ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

ស្ពាន​មេគង្គ​ក្រចេះ បាន​ដំឡើង​ធ្នឹម​ទាំងអស់​ហើយ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល​

ស្ពាន​មេគង្គ​ក្រចេះ បាន​ដំឡើង​ធ្នឹម​ទាំងអស់​ហើយ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​៖​បើ​គិត​ត្រឹម​ដើម​ខែ​ឧសភា ឆ្នាំ​២០២៥​នេះ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ សម្រេច​លទ្ធផល ៩៤,១០% ខណៈ​ដែល​គម្រោង​ទាំងមូល​រួមមាន​៖ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​ប្រវែង ១៧៦១​ម៉ែត្រ​, ផ្លូវ​មេ​ត​ភ្ជាប់​មាន​ប្រវែង​សរុប​១៥,៤៩០ គ​.​ម (​ផ្លូវ​មេ​ត​ភ្ជាប់​ត្រើយ​ខាងកើត​ប្រវែង ៧,៦៨៤​គ​.​ម និង​ត្រើយ​ខាង​លិច​ប្រវែង ៧,៨០៦​គ​.​ម​) និង​ផ្លូវ​ខ្នែង​មាន​ចំនួន​៤​ខ្សែ ប្រវែង​សរុប ១៦,២០៨ គ​.​ម សម្រេច​លទ្ធផល ៦៩,៩១%​។ បើ​គ្មាន​ការប្រែប្រួល​ទេ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ អាច​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​បណ្តោះអាសន្ន នៅ​កំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៥​ខាងមុខនេះ​។​

​ជា​ការពិត​ណាស់ ផ្លូវ ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​អាទិភាព​គន្លឹះ​ទី​២ ក្នុងចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​ក្នុង​កិច្ចការ​អាទិភាព​ទី​២ នៃ​បញ្ច​កោណ​ទី​២ គឺ​ការលើកកម្ពស់​ការតភ្ជាប់ និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹកជញ្ជូន​។​

​គម្រោង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ គឺជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង និង​ជា​ក្តីសង្ឃឹម​រវាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងកើត និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ត្រើយ​ខាងលិច ទាំង​ការតភ្ជាប់​តំបន់​ដាច់ស្រយាល​នៅ​ភូមិភាគ​ឦសាន​មក​កាន់​ទី​ប្រជំជន​។​

​គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​ជាតិ​លេខ ៦០B ត​ភ្ជាប់​ពី​ខេត្ត​ក្រចេះ ទៅ​ខេត្ត​កំពង់ធំ ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ផ្លូវជាតិ​សំខាន់ៗ ដូចជា​ត្រើយ​ខាងលិច​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ ត្រង់​ផ្លូវបំបែក​កំពង់ថ្ម កំពង់ធំ ឆ្ពោះទៅ​កាន់​ខេត្ត​សៀមរាប និង​ត​ភ្ជាប់​តាមរយៈ​ផ្លូវ​ខេត្ត​លេខ​២៧៩ ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ចាម ចំណែកឯ​ត្រើយ​ខាងកើត​វិញ​នោះ គឺ​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៧ ឆ្ពោះទៅ​កាន់​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី និង​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៧៣ ដោយ​ឆ្លងកាត់​ស្រុក​ឆ្លូង ស្រុក​តំបែរ ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ រួច​ត​ភ្ជាប់​ទៅ​កាន់​ផ្លូវ​ជា​តិលេ​៧​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ចាម ឬ​ខេត្ត​ព្រៃវែង រួច​បន្ត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល