ទាន់ហេតុការណ៍
សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ​,​ប្រជាជន​, ទឹកដី និង ឯករាជ្យភាព​ជាតិ​ - ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដង្ហែ​យកទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​កសាង​កុដ្ឋ​មួយ​ខ្នង នៅ​វត្ត​ព្រះពុទ្ធ​អណ្ដែត (​វត្ត​ក្ដី​ល្វា​) - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចា​វ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ - លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះ​ធ្វើ​អធិការកិច្ច​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ពង្រឹង​សីលធម៌​វិជ្ជាជីវៈ និង​ការគោរព​សិទ្ធិមនុស្ស​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន - លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ ខែ​ឧសភា ឆ្នាំ​២០២៦ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជន​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា សហការ​ជាមួយ សហការ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម - កម្ពុជា​-​អ៊ីស្រាអែល ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - លោក ធឹ​ម សំអាន អភិបាល នៃ គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជា​ការពារ​សង្កាត់​គោក​រកា ចំនួន ២៨ នាក់ - បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា
0

​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​

​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្តសៀមរាប​)៖ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចេញ​មក​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដោយ​ប្រើប្រាស់​យន្តការ​ទ្វេភាគី ការប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្ដរជាតិ ICJ និង​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ក្នុង​ករណី​ចាំបាច់​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​គាំទ្រ​ផងដែរ​នូវ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​គាំទ្រ​ឲ្យ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ នាំ​យក​បញ្ហា​ព្រំដែន​ទៅ​ដោះស្រាយ​នៅ​តុលាការ​អន្តរជាតិ ដោយ​មិន​ចាំបាច់​ឲ្យ​កម្ពុជា​ប្តឹង​។ នេះ​គឺជា​ចំណាត់ការ​ប្រកបដោយ​ភាពចាស់ទុំ​ខាង​នយោបាយ នៃ​អ្នកដឹកនាំ​កម្ពុជា ដោយ​បាន​គិតគូរ​វែង​ឆ្ងាយ និង​រក្សា​នូវ​ភាព​អត់ធ្មត់​ខ្ពស់​។​

​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ប្រទេស មេត្តា​រក្សា​ភាព​ស្ងៀមស្ងាត់ និង​សូម​បន្ត​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល ក្នុង​ការការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី ដោយ​ព្យាយាម​ឲ្យអស់​លទ្ធភាព មិន​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ​ប្រដាប់អាវុធ ឬ​សង្គ្រាម តាម​ពួក​ជ្រុលនិយម ដែល​តែងតែ​បញ្ឆេះ​កំហឹង​ជាតិ​សាសន៍ និង​អំពើ​ហិង្សា​។ យើង​ត្រូវ​ការពារ​ទឹកដី​របស់​យើង ដោយ​ផ្អែក​លើ​ច្បាប់ និង​ការទទួលស្គាល់​ជា​អន្តរជាតិ ហើយ​យើង​ក៏​នៅតែ​ប្រកាន់​ជំហរ​ទន់ភ្លន់ ប៉ុន្តែ​មិន​ទន់ជ្រាយ​ជាដាច់ខាត​៕⁩​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល