ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

មុន​នេះ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​

មុន​នេះ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នេះ​ជា​វិធានការ​គ្រប់​ជ្រុងជ្រោយ​ដែល​ ​ជួយ​សម្រួល​ដល់​បងប្អូន​ដែល​វឹល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដើម្បី​រក​
​ការងារ​ធ្វើ​ឬ​បង្កើត​មុខរបរ​ថ្មី​។​

​បងប្អូន​ខ្លះ​បាន​ចោទសួរ​ថា​មាន​បងប្អូន​នៅ​ថៃ​៣០​ឆ្នាំ​ហើយ​ចង់​មក​រស់នៅ​​មើល​ម្តាយ​ដែល​មាន​អាយុ​៨០​ឆ្នាំ​តែ​គាត់​ពុំ​មាន​ឯកសារ ។ ខ្ញុំ​អាច​ឆ្លើយបាន​ថា​ ​អ្នកណា​ក៏​ដោយ​ឲ្យតែ​ជា​ខ្មែរ​ទោះ​មាន​ ឬ​គ្មាន​ឯកសារ​រាជរដ្ឋាភិបាល​ទទួល​យក​បាន​ទាំងអស់​ដោយ​គ្មាន​ការ​​រើសអើង​។​

​សូម​បងប្អូន​ពលករ​វឹល​ត្រឡប់​មក​មាតុភូមិ​វិញ​មុន​ពេល​អាជ្ញាធរ​ថៃ​បណ្តេញ​ចេញ​និង​ការប្រមាថ​។ ខ្ញុំ​និយាយ​បែបនេះ​ព្រោះ​ខ្ញុំ​យល់​ច្បាស់ ថា​ជម្លោះ​ព្រំដែន​កម្ពុជា .​ថៃ​នឹង​អូស បន្លាយពេល​យូរ​ពិសេស​នៅ​ពេល​កម្ពុជា​ដាក់ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ យុត្តិធម៍​អន្តរជាតិ​ICJ​ពេល​នោះ​ពួក ជ្រុលនិយម​ថៃ​និង​យោធា​ថៃ​មួយ​ចំនួន នឹង​រក​រឿង​ធ្វើបាប​បងប្អូន​។ នេះ​ជា​រឿង​ពិត​ដែល​បាននិងកំពុង​កើតឡើង​និង​ត្រូវតែ​កើតឡើង​ដោយ​មិន​រួច​។​

​ខ្ញុំ​សូម​ជូន​ភ្ជាប់​នូវ​សារ​របស់​នាយករដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​ដើម្បី​បងប្អូន​បាន​ជ្រាប​។​
-​នេះ​ជា​សារ​នាយករដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​​ក្នុងករណី​មាន​ការវិលត្រឡប់​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​មូលហេតុ​ណាមួយ របស់​បងប្អូន​ពលក​រ​ខ្មែរ​យើង​ពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​រួចជាស្រេច​ក្នុង​ការសម្របសម្រួល​ដោះស្រាយ ÷

​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​៧ ត្រៀម​សម្របសម្រួល​ការឆ្លងកាត់​ព្រំដែន ការ​ស្នាក់នៅ​បណ្ដោះអាសន្ន ការហូបចុក និង​ថែទាំ​ព្យាបាល​សុខភាព​បឋម ជូន​បងប្អូន​នៅ​តំបន់​ព្រំដែន​។

​ក្រសួង​ការពារជាតិ កងទ័ពជើងគោក សាលា​រាជធានី​ភ្នំពេញ ត្រៀម​រថយន្ត ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ពី​ព្រំដែន ត្រឡប់​ទៅ​ស្រុកកំណើត​។

​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​បងប្អូន​ដែល​ត្រលប់​មកវិញ ដោយ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​រាប់​មុឺន​នាក់​។

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀមលក្ខណៈ​ក្នុង​ការជួយ​អន្តរាគមន៍ ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រូវ​ត្រឡប់មកវិញ​ក្នុង​ការសម្រួល​ជីវភាព​ប្រចាំថ្ងៃ តាមរយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​មួយចំនួន​។

​ជាមួយគ្នានេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សមាគ​មធនាគារ​នៅ​កម្ពុជា និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ ចំពោះ​អ្នក​ដែលមាន​ជាប់​ជំពាក់​បំណុល​ជា​មួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅតាម​លទ្ធភាព ឬ ក្នុង​មួយ​រយៈពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើទៅបាន ។

​ពេល​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រឈម​នឹង​បញ្ហា ស្មារតី​សាមគ្គី​ឯកភាព​ជាតិ និង​ការជួយ​គ្នា​ទៅវិញទៅមក គឺជា​ចំណុច​ខ្លាំង​របស់​ប្រជាជាតិ​ខ្មែរ​យើង​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល