ទាន់ហេតុការណ៍
ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​
0

លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​

លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ អភិបាល​ស្រុក​កោះធំ លោក ឆែ វណ្ណឌី ត្រូវបាន​ប្រជាពលរដ្ឋ​ចោទថា បាន​ធ្វើ​របាយការណ៍​ភូតកុហក ឯកឩត្តម គួច ចំរើន អភិបាលខេត្ត​កណ្តាល ពាក់ព័ន្ធ​វិវាទ​ទំនាស់​រឿង​ចូល​បំពាន​កាន់កាប់​តូប​លក់ដូរ​នៅក្នុង​ផ្សារ​កោះធំ ។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៅក្នុង​ការិយាល័យ​អន្តរ​វិស័យ​ខេត្ត​កណ្តាល ។ មន្ត្រី​រូប​នោះ​បាន​និយាយថា ក្រោយ​ពេល​ម្ចាស់​បណ្តឹង​ឈ្មោះ កើត ភូ និង​ឈ្មោះ អុឹម អូន បាន​ដាក់ពាក្យ​ប្តឹង​សុំ​អន្តរាគមន៍​មក​ដល់​សាលាខេត្ត ឯកឩត្តម គួច ចំរើន អភិបាលខេត្ត​កណ្តាល​បាន​ចាត់​អោយ​អភិបាល​ស្រុក​កោះ​ធំ​ដោះស្រាយ​រួច​រាយការណ៍​មក​ខេត្ត​វិញ ។ ប៉ុន្តែ​បើ​យោង​តាម​ភាគី​សាមី​ដើមបណ្តឹង​បានអោយដឹងថា ពួកគាត់​មិន​ទាន់​ទទួលបាន​ការកោះអញ្ជើញ​ទៅ​ដោះស្រាយ​នៅឡើយ​តាំងពី​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​សាលាខេត្ត​កណ្តាល​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ មក​ម្លេះ ខណៈ​ដែល​អភិបាល​ស្រុក​កោះធំ លោក ឆែ វណ្ណឌី បាន​ធ្វើ​របាយការណ៍​ដាក់​ទៅ​សាលាខេត្ត​រាយការណ៍​ជូន​ឯកឩត្តម​អភិបាលខេត្តថា រដ្ឋបាល​ស្រុក​បាន​កោះអញ្ជើញ​គូភាគី​ជួប​គ្នា​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​រួច​ហើយ​នោះ ។​

​យោងតាម​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​របស់​ឈ្មោះ កើត ភូ និង​ឈ្មោះ អុឹម អូន បាន​និយាយថា ទីតាំង​តូប​លក់ដូរ​ដែល​ត្រូវ ឈ្មោះ កែវ កុសល និង​ឈ្មោះ សម្រស់ កំពុង​លក់ដូរ​សព្វថ្ងៃ គឺជា​តូប​លក់់ដូរ​របស់​ពួកគាត់​ទេ ។ ឈ្មោះ កែវ កុសល និង​ឈ្មោះ សម្រស់ បាន​រំលោភ​បំពាន​ចូល​លក់ដូរ​នៅ​ទីតាំង​នេះ ខណៈពេល​ដែល​ក្រុមគ្រួសារ​គាត់ មានធុរៈ​ផ្អាក​លក់ដូរ​មួយរយៈ​ខ្លី ដោយសារ​ឈ្មោះ កើត ភូ មាន​ជម្ងឺ​ជា​ទម្ងន់ ហើយ​ត្រូវ​ប្រពន្ធ​កូន​នាំយកទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ក្រោយពី​បញ្ជប់​ជម្ងឺ​កូវី​ដ​-១៩ ។​

​ឈ្មោះ កើត ភូ និង​ឈ្មោះ អុឹម អូន បានបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៩ (​កូវី​ដ​- ១៩) បាន​ឆ្លង​ចូល​ក្នុងប្រទេស​កម្ពុជា អាជ្ញាធរ​បាន​អោយ​អាជីវករ​ក្នុង​ផ្សារ​កោះធំ ព្រមទាំង​ពួកគាត់​ចេញ​មក​លក់ដូរ​ខាងក្រៅ​ផ្សារ​នៅតាម​ចញ្ចើមផ្លូវ​មុខ​ផ្សារ ។ លុះ​ក្រោយ​បញ្ចប់​កូវី​ដ​-១៩ ក្នុង​ឆ្នាំ​២០២០ គណៈកម្មការ​ផ្សារ​បាន​កែលម្អ ផ្សារ​ឆ័ត្រ​កន្លែង​ចំណត​ឡាន​ម៉ូតូ ដោយ​ធ្វើ​ដំបូល​តាមរយៈ​បង់​វិភាគទាន ក្នុង​នោះ​ពួកគាត់​បាន​ចូលរួម​បង់ប្រាក់​ចំនួន​៣០០​ដុល្លារ​ផង​ដែរ ។ គណៈកម្មការ​ផ្សារ​ក៏​បាន​បែងចែក​ទីតាំង​តូប​អោយ​ខ្ញុំបាទ​នាង​ខ្ញុំ​នៅ​ទីតាំង​ដែល​ឈ្មោះ កែវ កុសល និង​ឈ្មោះ សម្រស់ កំពុង​លក់​សព្វថ្ងៃ​។ ហើយ​ការ​បែងចែក​ទីតាំង​តូប​អោយ​ពួកគាត់ អាជីវករ​ក្នុង​ផ្សារ​កោះ​ធំ​សុទ្ធតែ​បាន​ដឹងលឺ​ទាំងអស់គ្នា ។ បន្ទាប់ពី​ក្រុម​គ្រួសារ​ត្រលប់​មក​ពី​ប្រទេស​វៀតណាម​វិញ ស្រាប់តែ​ឃើញ​ឈ្មោះ កែវ កុសល និង​ឈ្មោះ សម្រស់ បាន​រំលោភ​បំពាន​ចូល​លក់ដូរ​ក្នុង​ទីតាំង​តូប​របស់​គាត់ ខណៈ​ដែល​ពួកគាត់​មិន​បាន​លក់ដូរ​មួយរយៈ​ខ្លី​សោះ ។ ក្រោយមក​គាត់​ក៏​បាន​ប្រាប់​ទៅ​ឈ្មោះ​អាជីវករ​ទាំង​ពីរ​ខាងលើ អោយ​ចេញ​ពី​ទីតាំង​លក់ដូរ​របស់គាត់ ប៉ុន្តែ​ទោះជា​ប្រាប់​យ៉ាងណាក៏ដោយ ក៏​អ្នក​ទាំង​ពីរ​មិន​ព្រម​ចេញ​រហូត​ធ្វើអោយ​រូប​គាត់​ពី​នាក់​ប្តី​ប្រពន្ធ​មាន​ការ​ទាល់ច្រក​ដោយ​មិន​មាន​កន្លែង​លក់ដូរ ទើប​សម្រេចចិត្ត​ធ្វើ រ៉ឺម៉ក​ម៉ូតូ​ដឹកជញ្ជូន​ទំនិញ​ទៅ​ដាក់​ទីតាំង​លក់​នៅលើ​ចិញ្ចើម​ផ្លូវ​ខាងមុខ​តូប​របស់​ខ្លួន ទាំង​បង្ខំចិត្ត ។ បន្ទាប់​មក​ពួកគាត់​ក៏​បាន​ដាក់ពាក្យ​ប្តឹង​សុំ​អោយ​អាជ្ញាធរ​ស្រុក​កោះ​ធំ​ជួយ​ដោះស្រាយ​ដេញ​ឈ្មោះ កែវ កុសល និង​ឈ្មោះ សម្រស់ អោយ​ឈប់​លក់ដូរ​នៅ​ទីតាំង​តូប​របស់​គាត់ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ហាក់​គេចវេស​មិន​ដោះស្រាយ ចេះ​តែ​រុញ​ដាក់​គ្នា​ម្តង​អោយ​គាត់​ទៅ​ជួប​អ្នក​នេះ អ្នកនោះ ហើយ​មិន​ត្រឹម មិន​ដោះស្រាយ​នោះទេ ថែម​ទាំង​មក​ដេញ​ឈប់​អោយ​គាត់​លក់​នៅ​ចិញ្ចើម​ផ្លូវ​ខាងមុខ​តូប​របស់​គាត់ ដោយ​ក្រោមលេស​រៀបចំ​សណ្តាប់ធ្នាប់ ។ ពីព្រោះ​បើ​គាត់​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីមុខ​តូប​គាត់ គឺ​បាំង​មុខ​អ្នក​រំលោភ​បំពាន​កាន់កាប់​យក​តូប​ពួក​គាត់​នេះ​ឯង ។​

​ឈ្មោះ កើត ភូ និង​ឈ្មោះ អ៉ឹម អូន បាន​បន្ត​អោយដឹងទៀតថា ចំពោះ​ការកាន់កាប់​តូប​លក់ដូរ​របស់​តាំងពី​យូរ​មក ក្រុម​អាជីវករ​លក់ដូ​រ​នៅក្នុង​ផ្សារ​កោះធំ​ក៏​បានដឹង​ដែរ ហើយ​ក្រុម​អាជីវករ​មួយចំនួន​ក៏​បាន​នាំគ្នា ផ្តិតមេដៃ​ធ្វើជា​សាក្សី​ស្នើសុំ​អោយ លោក​អភិបាលខេត្ត​កណ្តាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​ផ្តល់​យុត្តិធម៌​អោយ​គាត់​ទៀត​ផង ។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​អ្នកលក់ដូរ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើនេះ «​លោក ឆែ វណ្ណឌី អភិបាល​ស្រុក​កោះធំ បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ នេះ​ថា រឿង​លក់​នៅលើ​ថ្នល់ជាតិ គាត់​ធ្លាប់​មាន​ក្រដាស់​កិច្ចសន្យា​លក់ដូរ​ប៉ុន​បាតដៃ​ពី​ផ្សារ​មុន​លោក​មក​កាន់​តំណែង​ទៀត សុំ​លក់ដូរ ។ លោក​ថា​ក្រោយពី​អនុវត្តន៍​តាម​អនុសាសន៍​របស់​ឯកឧត្តម​អភិបាលខេត្ត​កណ្តាល ឱ្យ​លោក​រៀបចំ​សណ្តាប់ធ្នាប់ លោក​ក៏​បាន​ធ្វើ​ការរៀបចំ ឱ្យ​មាន​របៀបរៀបរយ​នៅ​ផ្សារ​កោះធំ​វិញ និង​ហាម​លក់ដូរ​នៅលើ​ថ្នល់ អី​ផ្សេងៗ​ទាំងអស់ ងាយស្រួល​ក្នុង​ការ​ចរាចរណ៍​ម៉ូតូ ក៏ដូចជា​ងាយស្រួល​ក្នុងការ​ប្រមូល​យក​សំរាម​យឺតយ៉ាវ ហើយ​អ្នក​ប្រមូល​សំរាម​ពិបាក​ចូល​យក ចឹងក៏​លោក​រៀបចំ​សណ្តា​ប់​ធ្នាប់​តែម្តងទៅ គឺ​លោក​រៀបចំ​ទាំងអស់​ទាំង​អ្នកលក់ដូរ​នៅ​លើ​ថ្នល់ជាតិ​លេខ​២១​អី​នឹង ។ ហើយ​គាត់​ក៏​យក​ក្រដាស​ប៉ុន​បាតដៃ និង​ថា​ជា​លិខិត​អនុញាតិ​ឱ្យ​មាន​ការលក់ដូរ ។ មិន​មាន​អ្នកណា​អនុញាតិ​ឱ្យ​លក់ដូរ​នៅ​លើ​ផ្លូវជាតិ​នោះទេ ។ លោក​ក៏​បាន​បកស្រាយ​ទៅជូន​ឯកឧត្តម​អភិបាលខេត្ត​កណ្តាល មាន​កត់ត្រា និង​រូបភាព​រួចរាល់​ហើយ​ដែរ និង​មាន​ឯកសារ​ធ្វើ​កិច្ចសន្យា​ចំនួន​៣​ដង​តម្កល់ទុក​នៅ​សាលាស្រុក​ថែមទៀត​ផង​។ »

​ការលើកឡើង​របស់ លោក​អភិបាល​ស្រុក​កោះធំ​រូបនេះ បានធ្វើអោយ​សាមី​ដើម​បណ្តឹងសុំ​អន្តរាគមន៍ និង​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​កោះ​ធំ​កាន់តែ​ហួសចិត្ត​យ៉ាង​ខ្លាំង ខណៈ​ពួកគាត់​បាន​ទទួលស្គាល់​ថា ការរៀបចំ​សណ្តាប់ធ្នាប់​របស់​អាជ្ញាធ​រ​គឺ​ពិតជា​ត្រឹមត្រូវ ពួកគាត់​គាំទ្រ ។ ប៉ុន្តែ​អ្វី​ដែល​ពួកគាត់​ហួសចិត្ត​នោះ គឺ​ការដឹកនាំ​មិន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ការដឹកនាំ​ហាក់​មាន​ទំនោ​បក្សពួកនិយម ពីព្រោះ​ពួកគាត់​ដឹងថា អាជីវករ​ពីរ​នាក់​ដែល​រំលោភ​ចូល​កាន់កាប់​លក់ដូរ​ទីតាំង​តូប​របស់​គាត់​នោះ គឺ​បាន​ជួល​ទីតាំង​តូប​របស់​ឈ្មោះ វួ​ចលី និង​ឈ្មោះ សា​រ៉ា​ឌី ដែល​មាន​ខ្សែ​ជា​អភិបាលរង​ស្រុក​កោះធំ និង​ម្នាក់​ទៀត​មាន​ខ្សែ​ជា​មេបញ្ជាការរង​ប៉េអឹម​ក្រុង​តាខ្មៅ ។ ពីព្រោះ​តូប​របស់​ឈ្មោះ វួ​ចលី និង​ឈ្មោះ សា​រ៉ា​ឌី នៅ​ខាងក្នុង​ផ្សារ​ឯណោះ​ទេ បែរជា​មក​ដាក់​តាំង​លក់​ទំនិញ​នៅ​ក្នុង​តូប​របស់​ប្តី​ប្រពន្ធ​ឈ្មោះ កើត ភូ និង​ឈ្មោះ អ៉ឹម អូន ទៅវិញ ។ ទោះជា​យ៉ាងនេះក្តី ប្រជាពលរដ្ឋ​នៅតែ​ទទូច​ស្នើសុំ ឯកឩត្តម គួច ចំរើន​អភិបាល​ខេត្ត​កណ្តាល​មេត្តា​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង​។​

អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ ពី​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មក​ប្រជាពលរដ្ឋ​វិញ ឬ​រាយការណ៍​ជួន​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​អោយ​លោក​បាន​ជ្រាប​នៅ​រាល់​បញ្ហា អសកម្ម​ផ្សេងៗ​មួយចំនួន​! ឬ​រិះគន់​ក្នុងន័យ​ស្ថាបនា​តែប៉ុណ្ណោះ ។​

​អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច ស្ថាប័ន ណាមួយ​ឡើយ​។ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពីស​ម៉ី​ខ្លួន​ពាក់ព័ន្ធ បើ​មាន​ប្រតិកម្ម​ណាមួយ​នោះ ។ ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល