ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រយៈពេល​០៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជាមួយ​សមត្ថកិច្ច​ចម្រុះ ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ យ៉ាងច្រើន​កុះករ មក​លេង​កម្សាន្ត​ក្នុង​កម្មវិធី “​សង្ក្រាន្ត​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោម​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ប្រកប​ដោយ​ស្នាមញញឹម និង​មាន​មោទនភាព បើទោះបី ជា​កម្លាំង​ម្នាក់ៗ មិន​បាន​ទៅ​ចូលរួម​ជួបជុំ​គ្រួសារ ដូច​គេឯង​ក៏ដោយ​។​

​ព្រម​ជាមួយគ្នានេះ គេ​ក៏​បាន​ឃើញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់ លើ​កម្លាំង​ក្រោម​ឱវាទ ដើម្បី​ធានាឲ្យបាន​នូវ​ប្រសិទ្ធិភាព​ការងា​រ ឲ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​សម្រេច​ជោគជ័យ តាម​ផែនការ ស​ក្តឹស​ម​ជា​មេបញ្ជាការ​ដ៏​ម៉ត់ចត់ និង​មាន​ការយកចិត្តទុកដាក់​ខ្ពស់ ដែល​តែងតែ​គិតគូ​ដល់​កូនចៅ ជាក់ស្តែង​នៅ​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​មកដល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ កងកម្លាំង​ដោយ​ភ្ជាប់​ជាមួយ​អំណោយ​គ្រប់គ្នា រួមមាន ទឹកក្រូច​ដប​, អាវយឺត​បោះពុម្ព​ឡូកូ​អាវុធហត្ថ​, ទឹកដោះគោ​បឺត ទឹក​សុទ្ធ និង​បាន ជប់លៀង​ជូន​កងកម្លាំង ដើម្បី​លើកទឹកចិត្ត ក្នុង​ការលះបង់​ពេលវេលា​ផ្ទាល់ខ្លួន ពេលវេលា​គ្រួសារ មក​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល