ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បាន​ជា​បន្តបន្ទាប់ និង​ដកហូត​គ្រឿងញៀន​ជាង ១១​កញ្ចប់​

កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បាន​ជា​បន្តបន្ទាប់ និង​ដកហូត​គ្រឿងញៀន​ជាង ១១​កញ្ចប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​÷ ជនសង្ស័យ​០២​នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ជាង​១១​កញ្ចប់ នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា​÷​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​លោក ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្ន្ងង​ការ​នគរបាល​ខេត្ត​ស្ពឺ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៥ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​សំរោង​ទង បាន​ចុះ​ល្បាត​នឹង​បាន​ធ្វើ​ការឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ១ នាក់​: ឃាត់ខ្កួន​នៅ​ចំណុច​ភូមិ​ជ្រលង​ញ៉ូ​ស ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នោះ​មានឈ្មោះ ហួរ ភូមិ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​ជ្រលង​ញ៉ូ​ស ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ក្នុង​នោះ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ដកហូត​វត្ថុតាង​រួមមាន​: -​ម្សៅ​ក្រាម​ព័ណ៌​សរ​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៨​កញ្ចប់​តូច​,​ទូរស័ព្ទដៃ ១ គ្រឿង​។​

​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល បានឲ្យ​ដឹង​ទៀ ត​ថា​÷​តាម​ចម្លើយ​សារភាព​ឈ្មោះ ហួរ ភូមិ ខាងលើ បាន​ឆ្លើយថា​គ្រឿងញៀន​នោះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ចិត្រ ក្រោយ​មក​កម្លាំង​ជំនាញ​បាន​ធ្វើ​ការស្រាវជ្រាវ​និង​ឈានទៅ​ឃាត់ខ្លួន​ឈ្មោះ កែវ វិចិត្រ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ភូមិ​ក្រាំង ស្វាយ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ការឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នោះ​នៅ​ចំណុច​ភូមិ​ពាម​ឃ្លៃ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​.​ក្នុង​នោះ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ដកហូត​វត្ថុតាង​: គ្រឿងញៀន​ចំនួន ៣​កញ្ចប់ (​មធ្យម ១ កញ្ចប់​,​តូច ២ កញ្ចប់​),​ទូរស័ព្ទដៃ ១ គ្រឿង និង​ម៉ូតូ ១ គ្រឿង ។​

​សូម​បញ្ជាក់​ផង​ដែល​ថា​÷​ឈ្មោះ កែវ វិចិត្រ មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចំនួន ២ ដីកា​:
១•​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ១៦០ ចុះ​ថ្ងៃ​ទី​២២ ខែ កុម្ភៈ ឆ្នាំ​២០២១ ចេញ​ដោយ​លោក អ៉ី សា​វិញ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ក​/​ស្ពឺ ចោទ​ពី​បទ​: ជួញដូរ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ក្រាំងស្វាយ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២១ ។​
២•​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ៧៨០ ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ចេញ​ដោយ​លោក លាង លី​ហៀ​ង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ក​/​ស្ពឺ​ចោទ​ពីបទ​: ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​រើ​ង​ពើ​ង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង​បាន​បន្ថែមទៀតថា កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ល្បាត​ឃាត់​មុខសញ្ញា​ជួញដូរ​និង​ដកហូត​បាន​វត្ថុ​តាំង​សរុប​រួម​មាន​÷ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់​ប្រុស នឹង​ដកហូត​ម្សៅ​ក្រាម​ព័ណ៌​សរ​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១១​កញ្ចប់ (​មធ្យម ១ កញ្ចប់​,​តូច ១០​កញ្ចប់​) ,​ម៉ូតូ ១ គ្រឿង ,​ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាំង​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតីវិធី​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល