ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

ឯកឧត្តម រដ្ឋមន្ត្រី នេ​ត ភ​ក្ត្រា ស្នើ​ដល់​សមាគម​សារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យមាន​សណ្តាប់​ល្អ មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ និង​ធានា​សន្តិសុខ​ព័ត៌មាន

ឯកឧត្តម រដ្ឋមន្ត្រី នេ​ត ភ​ក្ត្រា ស្នើ​ដល់​សមាគម​សារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យមាន​សណ្តាប់​ល្អ មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ និង​ធានា​សន្តិសុខ​ព័ត៌មាន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើ​ដល់​សមាគម​សារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យមាន​សណ្តាប់​ល្អ មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ និង​ធានា​សន្តិសុខ​ព័ត៌មាន​។ សូម​ប្រយ័ត្នប្រយែង​ក្នុង​ដកស្រង់​ប្រភព​ព័ត៌មាន​យកមក​ផ្សព្វផ្សាយ ស្ថិត​ក្នុង​គ្រា​នៃ​ការគ្រប់គ្រង​ព័ត៌មាន​ក្នុងពេល​មាន​វិបត្តិ​ជម្លោះ​ដែល​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត​ច្រើន​នៅ​ក្នុង​នោះ​។

​ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់​ថា ស្ថិតក្នុង​ស្ថានភាព​ដែល​កំពុង​មាន​បញ្ហា​រឿង​ព្រំដែន​រវាង កម្ពុជា​-​ថៃ អ្នកសារព័ត៌មាន​អាច​ដកស្រង់​ប្រភពព័ត៌មាន​ផ្លូវការ​យក​ទៅ​ផ្សព្វផ្សាយ​បាន​គឺ​ប្រភពពី រាជរដ្ឋាភិបាល​កម្ពុជា​, ប្រភព​ពី​ហ្វេ​សប៊ុក​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា​, និង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​, ប្រភពពី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង ប្រភពពី​ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ចំណុច​សំខាន់ៗ​ដែល​បាន​លើកឡើង​ខាងលើ​ដោយ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ធ្វើឡើង​ក្នុង​ឱកាស ឯកឧត្តម អញ្ជើញ​ជួបប្រជុំ​ជាមួយ​សមាគម​សារព័ត៌មាន​នៅ​កម្ពុជា ដើម្បី​ធ្វើ​ការតម្រង់​ទិស​លើ​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ នា​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​។

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ការធានា​សុចរិត​ភាព និង​ភាពត្រឹមត្រូវ​នៃ​ព័ត៌មាន គឺជា​ការ​ចាំ​បំផុត​សម្រាប់​អ្នកសារព័ត៌មាន ដែល​ត្រូវតែ​ផ្តល់​ព័ត៌មាន​បាន​ត្រឹមត្រូវ មាន​ប្រភព​ច្បាស់លាស់ និង​គួរឱ្យ​ទុកចិត្ត ដើម្បី​បង្កើន​ស្មារតី​ទុកចិត្ត​របស់​សាធារណជន​។​

​ឆ្លៀត​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ស្នើ​ដល់​អ្នកសារព័ត៌មាន​សូម​ប្រកាន់​នូវ​វិធានការ ការពារ​ខ្លួន​នៅ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​សមរភូមិ ឬ​តំបន់​ប្រឈម ហើយ​ក្រសួង​ព័ត៌មាន នឹង​ផ្តល់​អាវកាក់​សារព័ត៌មាន​ចំនួន ២ ៥០០​អាវ ដើម្បី​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន និង​សូម​ឲ្យ​ពាក់កាត​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ។​

​តែ​ទោះជា​យ៉ាងណាក្តី អ្នកសារព័ត៌មាន​ត្រូវ​យល់​ដឹង​ឲ្យ​ច្បាស់លាស់​កុំ​ចូល​តំបន់​ដែល​មាន​ការហាមឃាត់​នៅ​ទីតាំង​ឈរជើង​របស់​កងទ័ព ដោយ​គ្មាន​ការអនុញ្ញាតិ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល