ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

គណៈបញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams រកឃើញ​ជនជាតិ​ឥណ្ឌូនេស៊ី សរុប​ចំនួន ២៧១ នាក់​

គណៈបញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ  សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams  រកឃើញ​ជនជាតិ​ឥណ្ឌូនេស៊ី សរុប​ចំនួន ២៧១ នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​បន្ទាយមានជ័យ ៖ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams អគារ​កម្ពស់​៣​ជាន់ ១​កន្លែង នៅ​ចំណុច​ផ្លូវ​ស្តង់​តា​ងួន ទល់មុខ​ផ្លូវ​ខាងលិច​បុរី​ដឹ​ផាកស៊ី​ធី ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដោយ​បាន​រក​ឃើញ​ជន​ជាតិ​ឥណ្ឌូនេស៊ី សរុប​ចំនួន ២៧១ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៤៥​នាក់ ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ប្រមូល​មក​រក្សាទុក​នូវ​វត្ថុតាង​រួមមាន​៖ កុំព្យូទ័រ​សរុប​ចំនួន ៣៤១ គ្រឿង និង​ទូរ​សព្ទ​ចំនួន ៣៥២ គ្រឿង​។​

​បច្ចុប្បន្ន ជនជាតិ​ឥណ្ឌូនេស៊ី និង​សម្ភារៈ​ជា​វត្ថុតាង​ទាំងអស់ ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​។​

​ជាងនេះទៀត សមត្ថកិច្ច​នឹង​ចាត់វិធានការ តាម​ផ្លូវច្បាប់​ឱ្យ​តឹងរឹង​បំផុត​ចំពោះ​មេក្លោង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល