ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​

អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដា រួមជាមួយ​អាជ្ញាធរ​ស្រុក​កៀនស្វាយ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង និង​សំណេះសំណាល​ជាមួយ​អាជីវករ កំពុង​ប្រកប​របរ​លក់ដូរ​នៅ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​នេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ដោយ​សង្កេត​ឃើញ​រមណី​យដ្ឋា​ន​កៀនស្វា​យក្រៅ ក្រៅ​ពី​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់សម្រាក​ផ្សេងៗ មិនសូវមាន​ភ្ញៀវទេសចរ​មក​កំសាន្ត​នៅ​ទី​នេះ​ឡើយ ដូច្នេះ​យើងទាំងអស់គ្នា​ជា​អាជ្ញាធរ ក៏ដូចជា​អាជីវករ​ផ្ទាល់ ត្រូវខិតខំ​កែលម្អ​នៅ​តំបន់​នេះ​ឱ្យ​ទាក់ទាញ ពិសេស​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ល្អ អ្វី​ដែល​ទាក់ទាញ ដល់​ភ្ញៀវ​ទេសចរណ៍​របស់​យើង ដើម្បី​មក​កំសាន្ត និង​លំហែកាយ​នៅ​តំបន់​នេះ ឱ្យបាន​កាន់តែ​ច្រើន​ដោយ​មិន​គិត​ថ្ងៃ​ឈប់​សម្រាក​ឡើយ​។​

​ឯកឧត្តម​អភិបាលខេត្ត បន្តថា​៖ តំបន់​រមណីយដ្ឋាន​កៀនស្វាយក្រៅ​នេះ គឺជា​ទីតាំង​ដែល​មាន​សក្ដានុពល នៅ​ជិត​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្រុង​តាខ្មៅ ដែល​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​មក​ពិ​សាខា​ពេល​រសៀល ក៏ដូចជា​មក​លំហែកាយ ដូច្នេះ​ប្រសិនបើ​យើង​បាន​រៀបចំ​ឱ្យមាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព សុវត្ថិភាព និង​សុគត​ភាព នោះ​ភ្ញៀវ​ទេសចរណ៍​នឹង​មក​កម្សាន្ត​នៅ​ទី​នេះ​កាន់តែ​ច្រើន​ជាង​មុន​។​

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា​៖ ដើម្បី​ឱ្យ​តំបន់​នេះ​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែមទៀត អាជ្ញាធរ​ស្រុក​កៀនស្វាយ ត្រូវខិតខំ​ផ្សព្វផ្សាយ​ដល់​អាជីវករ​យើង​ទាំងអស់ មិន​ត្រូវ​ដំឡើង​ថ្លៃ​ហួស​ហួសហេតុ ដែល​ធ្វើឱ្យ​បាត់បង់​ភ្ញៀវ​ទេសចរណ៍​របស់​យើង​ឡើយ​។ បើ​យើង​ដំឡើងថ្លៃ​ខ្ពស់​ហួសហេតុ នោះ​យើង​បាន​ចំណេញ​តែ​មួយ​ពេល​នេះ​ទេ តែ​ប្រសិនបើ​យើង​លក់​តម្លៃ​សមរម្យ នោះ​យើង​នឹង​ទទួល​បាន​ការ​ចំណេញ​ជា​រៀងរហូត​។​

​មាន​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អធិការនគរបាល​ស្រុក ត្រូវ​ដាក់​កម្លាំង​ប្រចាំការ​នៅ​ស្នាក់ការ​រមណីយដ្ឋាន ដោយ​សហការ​ជាមួយ​ប្រជា​ការពារ​ឃុំ ប្រចាំការ​សម្រាប់​មើល​ការខុសត្រូវ ដោយ​ធ្វើឱ្យ​កន្លែង​នេះ​ជា​ពហុ​វិស័យ ដោយ​ត្រូវ​ដោះស្រាយ​គ្រប់​ទាំង​ការងារ​សន្តិសុខ ការផ្ដល់​ព័ត៌មាន​សម្រាប់​ទេសចរណ៍ ការដោះស្រាយ​បញ្ហា​មួយចំនួន​ជាមួយ​អាជីវករ​ផង​ដែរ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល