ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​

កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​សំរោង​ទង បាន​ចុះ​ល្បាត​នឹង​ធ្វើ​ការស្រាវជ្រាវ​ឈឿន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ ជា​មុខសញ្ញា​ជួញដូរ​និង​រក្សា​ទុក្ខ​គ្រឿងញៀន និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់ នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង ថា​ដោយ​អនុវត្ដ​តាម​បទបញ្ជា​និង​ការចង្អុល​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​ចុះ​ល្បាត​ស៊េី​បអង្កេត​នឹង​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ៤​នាក់ នៅ​ចំណុច​ភូមិ​ក្រាំង​ត្រឡាច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​លោក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង ថា​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នោះ​រួមមាន​÷
១-​ឈ្មោះ រិន ម៉េង​ហុង ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​ភូមិ​ដូន​អាត់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​

២-​ឈ្មោះ ឌី​ម រាជ (​ហៅ រឹក​) ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ក្រាំង​ត្រឡាច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ ដកហូត​វត្ថុតាង​: គ្រឿងញៀន​ចំនួន ២​កញ្ចប់​តូច ទូរស័ព្ទដៃ ១​គ្រឿង ជញ្ជីង​អេឡិចត្រូនិច​សម្រាប់​ថ្លឹង​គ្រឿងញៀន ១​គ្រឿង សូម​បញ្ជាក់​ផង​ដែរ​ថា​ឈ្មោះ ឌី​ម រាជ មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​២១១ ចុះ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២៥ ចេញ​ដោយ​លោក អ៉ី ឋា​វរៈ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ស្ពឺ ចោទ​ពី​បទ​: ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ក្រាំងក្រូច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៤ ។​

៣-​ឈ្មោះ ឈីន ស៊ី​មិន ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​លាប ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដកហូត​វត្ថុតាង​: គ្រឿងញៀន​ចំនួន ២ កញ្ចប់​តូច ទូរស័ព្ទដៃ ១​គ្រឿង ។​
៤-​ឈ្មោះ អ៊ុំ ឆា​រ៉ា​ន់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​ក្រាំង​មេត្រី ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង បាន​បន្ថែម​ទៀត​ថា​ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​ប្រុស និង​ធ្វើ​ការដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង និង​ជញ្ជីង​អេឡិចត្រូនិច​សម្រាប់​ថ្លឹង​គ្រឿងញៀន ១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្ត​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល