចក​ចេញពី​បឹង​» របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​កត់សម្គាល់​ថា ស្ថានភាព​គ្រឿងញៀន​នៅ​កម្ពុជា មាន​ការវិវត្ត​ប្រែប្រួល​យ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ និង​ព្រួយបារម្ភ ដោយ​បរិមាណ​គ្រឿងញៀន ដែល​សមត្ថកិច្ច បង្ក្រាបបាន មាន​ចំនួន​កាន់តែ​ច្រើន​ជា​រៀងរាល់ឆ្នាំ​, ការកែច្នៃ ផលិត​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ក៏​ត្រូវបាន​រកឃើញ និង​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​, ប្រភេទ​គ្រឿងញៀន ដែល​បាន​កែច្នៃ​ផលិត និង​ប្រើប្រាស់​ភាគច្រើន​ជា​ប្រភេទ ICE មិនមែន​ប្រភេទ​គ្រាប់​ដូច​មុន​, ការថយចុះ​នូវ​វត្ត​មាន​ប្រភេទ​គ្រាប់ និង​កើនឡើង​នូវ​វត្តមាន​ប្រភេទ ICE ដែល​កាន់តែ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ប្រើប្រាស់​។​

​ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍​លើកឡើងថា រាជរដ្ឋាភិបាល អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ដាក់ចេញ​នូវ​បទបញ្ជា​គោលការណ៍​ណែនាំ​និង​ផែនការ​នានា​សំដៅ​ធ្វើឱ្យ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យមាន​ប្រសិទ្ធភាព ក្នុងនោះ​រួមមាន ៖ ផែនការ​ជាតិ​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​, គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​, សេចក្ដីណែនាំ​ស្តីពី​ការរៀបចំ​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​ថ្នាក់​រាជធានី ខេត្ត ដល់​ខណ្ឌ ក្រុង​/​ស្រុក និង​សង្កាត់​/​ឃុំ​, បទបញ្ជា​លេខ ០១​បប ចុះ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​សេចក្តីព្រាង​គោលនយោបាយ​ភូមិ ឃុំ ស គ្មាន​គ្រឿងញៀន​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ នូវ​ខ្លឹមសារ​បទបញ្ជា​លេខ​០១ បប ចុះ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តី​ពី​ការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅតាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ជាមួយគ្នានេះ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព គឺ​គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ ស្រប​តាម​ទិស​ស្លោក ៣​កុំ ១​រាយការណ៍ គឺ​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​បន្ធូរបន្ថយ និង​ត្រូវ​រាយការណ៍​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​បន្ថែម​ឱ្យ​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​សហការ​ជាមួយ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​រៀបចំ​កា​រ​ផ្សព្វផ្សាយ អប់រំ និង​បណ្តុះបណ្តាល​ជន​បង្គោល​នៅក្នុង​អង្គភាព​របស់​ខ្លួន សំដៅ​ឱ្យ​គ្រប់​មន្ត្រី​ទាំងអស់ ទាំង​ស៊ីវិល នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ បាន​យល់ដឹង​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ដើម្បី​ការពារ​ទាំង​ខ្លួនឯង និង​សមាជិក​ក្រុម​គ្រួសារ​ពី​អន្ទាក់​នៃ​គ្រឿងញៀន និង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​នៅ​តាម​គោលដៅ​កម្សាន្ត​នានា​ដែល​ជាទី​ពេញ​និយម​របស់​យុវវ័យ ដូចជា​៖ នៅ​តាម​ផ្សារ​ទំនើប ក្លឹប​កម្សាន្ត KTV និង​រោងភាពយន្ត​ជាប់​ប្រចាំ ដើម្បី​បញ្ជ្រាប​នូវ​ការយល់ដឹង​អំពី​ឥទ្ធិពល​អវិជ្ជមាន​ពី​ការប្រើប្រាស់​គ្រឿងញៀន​៕

​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល