ទាន់ហេតុការណ៍
ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​
0

ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..!

ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នកសារព័ត៌មាន​អោយ​ដឹងថា ល្បែងស៊ីសង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ឆ្នោត​ឡូតូ ការ៉េ​ប្រាំបី​(8888) ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​ឱ្យ​ភ្ញៀវ​ចូល​លេង យ៉ាង​សប្បាយ គ្មាន​ខ្លាច​ញញើត​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច អី​សោះ​ឡើយ​។​

​ពេល​បាន​ដឹង​ដំណឹង​នេះ​ហើយ នៅ​ថ្ងែ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤ អ្នកសារព័ត៌មាន បាន​ចុះ​ដល់ ភូមិសាស្ត្រ​ដែល​ពលរដ្ឋ ផ្តល់ដំណឹង បាន​ប្រទះឃើញ​ពិតប្រាកដ​មែន និង​បាន​ថត​ផ្តិត​យក​រូបភាព ដើម្បី​ធ្វើ​ការចុះផ្សាយ ជូន​ដល់​ថ្នាក់​ដឹកនាំ​ឱ្យ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​។

​ពលរដ្ឋ ដែល​មិន​សប្បាយចិត្ត និង​ល្បែងស៊ីសង សំណូមពរ ដល់​លោក​សេង គន្ធ អភិបាល​នៃ​គណៈ​ភិបាល ខណ្ឌ​មា​ប​ជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​លោក វរសេនីយ៍ឯក អ៊ុក បូ​នី​ន អធិការ​នគរបាល​ខ័ណ្ឌ​មានជ័​យ មេត្តា​ចាត់ កម្លាំង​ជំនាញ​ក្រោម​ឱវាទ ចុះ​ពិនិត្យ ស្រាវជ្រាវ ទៅ​លើ​ទីតាំង​ខាងលើ​នេះ​ផង​ទាន ដើម្បី​រក្សា​នូវ សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ​ផង និង​ឱ្យស្រប​ទៅ​នឹង​ពាក្យស្លោក ភូមិ​ឃុំ​មាន​សុវត្ថិភាព គ្មាន​អំពើ​លួច ឆក់ ប្លន់ និង​ករណី​ផ្សេងៗ ដែល​ប្រមុខ​រាជរដ្ឋាភិបាល ដាក់ជូន​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត ។​

​ជា​ពិសេស​ពិនិត្យ​មើល​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន តើ​គាត់​កំពង់​ធ្វើ​អ្វី​ដែរ បានជា​បណ្តើត​បណ្តោយ អោយ​មាន​ល្បែងស៊ីសង កើតមាន​ក្នុង​តំបន់​ដែល​គាត់​គ្រប់គ្រង​បាន​យ៉ាង​ដូច្នេះ​?​។

​សូម​រំលឹក​ថា​: កាលពី​ថ្ងៃ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាលទាំង​២៥ ខេត្ត​/​ក្រុង​/​រាជធានី​, តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​តាម​អន​ឡាញ​គ្រប់​ប្រភេទ និង​កន្លែង​ចែកចាយ នូវ​ប្រភេទ​ថ្នាំ ដែល​មាន​សារធាតុ​ញៀន ខុសច្បាប់​គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង​។​

​សូមបញ្ជាក់​ថា ទីតាំង​ល្បែងស៊ីសង​ខាងលើ កន្លងមក​ធ្លាប់​ព្រួត​វាយ អ្នកសារព័ត៌មាន ម្តង​រួចមកហើយ​។​

​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ គ្រាន់តែ​ជា​ព្រាប​នាំសារ ពី​ប្រជាពលរដ្ឋ ជូន​ថ្នាក់ដឹកនាំ និង​ការអភិវឌ្ឍន៍ របស់​ថ្នាក់​ដឹកនាំ​ឱ្យ​ប្រជាព​រដ្ឋ​បាន​ដឹង​តែប៉ុណ្ណោះ​។​ធ្វើ​ការផ្សាយ​ទៅតាម​វិជ្ជាជីវៈ​អ្នក​សារពត៌មាន គឺ​រិះគន់​ក្នុងន័យ​ស្ថាបនា មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ​។

​ជំវិញ​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ​រង់ចាំ​ទទួល​ការបកស្រាយ បំភ្លឺ​ពី ម្ចាស់​ទីតាំង និង​ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ ។​សូម​អគុណ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល