ទាន់ហេតុការណ៍
ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​
0

ប្រជា​សហគមន៍​ជាង ៦០​នាក់ បាន​នាំគ្នា​កាន់​បណ្ដា​ធ្វើការ​តវ៉ា និង​ស្នើសុំ​សម្ដេច​តេជោ ហ៊ុន សែន ជួយសង្គ្រោះ​ដី​ព្រៃឈើ​សហគមន៍​អ្នកតា​ថ្ម​ព្រង់​

ប្រជា​សហគមន៍​ជាង ៦០​នាក់ បាន​នាំគ្នា​កាន់​បណ្ដា​ធ្វើការ​តវ៉ា និង​ស្នើសុំ​សម្ដេច​តេជោ ហ៊ុន សែន ជួយសង្គ្រោះ​ដី​ព្រៃឈើ​សហគមន៍​អ្នកតា​ថ្ម​ព្រង់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រះសីហនុ​÷ ដោយ​អស់ជំនឿ​ពីរ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​មិន​មាន​ដំណោះស្រាយ​ជូន​ខាង​សហគមន៍​នោះ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥ ប្រជា​សហគមន៍​ជាង ៦០​នាក់ តំណាងឲ្យ​ប្រជា​សហគមន៍ ៣៣៩​គ្រួសារ​បាន​នាំគ្នា​ធ្វើដំណើរ​ពី​ស្រុក​កំពង់សីលា​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​តវ៉ា​និង​ស្នើសុំ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​គតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជួយ​រក​យុត្តិធម៌ សុំ​ធ្វើ​មោឃៈ​បណ្ណកម្មសិទ្ធិ​ខុស​ច្បាប់ ដែល​ក្រុម​ជនខិលខូច​ធ្វើ​ប្លង់​ក្រូប​ពីលើ​ដី​ព្រៃឈើ​សហគមន៍​អ្នកតា​ថ្ម​ព្រង់​(​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​)​និង​គោរព​ស្នើសុំ​សម្ដេច​តេជោ ហ៊ុន សែន​  ជួយសង្គ្រោះ​ដី​ព្រៃឈើ​សហគមន៍​នេះ​ផង​។​

​ការតវ៉ា​នេះ​ធ្វើឡើង ក្រោយ​ពី​ដី​ព្រៃឈើ​សហគមន៍​អ្នកតា​ថ្ម​ព្រង់ ស្ថិតនៅក្នុង​ភូមិ​ថ្មី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ដ​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ ត្រូវបាន​អាជ្ញាធរ​ស្រុក​កំពង់​សិលា យក​គ្រឿងចក្រ​ទៅ​ធ្វើការ​ឈូសឆាយ​យក​ដី​ឱ្យទៅ​ក្រុមហ៊ុន​.​មី​.​នើ វ៉ា​.​អ៊ុន​វេ​សមុិន​.​ឯ​.​ក​.​ធ្វើ​ជា​ទីលាន​ចាក់សំរាម​បណ្ដោះអាសន្ន ខណៈដី​ព្រៃឈើ​សហគមន៍​អ្នកតា​ថ្ម​ព្រង់​នេះ ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល និង​អាច​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​កូនចៅ​ជំនាន់​ក្រោយ កំពុង​ប្រឈម​ការបាត់បង់​ទាំងស្រុង​។​

​លោក ឃុត ស៊ី​នឿន ប្រធាន​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ បាន​បង្កើតឡើង កាលពី​ឆ្នាំ​២០០០ រហូតមកដល់​២០០៩ ទទួលបាន​កិច្ច​ព្រមព្រៀង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលខេត្ត​ព្រះសីហនុ ប្រគល់​កិច្ចព្រមព្រៀង​នោះ​ជូន​មក​សហគមន៍​ដើម្បី​គ្រប់គ្រង និង​ការពារ​ដីព្រៃ លើ​ផ្ទៃដី​សរុប​ចំនួន ៧៩៣ ហិកតា ស្ថិតនៅក្នុង​ភូមិ​ថ្មី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ដ​ព្រះសីហនុ ដែលមាន​ប្រជា​សហគមន៍​សរុប​ចំនួន ៣៣៩​គ្រួសារ អាស្រ័យ​ផល​លើ​ដី​ព្រៃឈើ​ក្នុង​សហគមន៍​នេះ​។​

​លោក ឃុត សុ​ី​នឿន បាន​ប្រាប់ទៀតថា​ទីតាំង​ដី​សហគមន៍​អ្នកតា​ថ្ម​ព្រង់​ខាងលើនេះ ជា​សម្បត្ដិ​សាធារណៈរ​សប់រ​ដ្ឋ ដែល​ជា​ដី​គ្រប់គ្រង​ដោយ ក្រសួង​ចំនួន​ពីរ មាន​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ រហូតមកដល់​២០១០ ដី​ព្រៃឈើ​សហគមន៍ ដែល​ជា​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​នោះ ត្រូវបាន​គេ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី (​ហៅ​ថា​ប្លង់រឹង​) ចំនួន ០៤​ប័ណ្ណ​ក្បាលដី សរុប​ទំហំ​ដី​ជាង ៣០​ហិកតា ដែល​ក្នុងនោះ មានឈ្មោះ លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា​ផងដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ កើតការ​ហួសចិត្ដ ត្បិត​អី ដី​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ដែល​ជា​ដី​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​ការពារ​ដោយ​សហគមន៍ ចាប់តាំងពី​ឆ្នាំ​២០០០ មក បែរជា​មាន​អ្នក​មក​ធ្វើ​ប្លង់​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទៅ​វិញ​។​

​បើ​យោង​តាម សេចក្តីណែនាំ​. ស្តីពី​.​ការអនុវត្ត​បទបញ្ជា​លេខ​០១ បប ចុះ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាលស្តី​ពីកា​រ​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច និង​សេវា​សាធារណៈ នៅ​ក្នុង​សេចក្តីណែនាំ​នោះ (​ត្រូវ​រក្សា​ព្រៃ​សហគមន៍ ដី​សហគមន៍ សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ​នាពេល​អនាគត​) ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ដី​ព្រៃឈើ​សហគមន៍​អ្នកតា​ថ្ម​ព្រង់ កំពុង​ប្រឈម​ការបាត់បង់​ទាំងស្រុង ខណ​មាន​ក្រុម​ជនខិលខូច​បាន​ខ្លែងបន្លំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ដែល​ទទួលបាន​ត្រឹម​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់ ឬ​ធ្វើ​អាជីវកម្ម (​បែប​ជា​មាន​ក្រុម​ជនខិលខូច​គប់គិត​គ្នា​ធ្វើ​ប្លង់​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្លាចញញើត​នឹង​ច្បាប់​សោះ​)

​បើ​យោង​តាម​ពាក្យបណ្តឹង​របស់​លោក ឃុត សុ​ី​នឿន ចុះ​នៅ​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០២៥ គោរព​ជូន​ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ មេត្តា​ជួយ​អន្តរាគមន៍ បដិសេដ​លើ​ការ​យក​ដី​ព្រៃ​សហគមន៍​ចំនួន ៩១​ហិកតា សម្រាប់​ធ្វើ​ជា​ទីលាន​ចាក់​សំរាម ជួយ អន្តរាគមន៍​ចុះបញ្ជី​ដី​ព្រៃ​សហគមន៍​ទំហំ ៧៩៣​ហិកតា និង​ចាត់ វិធានការ​ដោះស្រាយ​លើ​ករណី​ដី សហគមន៍​អ្នកតា​ថ្ម​ព្រង់ មាន​ទំហំ ៧៩២ ហិច​តា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ក្រុម​ជនខិលខូច​គប់គិត​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី (​ហៅ​ថា​ប្លង់រឹង​) ក្នុងនោះ​មាន​ឈ្មោះ​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា ផង​ដែល ប៉ុន្តែ​លោក​អភិបាលខេត្ត ព្រះសីហនុ មិន​មាន​ដំណោះស្រាយ​ជូន​ខាង​សហគមន៍​លោក​នោះ​ទេ​.​។​

​ដោយ​អស់ជំនឿ​និង​មិន​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​.​ទើប​ប្រជា​សហគមន៍​នាំគ្នា​មក​រាជធានី​ភ្នំពេញ​ធ្វើ​ការតវ៉ា​និង​គោរព​ស្នើសុំ​សម្ដេច​តេជោ ហ៊ុន សែន ជួយសង្គ្រោះ​ដី​ព្រៃឈើ​សហគមន៍ និង​ជួយ​ចុះបញ្ជី​ប័ណ្ណកម្មសិទ្ធិ​ដី​ព្រៃឈើ​សហគមន៍​អ្នកតា​ថ្ម​ព្រង់​នេះ​ផងដែរ​។​

​សូមបញ្ជាក់​ថា ព័ត៌មាន មិនមែន​ជា​ភស្តុតាង តែ​ជា​តម្រុយ​ឈាន​ទៅ​រក​ភស្តុតាង​.?

​ព័ត៌មាន យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ ពី​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មក​ប្រជាពលរដ្ឋ​វិញ ឬ​រាយការណ៍​ជួន​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​អោយ​លោក​បាន​ជ្រាប​នៅ​រាល់​បញ្ហា អសកម្ម​ផ្សេងៗ​មួយចំនួន​! ឬ​រិះគន់​ក្នុងន័យ​ស្ថាបនា​តែប៉ុណ្ណោះ ។​

​អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ​។ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ​។​ដោយយោង​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល