ទាន់ហេតុការណ៍
ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​
0

ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់

ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​លើ​ក​ទី​៤ នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ង៉ូវ បូរី​ណា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្ដម សុខ ចាន់​ភក្ដី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ឯកឧត្ដម​បណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឯកឧត្ដម លឹម សុគន្ថា អគ្គ​ព្រះរាជអាជ្ញារង នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ

​ឯកឧត្តម ហ្សា​ហ៊ី​រ៊ូ​ដ​ឌី​ន បា​បារ ថា​ហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃ​សារ​ធា​រណ​រដ្ឋ​អុីស្លាម​ប៉ាគី​ស្ថាន ប្រចាំ​កម្ពុជា លោកជំទាវ អ៊ុល​គូ កូកា​អេ​ហ្វេ ULKU KOCAEFE ឯកអគ្គរដ្ឋទូត នៃ​សាធារណ​:​រដ្ឋ​តួ​គី​ប្រចាំ​កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន​វឌ្ឍន​:​ប្រូ​វើរី ព្រមទាំង​សិក្ខាកាម​សរុប​ចំនួន ៦៨៤ នាក់​។​

​ថ្លែង​ក្នុង​ឱកាស​បិទ​វគ្ក​បណ្តុះបណ្ដាល ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា ធម្មនុញ្ញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អ្នកសារព័ត៌មាន​យក​ទៅ​អនុវត្តន៍ ហើយក៏​ជា​អាវ​ក្រោះ​យ៉ាងសំខាន់​ក្នុង​ការការពារ​ខ្លួន​យើង ហើយ​សម្រាប់​ជា​គុណ​តម្លៃ​រួម​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​។ អ្នកសារព័ត៌មាន​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ប្រភព​ព័ត៌មាន​ច្បាស់លាស់ បើ​ការសរសេរ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នោះ​ទេ គឺជា​ការទទួលខុសត្រូវ​របស់​យើង​ទាំងស្រុង​ទៅលើ​ព័ត៌មាន​ដែល​ខ្លួន​បាន​ផ្សាយ ហើយក៏​ជា​ការខុស​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ​សារព័ត៌មាន​ផងដែរ​។​

​ឯកឧត្ដម បាន​បន្ដទៀតថា វគ្គ​បណ្តុះបណ្តាល​ស្តីពី​«​មូលដ្ឋានគ្រឹះ​គ្រប់គ្រង​ព័ត៌មាន​បែប​ឌីជីថល​» គឺ​បាន​លើក​យក​នូវ​មាតិកា​មេរៀន​ដ៏​មាន​សារៈសំខាន់ សម្រាប់​អ្នកសារព័ត៌មាន​ត្រូវ​ចាប់​យក​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ខ្លួន និង​អង្គភាព​។

​គួ​រំលឹក​ផង​ដែរ​ថា មាតិកា​មេរៀន ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​លេីក​ទី​៤ នា​ឱកាស​នេះ មានដូចជា ទី​១ សណ្ដាប់ធ្នាប់​ព័ត៌មាន​បែប​ឌីជីថល ជា​ការផ្ដល់​កិត្តិយស​បង្ហាត់បង្ហាញ​ដោយ​ផ្ទាល់​ពី ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ទី​២ របៀប​សរសេរ​អត្ថបទ​ព័ត៌មាន និង​មាតិកា ដែល​បង្ហាត់បង្ហាញ​ដោយ ឯកឧត្ដម​បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន ទី​៣ របៀប​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល បង្ហាត់បង្ហាញ​ដោយ Mr. Jatoi Zafar Ali ជនជាតិ​ប៉ា​គី​ស្ថាន ទី​៤ ស្វែង​យល់​ពាក្យ​គន្លឹះ​ក្នុង​វិស័យ​បរិស្ថាន ធ្វើ​បទ​បង្ហាញ​ដោយ លោកជំទាវ មាស ច័ន្ទ​ធីតា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ទី​៥ ស្វែងយល់​ពី​ក្របខ័ណ្ឌ​ច្បាប់លេី​វិស័យ​ព័ត៌មាន និង​តុលាការ បង្ហាត់បង្ហាញ​ដោយ ឯកឧត្ដម លឹម សុគន្ថា អគ្គ​ព្រះរាជអាជ្ញារង នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ ។ នេះ​បេីតា​មការ​អាន​របាយការ​ណ៍​របស់ លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ គោរព​ជូន ឯកឧត្តម លោកជំទាវ គណៈអធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ​។

​គូសបញ្ជាក់​ផងដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​ពិសេស​លេីក​ទី​៤​នេះ គឺជា​គំនិត​ផ្តួចផ្ដេីម និង​រួម​គ្នា​សហកា​រៀបចំ​ដោយ សមាគម​សារព័ត៌មាន​ចំនួន​០៥ ក្នុងនោះ​មាន សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សមាគម​សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ សមាគម​សម្ពន្ធ​សារព័ត៌មាន​គេហទំព័រ​កម្ពុជា សមាគម​អ្នកសារព័ត៌មាន​យុវជន និង​សមាគម​អ្នកសារព័ត៌មាន​មាគ៌ា​សន្ដិភាព ដែល​មាន​ការគាំទ្រ​ពី​ក្រសួង​ព័ត៌មាន និង​ក្រសួង​បរិស្ថាន ព្រមទាំង​មាន​ការចូលរួម​ឧបត្ថម្ភរ​ធំ​ដោយ​ក្រុមហ៊ុន VATTANAC BREWERY ។

​ក្នុងឱកាស​ស​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ប្រគល់​ជូន​ប័ណ្ណសរសើរ និង​ពាន​សរសើរ​គំរូ ព្រមទាំង​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ជូន​សិក្ខាកាម​ដែល​បាន​ចួលរួម​វគ្គ​បណ្តុះបណ្តា​លស​រុបចំនួន​៦៨៤​នាក់​ផង​ដែរ​។​

​មុន​នឹង​បិទ​បញ្ចប់​កម្មវិធី គណៈអធិបតី និង​សិក្ខាកាម ប្រមាណ​ជាង ៧០០​នាក់ បាន​ប្តេជ្ញា និង​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គម្រោង​ប្រវត្ដិសាស្ត្រ «​ព្រែកជីក​ហ្វូណន​តេជោ​» និង​កិច្ចសហប្រតិបត្ដិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​CLV DTA ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល