ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

​សមាគម​រាជសីហ៍​សាខា​ខេត្ត​ព្រះវិហារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក សួន រោន ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​កម្ពុជា​-​ថៃ នៅ​ព្រំដែន​តំបន់​មុំ​បី​

​សមាគម​រាជសីហ៍​សាខា​ខេត្ត​ព្រះវិហារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក សួន រោន ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​កម្ពុជា​-​ថៃ នៅ​ព្រំដែន​តំបន់​មុំ​បី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រះវិហារ ៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ ក្រោម​ការយកចិត្តទុកដាក់​និង​ចង្អុលបង្ហាញ​ពី ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ លោក ង៉ែត សុផល អនុប្រធាន​សមាគម​រាជសីហ៍​សាខា​ខេត្ត​ព្រះវិហារ តំណាង​លោក ឆេង សុខ​ម៉េង ប្រធានស្តីទី​សាខា អមដំណើរ​ដោយ លោកស្រី ចែ​ន ម៉ូ​នី​កា អនុប្រធាន​សាខា និង​សហការី បាន​ចូលរួម​រំលែក​ទុក្ខ និង គោរព​វិញ្ញាណក្ខន្ធ ព្រមទាំង នាំ​អំណោយ និង បច្ច័យ​មួយចំនួន​ចូលរួម​បុណ្យសព ព្រឹន្ទបាលឯក សួន រោន ដែល​បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៤៧​ឆ្នាំ ដោយ​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​កម្ពុជា​-​ថៃ នៅ​ព្រំដែន​តំបន់​មុំ​បី ស្ថិតក្នុង​ខេត្ត​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ។

​ការបាត់បង់​ព្រឹន្ទបាលឯក សួន រោន ជា​ការបាត់បង់​នូវ​កូនប្រុស បងប្រុស ប្អូនប្រុស​ជា​ទីស្រឡាញ់ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​ចំពោះ ក្រុមគ្រួសារ ហើយក៏​ជា​ការបាត់បង់​នូវ​យោធិន​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ ដែល​បាន​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត​បញ្ញា​ស្មារតី និង​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោក​បាន រួមចំណែក​យ៉ាង​សកម្ម នៅក្នុង​កិច្ចការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ដើម្បី​សេចក្តីសុខក្សេមក្សាន្ត របស់​ប្រជាជន​កម្ពុជា​នៃ​យើង​។​

​គណៈប្រតិភូ​សមាគម សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ ព្រឹន្ទបាលឯក សួន រោន សូម​ឱ្យ​ឆាប់​បាន​យោនយកកំណើត​កើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ក្រុមគ្រួសារ​នៃ​សព សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាគម​រាជ​សីហ៍ ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ប្រកប​ដោយ​សមានចិត្ត​ដ៏​ស្មោះសរ​នេះ​។ សូម​ជូនពរ​ថ្នាក់ដឹកនាំ និង​សមាជិក​ស​មាគ​រាជសីហ៍​ទាំងអស់ បាន​ប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល