ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ជា​អធិបតី​ពិធី សំណេះសំណាល និង​ចែក​គោ​គួរ​បាន ចំនួន​៦០​ក្បាល តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ សម្រាប់​ថ្ងៃ​បុណ្យ រ៉​យ៉ា​ហាជី​

ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ជា​អធិបតី​ពិធី សំណេះសំណាល និង​ចែក​គោ​គួរ​បាន ចំនួន​៦០​ក្បាល តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ សម្រាប់​ថ្ងៃ​បុណ្យ រ៉​យ៉ា​ហាជី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រះ​សីហុ​៖ សមាគម​រាជសីហ៍​សាខា​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​ពិធី​សំណេះសំណាល ពិសារ​អាហារ​សាមគ្គី និង​ចែក​គោ​គួរ​បាន សម្រាប់​ថ្ងៃ​បុណ្យ​រ៉​យ៉ា​ហាជី ក្រោម​អធិបតីភាព ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ ដោយ​មាន​ការចូលរួម​ពី លោក យូ​សុះ សូ​ឡៃ​ម៉ាន អភិបាលរង​ខេត្ត​ព្រះសីហនុ ព្រមទាំង ឯកឧត្តម លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​សមាគម​រាជសីហ៍ និង សាខា​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៥​។​

​ដើម្បី​ជា​ការចូលរួមចំណែក​ជាមួយ​បងប្អូន​ខ្មែរ​អី​ស្លាម ក្នុង​ពិធីបុណ្យ រ៉​យ៉ា​ហាជី នៅ​ថ្ងៃ​ទី ០៧ ខែមិថុនា ឆ្នាំ​២០២៥ ខាងមុខ សមាគម​រាជសីហ៍​រៀបចំ​បែងចែក គោ​គួរ​បាន​ចំនួន​៦០​ក្បាល ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន ២៧,៥០០ ដុល្លា​អាមេរិក តាម​វិហារ​ដូចខាងក្រោម​៖
1/ ម៉ា​ស្ចិត អូរជ្រៅ ចំនួន​៥ ក្បាល​
2/ ស៊ូ​រ៉ាវ អាន់​នួ​ត ចំនួន ៥​ក្បាល​
3/ ស៊ូ​រ៉ាវ ទួល​ងៀង ចំនួន ៣​ក្បាល​
4/ ស៊ូ​រ៉ាវ ស្រៈ​ត្រី ចំនួន ២​ក្បាល​
5/ ម៉ា​ស្ចិត ស្រែ​ក្នុង ចំនួន ៥​ក្បាល​
6/ ម៉ា​ស្ចិត បត់​គគី ចំនួន ៤​ក្បាល​
7/ ម៉ា​ស្ចិត ទួល​ទទឹង ចំនួន ៣​ក្បាល​
8/ ម៉ា​ស្ចិត ចុង​ខ្សាច់ ចំនូ​ន ៤​ក្បាល​
9/ ម៉ា​ស្ចិត អណ្តូង​ថ្ម ចំនូ​ន ៣​ក្បាល​
10/ ម៉ា​ស្ចិត អូរ​ត្រាវ ចំនួន ៦​ក្បាល​
11/ ម៉ា​ស្ចិត បន្ទាយប្រិយ៍ ចំនួន ៤​ក្បាល​
12/ សម្រាប់​សាលារៀន ឌើ​រូលមូស​ត​ហ្វា និង​តួនៗ ចំនួន ១៦​ក្បាល​
​និង​ប្រគល់​ថវិការ ចំនួន​$២០០០ ដល់​គណៈកម្មការ​ស៊ូ​រ៉ាវ អាន់​នួ​ត​ដើម្បី​សាងសង់​កែលម្អរ​បន្ថែម ។

​ឯកឧត្តម​ប្រធាន ស៊ូ​ម សារឿ​ន បាន​សម្តែង​នូវ​ក្តីរីករាយ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ថ្នាក់ដឹកនាំ​សាខាសមាគម​ខេត្ត​ព្រះសីហនុ​ទាំងអស់ និង​សូម​ជូនពរ​ដល់ គណៈអធិបតី និង សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ព្រមទាំង ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ទូទាំងប្រទេស សូម​ទទួលបាន​នូវ​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច ។​

​ជា​ចុងក្រោយ ឯកឧត្តម​ប្រធាន ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​បន្ថែម​ជាមួយ​ថ្នាក់ដឹកនាំ​សាខា​ខេត្ត​ព្រះសីហនុ សូម​បន្ត​ការដឹកនាំ ប្រកបដោយ​ស្មារតី​សាមគ្គីភាព អោយ​កាន់តែ​រឹងមាំ​និង​រីកចំរើន​ត​ទៅ​មុខ​ទៀត ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល