ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥

រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ខិតខំ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យអស់​ពី​មូលដ្ឋាន​។ ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដែល​ចាប់បាន​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ និង​បន្សាប​គ្រឿងញៀន ជា​ពិសេស​ក៏​ត្រូវ​ជំរុញ​ឱ្យ​អ្នក​ញៀន​គ្រឿងញៀន​ទៅ​រក​សេវា​ព្យាបាល នៅ​មន្ទីរពេទ្យ​ផងដែរ​។​

​ឯកឧត្តម គួច ចំរើន បាន​ជំរុញ​ឱ្យ​មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ចូលរួម​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ NoDrug និង​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​អំពី​App​នេះ ទៅ​ស្រទាប់​មហាជន ពិសេស​យុវជន ឱ្យ​ចេះ​ប្រើ​កម្មវិធី​នេះ​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​ចំណែក បង្គាប់​ទប់​ស្កាត​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទាន់​ពេលវេលា តាមរយៈ​ការជួយ​រាយការណ៍​មក​កាន់​សមត្ថកិច្ច ស្ដីពី​ការ​ចរាចរ​គ្រឿងញៀន ការសេព​គ្រឿងញៀន ឬ​ក៏​ប្រទះឃើញ​ជន​ដែល​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដោយ​ប្រើប្រាស់​កម្មវិធី​នេះ​។​

​ឯកឧត្តម​អភិ​បាក​ខេត្ត ក៏​បាន​ជំរុញ ទៅដល់​អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំបាក់​ថ្នាក់ ត្រូវតែ​បន្ត​យកចិត្តទុកដាក់ និង​មាន​វិធានការ​តឹងរឹង​ទៅលើ​បញ្ហា​ក្មេង​ទំនើង​នៅតាម​មូលដ្ឋាន ដោយ​ប្រើប្រាស់​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ និង​វិធានការ​រដ្ឋបាល ហើយ​ករណី​ចាប់បាន​ក្មេង​ទំនើង ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ទៅ​ដល់​មហាជន​បាន​ដឹង អំពី​សកម្មភាព​ដាក់វិន័យ​ដល់​ក្មេង​ទំនើ​ង​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​លើកទឹកចិត្ត​ទៅដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​បង្ក្រាប់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ online ឱ្យអស់​ពី​មូលដ្ឋាន ពេល​បង្ក្រាប​បាន​ហើយ​ត្រូវ​តាម​ជាប្រចាំ​ធ្វើយ៉ាងណា​កុំ​ឱ្យ​បើក​ឡើង​វិញ​បន្តទៀត​។ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ទៅ​លើ​បញ្ជា​គ្រោះថ្នាក់ ចរាច​រណ៍ ដែល​កំពុង​តែ​កើនឡើង ដោយ​ប្រើ​វិធារ​ការ​ច្បាប់ និង​មាន​ការផាក់ពិន័យ​។ ក្នុង​រដូវវស្សា​នេះ អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​តែ​ត្រៀម​រៀបចំ​ផែនការ​ជួយ​សង្គ្រោះ និង​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់ ខ្យល់​កន្ត្រាក់ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើ​បំផុត​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើ​ការអំពាវនាវ ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​តាមដាន​ព័ត៌មាន​ទាក់ទង​ទៅ​និង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នៅ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​៣ សូម​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ សូម​ជួយ​ផ្ដល់​ការគាំទ្រ​ទៅ​ដល់​កងទ័ព​ជួរមុខ​ទាំង​សុំ​ភារៈ​ថវិកា និង​ស្មារតី​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល