ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

ពិតជា​ខ្លាំង​មែន​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង និង​ស្រុក​ឧដុង្គ ទៅ​ដោយ​រលូន មិន​ឃើញ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ចាប់​បង្ក្រាប​សោះ​

ពិតជា​ខ្លាំង​មែន​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង និង​ស្រុក​ឧដុង្គ ទៅ​ដោយ​រលូន មិន​ឃើញ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ចាប់​បង្ក្រាប​សោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷​មួយ​រយៈពេល​កន្លងមក​គេ​សង្កេតឃើញ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ធ្វើ​ការផ្សព្វផ្សាយ​រិះគន់​ដើម្បី​ស្ថាបនា​ទៅលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ក្នុង​ការជំរុញ​ឲ្យមាន​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើក៌​ដូច​ជា​បទល្មើស​ផ្សេងៗ​ដូចជា​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ផងដែរ ក៌​ប៉ុន្តែ​ការផ្សព្វផ្សាយ​ឬ​សេចក្តីជូនដំណឹង​ទាំងអស់​នេះ​បែ​ជា​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ពាក់ពាន់​ទាំងនោះ​ហាក់បីដូច​ជា​ធ្វើ​មិនដឹងមិនលឺ​ទោះ​ខិតខំ​ផ្សព្វផ្សាយ​ជូនដំណឹង​ភាពដ៌ដែលៗ​យ៉ាងណាក៌ដោយ​ក៌​សមត្ថ​កិច្ចឬ​មន្ត្រី​ជំនាញ​ប្រចាំ​គោលដៅ​នៅតែ​បន្ត​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​រៀងរាល់​យប់​ថ្ងៃ​ទៅ​វិញ​កក្តា​ត្រង់នេះ​សរ​បញ្ជាក់ឲ្យ​ឃើញច្បាស់​ថា​ដោយសារ​តែ​បាន​ទទួល​ផលប្រយោជន៍​ពីរ​ក្រុម​ឈ្មួញ​ភ្លេច​តួនាទី​ក្នុង​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​អស់រលីង​ទៅហើយ​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​មានមេ​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ តាំង សម្បត្តិ កំពង់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ជា​ប្រភេទ​ឈើ​ក្បាំង ជា​យូរ​ខែ​មក​ហើយ​ដោយ​មេ​ឈ្មួញ​នោះបាន​ប្រើប្រាស់​រថយន្ត​សាំង​យ៉ុង​ពណ៌​ស ដែល​មាន​ផ្លាក​លេខ 62.85 ដឹកជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ ចេញពី​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ក្នុងនោះ​មាន​រថយន្ត​បា​ឡែន​ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​មើល​ស្លាក​លេខ​មិន​ច្បាស់ ជា​អ្នក​ចាំ​មើល​ផ្លូវ​។​

​ប្រភព​បាន​បន្តទៀតថា​ក្រោយពី​មានឱកាស​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រភេទ​ឈើ​ក្បាំង បាន​បើក​ចេញមកក្រៅ​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៤៤ រត់​កាត់​មុខ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ផ្លោច ឆ្ពោះ​មក​ស្រុក​ថ្ពង ឆ្លងកាត់​ស្នាក់ការ​ជាច្រើន​ក្នុង​នោះ​មាន​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​អូរ​រទេះ​ផ្លូក ឆ្លងកាត់​មុខ​សាលាស្រុក​ថ្ពង បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង និង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង នឹង​បន្ត​ឆ្ពោះ​មក​ស្រុក​ឧដុង្គ បាន​យ៉ាង​រលូន​មិនដែល​ឃើញ​សមត្ថកិច្ច​ឈរជើង​តាម​គោលដៅ​តាម​ដង​ផ្លូវជាតិ​លេខ​៤៤ ចាត់វិធានការ ទប់ស្កាត់ ឬ​បង្ក្រាប​បាន​ម្តងណា​ឡើយ ។​

​ប្រភព​ព័ត៌មាន​បាន​បន្ថែម​ឲ្យដឹង​ទៀត​ថា​មកដល់ពេលនេះ​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ខាងលើ យ៉ាង​ពេញបន្ទុក​។ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​ក្នុង​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង មិន​ចាត់​វិធានការ​បង្ក្រាប​មេ​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គឃ្លើន​នោះទេ​។​ផ្ទុយ​ទៅ​វិញ​គឺ​មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ភូមិ​ស្រែ​កិន ក្នុង​ស្រុក​ឱ​រ៉ា​ល់ ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​ជា​រៀងរហូត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ បានឲ្យដឹងថា ដោយសារ​មេ​ឈ្មួញ​នេះ មាន​ខ្នងបង្អែក​រឹងមាំ ទើប​អាច​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ភូមិ​ស្រែ​កិន ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​។ លោក ច័ន្ទ​ថេត ថា​នរ​: ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ក៏ដូចជា​លោក យឹម ណន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ សុទ្ធ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​។​

​ក្រោយ​ពី​រកា​ផ្សព្វផ្សាយ​ឬ​ជា​ការជូនដំណឹង​នេះ​រួច​មក សង្ឃឹមថា ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​កំពង់ស្ពឺ ឬ​សមត្ថកិច្ច​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ នៅ​តាម​គោលដៅ​តាម​ដងផ្លូវ ជាពិសេស អង្គភាព​សារព័ត៌មាន​យើង​សូម​សំណូមពរ​ដល់ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក ឧត្តមសេនីយ៍ ម៉ែង ស្រ៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱ​វ៉ាត​ប្រចាំ​តាម​គោលដៅ​បង្កើត​ស្នាដៃ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នឹង​មិន​បណ្ដែតបណ្ដោយ​ឲ្យ​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​អោយស្រប​ទៅតាម​បទបញ្ជា​របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​នៅ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មួយ ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ត្រូវ​ធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​ខាន​តែ​បាន​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ ។​

​អង្គភាព​សារព័ត៌មាន​យើង​រងចាំ​ធ្វើ​ការបកស្រាយ បំភ្លឺ​ពី​សា​ម៉ី​ខ្លួន​ពាក់ព័ន្ធ គ្រប់ពេលវេលា នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ជុំវិញ​បញ្ហា​ចុះផ្សាយ​ខាងលើនេះ ស្តីពី​ច្បាប់​របប​នៃ​សារព័ត៌មាន​កម្ពុជា​គឺ​ឲ្យមាន​ភាព​សុក្រឹត្យ​-​និង​យុត្តិធម៌​តែប៉ុណ្ណោះ​សូម​អរគុណ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល